ស្ថានភាពកូវី១៩ ខេត្តបន្ទាយមានជ័យមិនទាន់ធូរស្បើយ អាជ្ញាធរសម្រេច​ដាក់ទីតាំង​មួយចំនួន​ជាតំបន់ក្រហម

2021/08/24 06:10:22 pm        591

បន្ទាយមានជ័យ ៖ ស្ថានភាពការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងខេត្តបន្ទាយមានជ័យ មិនទាន់មានការធូរស្បើយនៅឡើយទេ ក្នុងរយៈពេលចុងក្រោយនេះ ដោយអាជ្ញាធរនៅបន្តរកឃើញអ្នកមានវិជ្ជមាន ក្នុងចំនួនច្រើនករណីជារៀងរាល់ថ្ងៃ និងទីតាំងពាក់ព័ន្ធមួយចំនួន ត្រូវបានធ្វើការបិទខ្ទប់ និងដាក់ជាតំបន់ក្រហមផងដែរ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បង្ហាញថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ អាជ្ញាធរបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ រហូតដល់ចំនួន ១៩៩នាក់ ដោយ​ធ្វើ​សំណាកតាមរយៈឧបករណ៍តេស្តរហ័ស ដែលភាគច្រើនអ្នកពាក់ព័ន្ធព្រឹត្តការណ៍​សហគមន៍២០កុម្ភៈ និងពលករទើបត្រឡប់មកពីប្រទេសថៃ ហើយនៅថ្ងៃដូចគ្នានេះ មានអ្នកជាសះស្បើយចំនួន ១០៥នាក់ ។

ពាក់ព័ន្ធការឆ្លងកូវីដ១៩ មិនទាន់ថមថយនេះ អាជ្ញាធរខេត្តបន្ទាយមានជ័យ ក៏បានធ្វើការបិទខ្ទប់ និងដាក់ជាតំបន់ក្រហមនូវទីតាំងមួយចំនួន គឺកាលពីថ្ងៃទី២៣ ខែសីហា ផ្សារចក្រី ស្ថិតក្នុងភូមិចក្រី ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ដោយបានធ្វើការបិទខ្ទប់រយៈពេល៧ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែសីហា ដោយអាជ្ញាធរចាត់ទុកថា ផ្សារនេះមានការឆ្លងរាលដាលច្រើន ។

កាលពីម្សិលមិញនោះដែរ រដ្ឋបាលខេត្ត ក៏បានសម្រេចកំណត់ភូមិសាស្ត្រមួយចំនួនទៀត ក្នុង​សង្កាត់ទឹកថ្លៃ និងសង្កាត់កំពង់ស្វាយ ក្រុងសិរិសោភ័ណ ជាតំបន់ក្រហម ដោយសារតំបន់ទាំងនោះ មានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ធ្ងន់ធ្ងរ និងគួរឲ្យព្រួយបារម្ភ ។

ក្នុងសេចក្តីសម្រេចបន្តថា សម្រាប់តំបន់មួយចំនួនក្នុងក្រុងសិរិសោភ័ណ ត្រូវបានដាក់ជាតំបន់​ក្រហមនោះ មានបរិវេណផ្សារទឹកថ្លៃ វត្តភ្នំជញ្ជាំង ខាងកើតឈាងខាងជើងវត្តទឹកថ្លា ទីតាំងទាំង៣នេះ ស្ថិតក្នុងសង្កាត់ទឹកថ្លា និងបរិវេណផ្សារពង្រ ស្ថិតក្នុងសង្កាត់កំពង់ស្វាយ ។

គួរបញ្ជាក់ថា បច្ចុប្បន្នសកម្មភាព នៃការធ្វើដំណើរឆ្លងដែនរបស់ពលករ មកពីប្រទេសថៃ តាមច្រកនានា​ជាប់ខេត្តបន្ទាយមានជ័យ នៅតែមានចំនួនច្រើន ដោយក្នុងមួយថ្ងៃៗគឺចាប់ពី៤០០ ទៅ៥០០នាក់ ដោយពលករក្នុងចំណោមទាំងអស់នេះ ត្រូវបានមន្ត្រីសុខាភិបាល ធ្វើសំណាក​រក​ឃើញថា មានប្រមាណ១០ភាគរយ មានវិជ្ជមានកូវីដ១៩ ហើយបច្ចុប្បន្នខេត្តមួយនេះ បានរកឃើញ​អ្នកវិជ្ជមានកូវីដ១៩ ប្រភេទបំប្លែងថ្មីដែលតា (Delta) ចំនួន១៤៦នាក់ហើយ ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm