Liverpool មិន​អនុញ្ញាត​ឲ្យ​ Salah និង​កីឡាករ​ប្រេ​ស៊ី​ល ៣​រូប​ទៀត​ទៅ​ប្រកួត​ឲ្យ​ជំរើសជាតិ

2021/08/24 06:17:12 pm        87

​បាល់ទាត់៖ ​ក្រុមបាល់ទាត់​ហង្ស​ក្រហម Liverpool បាន​បដិសេធ​មិន​ឱ្យ​កីឡាករ​របស់​ខ្លួន​មួយ​ចំនួន ​ចាកចេញ​ទៅ​ជួយ​ក្រុម​ជំរើសជាតិ​ឡើយ​ក្នុង​ការ​ប្រកួត​ជំ​រុះ World Cup នៅ​ខែ​កញ្ញា​ខាងមុខនេះ​ដោយសារ​ការ​វិល​ត្រលប់​ត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​យូរ​។

​​ខ្សែប្រយុទ្ធ​អេហ្ស៊ីប Mohamed Salah ប្រហែលជា​មិន​អាច​ទៅ​ជួយ​ក្រុម​ជំរើសជាតិ​បាន ​ប្រសិនបើ​អាជ្ញាធរ​អង់គ្លេស​មិន​មាន​ការលើកលែង រឺ​បន្ធូរបន្ថយ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ពេល​ត្រលប់​មកវិញ​។ ​​អេហ្ស៊ីប​ជា​ប្រទេស​ដែល​ស្ថិត​ក្នុង​បញ្ជី​ក្រហម​របស់​អង់គ្លេស ដែល​មានន័យថា Salah នឹង​អវត្តមាន​យ៉ាងហោចណាស់ ២​ប្រកួត​ឱ្យ Liverpool នៅ​ពេល​ត្រលប់​មកវិញ​ពី​ទីក្រុង​គែរ​។​ ​​អេហ្ស៊ីប​នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អង់​ហ្គោ​ឡា​នៅ​ទីក្រុង​គែរ​ថ្ងៃទី២ ខែកញ្ញា​ខាងមុខ មុនពេល​ហោះហើរ​ទៅ​ជួប​ជាមួយ​ម្ចាស់ផ្ទះ​ហា្ក​បុ​ង ៣ថ្ងៃ​បន្ទាប់​។

​ជាមួយគ្នា​នោះដែរ កីឡាករ​ប្រេ​ស៊ី​ល​បីនាក់​របស់ Liverpool រួមមាន Fabinho, Roberto Firmino និង​អ្នកចាំទី Alisson Becker សុទ្ធតែ​ត្រូវបាន Liverpool ឃាត់ឃាំង​ផងដែរ​។​ ​ប្រេ​ស៊ី​ល​ដែល​ត្រូវ​ប្រកួត​ជំ​រុះ World Cup នៅ​តំបន់​អាមេរិក​ឡាទីន​ថ្ងៃទី​៣ ខែកញ្ញា​ខាងមុខនេះ​ក៏​ស្ថិត​ក្នុង​បញ្ជី​ក្រហម​ផងដែរ​របស់​អង់គ្លេស​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        148
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        159
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm