ហ្វីលីពីនសង្ឃឹមចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិដ៏សំខាន់ជាមួយជប៉ុន

2024/07/05 12:33:05 am        260

ប្រមុខយោធាហ្វីលីពីន កាលពីថ្ងៃពុធ (ទី៣ ខែកក្កដា) បាននិយាយថា លោកសង្ឃឹមថា កតិកាសញ្ញាការពារជាតិដ៏សំខាន់ជាមួយប្រទេសជប៉ុន នឹងត្រូវបានចុះហត្ថលេខាក្នុងកិច្ចពិភាក្សាសន្តិសុខ នាសប្តាហ៍ក្រោយ ដោយកិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឲ្យមានការដាក់ពង្រាយកងទ័ព នៅលើទឹកដីរបស់គ្នាទៅវិញទៅមក។

រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Minoru Kihara និងរដ្ឋមន្ត្រីការបរទេស លោកស្រី Yoko Kamikawa គ្រោងនឹងជួបជាមួយសមភាគីហ្វីលីពីន នៅទីក្រុងម៉ានីល នាថ្ងៃទី៨ ខែកក្កដា។

គួរបញ្ជាក់ថា ប្រទេសហ្វីលីពីន និងជប៉ុន ដែលជាសម្ព័ន្ធមិត្តដ៏យូរយារណាស់មកហើយរបស់សហរដ្ឋអាមេរិក បាន និងកំពុងបង្កើនទំនាក់ទំនង នៅចំពោះមុខការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើងៗជាមួយប្រទេសចិន ដែលជាប់ក្នុងជម្លោះដែនសមុទ្រជាមួយប្រទេសទាំង២។

ប្រមុខយោធា លោកឧត្តមសេនីយ៍ Romeo Brawner បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងសង្ឃឹមថា អំឡុងកិច្ចប្រជុំ RAA ឬកិច្ចព្រមព្រៀងផ្ដល់លទ្ធភាពឲ្យគ្នាទៅវិញទៅមក នឹងត្រូវបានចុះហត្ថលេខា។ កិច្ចព្រមព្រៀង RAA មានសារៈសំខាន់ណាស់ ព្រោះវានឹងអនុញ្ញាតឲ្យកងកម្លាំងជប៉ុន និងទាហានជប៉ុនចូលមកក្នុងប្រទេសរបស់យើង ដើម្បីធ្វើការហ្វឹកហ្វឺនជាមួយពួកយើង។ វាក៏នឹងអនុញ្ញាតឲ្យទាហានរបស់យើងធ្វើដំណើរទៅប្រទេសជប៉ុន ដើម្បីហ្វឹកហាត់ជាមួយពួកគេវិញដែរ»។

ហ្វីលីពីន និងជប៉ុនបានចាប់ផ្តើមចរចាកតិកាសញ្ញានេះ កាលពីខែវិច្ឆិកា។ កិច្ចព្រមព្រៀងនេះនឹងបង្កើតមូលដ្ឋានច្បាប់ ដើម្បីឲ្យប្រទេសទាំង២ បញ្ជូនបុគ្គលិកការពារជាតិទៅកាន់ដែនដីរបស់គ្នាទៅវិញទៅមក សម្រាប់ការបណ្តុះបណ្តាល និងប្រតិបត្តិការផ្សេងទៀត៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        70
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        67
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        65

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm