បាតុករគាំទ្រប៉ាឡេស្ទីន ឡើងទៅតវ៉ានៅលើដំបូលសភារបស់អូស្ត្រាលី

2024/07/04 11:19:00 pm        200

ក្រុមបាតុករគាំទ្រប៉ាឡេស្ទីន បានឡើងលើដំបូលអាគារដ្ឋសភារបស់ប្រទេសអូស្ត្រាលី ក្នុងទីក្រុងកង់បេរ៉ា នៅថ្ងៃព្រហស្បតិ៍ (ទី៤ ខែកក្កដា) នេះ ហើយបានលើកបដាដែលសរសេរថា ប៉ាឡេស្ទីននឹងមានសេរីភាព ហើយបានចោទប្រកាន់អ៊ីស្រាអែលថា ប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម ដោយនេះគឺជាការរំលោភសន្តិសុខយ៉ាងធ្ងន់ធ្ងរដែលត្រូវបានថ្កោលទោសដោយសមាជិកសភា។

មនុស្ស ៤នាក់ ដែលស្លៀកពាក់ខោអាវខ្មៅ បានឈរលើដំបូលអគារអស់រយៈពេលប្រហែល ១ម៉ោង ដោយលាទម្លាក់បដាពណ៌ខ្មៅ ដែលរួមមានបដាមួយសរសេរថា «ពីទន្លេទៅសមុទ្រ ប៉ាឡេស្ទីននឹងមានសេរីភាព» ដែលជាឃ្លាប្រយោគធម្មតាទូទៅរបស់បាតុករគាំទ្រប៉ាឡេស្ទីន។

បាតុករម្នាក់បានធ្វើសុន្ទរកថាដោយប្រើឧបករណ៍បំពងសំឡេងចោទប្រកាន់រដ្ឋាភិបាលអ៊ីស្រាអែលពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ជាការចោទប្រកាន់ដែលប្រទេសនេះបដិសេធ។ អ្នកតវ៉ាបាននិយាយថា៖ «យើងនឹងមិនភ្លេចទេ យើងនឹងមិនអត់ឱនទោសទេ ហើយយើងនឹងបន្តតវ៉ា»។

នគរបាល និងសន្តិសុខមួយចំនួនតូច បានណែនាំប្រជាជនកុំឲ្យដើរត្រង់ទៅច្រកចូលអគារ អំឡុងការតវ៉ានេះ ខណៈដែលគេឃើញក្រុមសមត្ថកិច្ចផ្សេងទៀត នៅលើដំបូល ដើម្បីនាំអ្នកតវ៉ាចេញពីលើនោះ។ នេះបើតាមសាក្សីម្នាក់ ដែលបានប្រាប់មកសារព័ត៌មាន Reuters។

បន្ទាប់មក ក្រុមអ្នកតវ៉ាបាននាំគ្នាបត់បដារបស់ពួកគេ មុនពេលត្រូវបាននាំចេញទៅដោយនគរបាល នៅវេលាម៉ោងប្រហែល ១១:៣០ព្រឹក ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ១:៣០ ម៉ោងសកល)៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        63
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        93
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        82

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm