ក្រសួងការពារជាតិកូរ៉េផ្តល់គ្រឿងចក្រជូនមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពហ្វឹកហ្វឺនត្រីភាគីកម្ពុជា កូរ៉េ UN

2024/07/04 10:19:43 pm        187

ភ្នំពេញ ៖ នៅថ្ងៃទី៤ ខែកក្កដានេះ ក្រសួងការពារជាតិប្រទេសកូរ៉េខាងត្បូង បានប្រគល់គ្រឿងចក្រធុនធំ៨គ្រឿង ជូនមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពកម្ពុជា ដើម្បីប្រើប្រាស់ ក្នុងប្រតិបត្តិការធ្វើលំហាត់ហ្វឹកហ្វឺនត្រីភាគី កម្ពុជា កូរ៉េខាងត្បូង អង្គការសហប្រជាជាតិUN នៅសាលាពហុសាសន៍ ACO ខេត្តកំពង់ស្ពឺ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

​នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ថ្លែងថា អនុវត្តតាមខ្លឹមសារអនុសារណៈការយោគយល់គ្នា កិច្ចសហប្រតិបត្តិការផ្នែកយោធាកម្ពុជា កូរ៉េខាងត្បូង នៅថ្ងៃនេះ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានផ្តល់គ្រឿងចក្រ និងសម្ភារៈរួមផ្សំនានាជាច្រើនទៀត តាមការសំណើរសុំ ដើម្បីយកទៅប្រើប្រាស់នៅក្នុងការធ្វើលំហាត់ហ្វឹកហ្វឺនគ្រឿងចក្រធុនធ្ងន់ការពារគ្រឿងផ្ទុះកែច្នៃ ត្រីភាគី កម្ពុជា កូរ៉េ UN ដែលកម្ពុជា នឹងធ្វើការជាម្ចាស់ផ្ទះរៀបចំនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ 

ឯកឧត្តម សែម សុវណ្ណនី បន្តថា នៅក្នុងការងារធ្វើលំហាត់ហ្វឹកហ្វឺនត្រីភាគីនេះ គឺមានបណ្តាប្រទេសនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីភិកជាច្រើនអញ្ជើញចូលរួម ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ ការងារប្រតិបត្តិការថែរក្សាសន្តិភាពអន្តរជាតិ ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។ 

ឯកឧត្តម បន្តថា នៅក្នុងដំណើរការត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះធ្វើលំហាត់ហ្វឹកហ្វឺនត្រីភាគីនេះ បច្ចុប្បន្ន មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពកម្ពុជា បានសាងសង់ជិតហើយរួចរាល់ នូវអាគារចំនួន៣ខ្នង សម្រាប់ត្រៀមសម្រាប់វគ្គហ្វឹកហ្វឺនដ៏សំខាន់នេះ ក្នុងនោះមាន អាគារសិក្សា សាលប្រជុំ និងអាគារស្នាក់នៅ អាចនឹងបញ្ចប់ការសាងសង់នាខែកញ្ញាខាងមុខនេះ ហើយក្នុងអាគារទាំងនេះ មានបំពាក់ដោយគ្រឿងអេឡិចត្រូនិចទំនើបៗ ទាន់សម័យ ដើម្បីផ្តល់ភាពងាយស្រួលដល់សិក្ខាកាម។ 

ក្រៅពីនេះ មជ្ឈមណ្ឌលជាតិក៏បានរៀបចំត្រៀមហើយរួចរាល់ មានទីលានហ្វឹកហាត់កម្ទេចគ្រឿងផ្ទុះEOD ទីលានហ្វឹកហាត់វិស្វកម្ម កុងទីន័ររក្សាទុកសម្ភាររបស់កូរ៉េ យានដ្ឋានរក្សាទុកគ្រឿងចក្រកូរ៉េ ជាដើមផងដែរ។

​អត្ថបទ ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm