អ៊ីស្រាអែលថ្លឹងថ្លែងការឆ្លើយតបរបស់ក្រុមហាម៉ាស ចំពោះសំណើបទឈប់បាញ់ នៅហ្កាហ្សា

2024/07/04 11:50:35 pm        267

ប្រភពមួយពីការិយាល័យរបស់លោក Benjamin Netanyahu បាននិយាយថា លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ នឹងកោះប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខរបស់លោក នៅល្ងាចថ្ងៃព្រហស្បតិ៍ (ទី៤ ខែកក្កដា) នេះ ដើម្បីពិភាក្សាពីជំហរថ្មីរបស់ក្រុមហាម៉ាស ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងបទឈប់បាញ់ នៅតំបន់ហ្កាហ្សា ខណៈការប្រយុទ្ធគ្នា នៅក្នុងដែនដីនេះ នៅតែមានសភាពខ្លាំងក្លា។

ជាមួយគ្នានេះ ប្រភពដដែលនោះបានបន្តទៀតថា មុនពេលគណៈរដ្ឋមន្ត្រីជួបប្រជុំគ្នា លោក Netanyahu នឹងមានការពិភាក្សាជាមួយក្រុមចរចាបទឈប់បាញ់របស់លោកសិន។

គួរបញ្ជាក់ថា អ៊ីស្រាអែលបានទទួលការឆ្លើយតបពីក្រុមហាម៉ាស កាលពីថ្ងៃពុធ (ទី៣ ខែកក្កដា) ចំពោះសំណើមួយដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ កាលពីចុងខែឧសភាដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ដែលការស្នើឡើងនោះនឹងរួមបញ្ចូលការដោះលែងចំណាប់ថ្នូរប្រហែល ១២០នាក់ដែលត្រូវបានឃុំខ្លួន នៅហ្កាហ្សា និងបទឈប់បាញ់ នៅក្នុងដែនដីប៉ាឡេស្ទីន។

មន្ត្រីប៉ាឡេស្ទីនដែលស្និទ្ធនឹងកិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលនេះ បានប្រាប់សារព័ត៌មាន Reuters ថា ក្រុមហាម៉ាស ដែលជាក្រុមសកម្មប្រយុទ្ធគ្រប់គ្រងតំបន់ហ្គាហ្សា បានបង្ហាញពីភាពទន់ភ្លន់លើប្រកាមួយចំនួន ដែលនឹងអនុញ្ញាតឲ្យឈានដល់កិច្ចព្រមព្រៀងគោល ប្រសិនបើអ៊ីស្រាអែលយល់ព្រម។

សូមបញ្ជាក់បន្ថែមថា ផែនការនេះមានពាក់ព័ន្ធនឹងការទាមទារឲ្យដោះលែងបណ្តើរៗនូវចំណាប់ខ្មាំងអ៊ីស្រាអែល ដែលនៅតែត្រូវបានឃុំឃាំងនៅតំបន់ហ្កាហ្សា និងការដកថយរបស់កងកម្លាំងអ៊ីស្រាអែល ក្នុងរយៈពេល ២ដំណាក់កាលដំបូង ក៏ដូចជាការដោះលែងអ្នកទោសប៉ាឡេស្ទីនផងដែរ។ ដំណាក់កាលទី៣ ទាក់ទងនឹងការស្ដារឡើងវិញនូវដែនដីដែលត្រូវបានបំផ្លាញដោយសង្រ្គាម និងការប្រគល់មកវិញនូវអដ្ឋិធាតុរបស់ចំណាប់ថ្នូដែលបានបាត់បង់ជីវិត៕

អត្ថបទដែលទាក់ទង

មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        16
ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        12
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២

2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm