ហ្វីលីពីន៖ ប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមរបស់អាមេរិក នឹងត្រូវដកចេញ

2024/07/04 10:41:38 pm        238

អ្នកនាំពាក្យកងទ័ពហ្វីលីពីន នៅថ្ងៃព្រហស្បតិ៍ (ទី៤ ខែកក្កដា) បាននិយាយថា ប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមរបស់អាមេរិក នឹងត្រូវដកចេញពីប្រទេស បន្ទាប់ពីត្រូវបានដាក់ពង្រាយ នៅក្នុងប្រទេសហ្វីលីពីន សម្រាប់សមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ ពោលគឺជាការហ្វឹកសមដែលធ្វើឲ្យប្រទេសចិនមិនពេញចិត្ត។

គួរបញ្ជាក់ថា កងទ័ពអាមេរិក កាលពីខែមេសា បានប្រាប់ឲ្យដឹងថា ខ្លួនបានដាក់ពង្រាយប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម ដែលអាចបាញ់មីស៊ីលបាញ់ចេញពីនាវា Standard Missile 6 (SM-6) និងមីស៊ីលវាយប្រហារលើដី Tomahawk (TLAM) នៅភាគខាងជើងប្រទេសហ្វីលីពីន។

លោកវរសេនីយ៍ឯក Louie Dema-ala បាននិយាយថា កងទ័ពហ្វីលីពីនត្រូវបានបង្រៀនពីរបៀបប្រើប្រាស់ និងថែទាំប្រព័ន្ធមីស៊ីល Typhon ប៉ុន្តែវាមិនត្រូវបានប្រើប្រាស់ក្នុងសមយុទ្ធបាញ់គ្រាប់ពិតនោះទេ។លោក Dema-ala បានប្រាប់ថា៖ «តាមផែនការ ប្រព័ន្ធមីស៊ីលនេះ នឹងត្រូវដឹកជញ្ជូនចេញទៅក្រៅប្រទេសក្នុងខែកញ្ញា ឬមុននេះ។ បច្ចុប្បន្នកងទ័ពអាមេរិកកំពុងដឹកជញ្ជូនឧបករណ៍របស់ប្រព័ន្ធមីស៊ីលនេះ ដែលយើងបានប្រើក្នុងអំឡុងពេលធ្វើសមយុទ្ធ Balikatan និង Salaknib»។

វត្តមានរបស់ប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម នៅលើដីហ្វីលីពីន បានធ្វើឲ្យទីក្រុងប៉េកាំងមិនពេញចិត្តយ៉ាងខ្លាំង។ រដ្ឋមន្ត្រីការពារជាតិចិន លោក Dong Jun បានព្រមានកាលពីខែមិថុនាថា ការអត់ធ្មត់របស់ទីក្រុងប៉េកាំង មាន «ដែនកំណត់» ចំពោះបញ្ហា ក្នុងសមុទ្រចិនខាងត្បូង និងជុំវិញការដាក់ពង្រាយមីស៊ីលបាលីស្ទិក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

ការលើកឡើងរបស់លោក Dong នៅឯវេទិកាសន្តិសុខ ក្នុងប្រទេសសិង្ហបុរី គឺជាការនិយាយច្បាស់ៗដល់ប្រទេសហ្វីលីពីន និងសហរដ្ឋអាមេរិក ដែលបាន និងកំពុងបង្កើនទំនាក់ទំនងផ្នែកការពារជាតិ នៅចំពោះមុខនឹងការកើនឡើងនូវកម្លាំង និងឥទ្ធិពលយោធារបស់ចិន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        48
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        78
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        65

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm