ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងយកចិត្តទុកដាក់ស្ថាបនាផ្លូវជនបទ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ

2024/07/05 01:19:01 am        107

ព្រះវិហារ ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើការស្ថាបនាផ្លូវជនបទ ដោយគិតគូរពីភាពធន់ និងការបម្រែ បម្រួលអាកាស ទាំងផ្លូវដីស ផ្លូវល្បាយក្រួស ផ្លូវកៅស៊ូ និងផ្លូវបេតុង ដើម្បីផ្តល់ភាពងាយស្រួល និងផ្តល់ប្រយោជន៍ដល់ការរស់នៅ របស់ប្រជា-ពលរដ្ឋនៅតាមមូលដ្ឋាន។

​ឯកឧត្តម ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ ២០២៤ នេះ បានដឹកនាំក្រុមការងារអន្តរក្រសួងចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវក្រាល ល្បាយក្រួសចំនួន ១ ខ្សែ ប្រវែង ៦ ពាន់ម៉ែត្រ, ទទឹង ៨ ម៉ែត្រ, ស្ថាបនាស្ពានបេតុងចំនួន ២កន្លែង, ប្រវែងសរុប ៦០ម៉ែត្រ, ទទឹង ៨ ម៉ែត្រ, (ប្រវែង ៤៨ ម៉ែត្រ ចំនួន ១ កន្លែង និងប្រវែង ១២ ម៉ែត្រ ចំនួន ១ កន្លែង) ស្ថាបនាលូមូលមុខពីរចំនួន ៤ កន្លែង និងលូមូល មុខមួយចំនួន ១២ កន្លែង ស្ថិតនៅឃុំទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ ដែលអនុវត្តដោយ បញ្ជាការវិស្វកម្ម កងទ័ពជើងគោក។

ជុំវិញគម្រោងផ្លូវខាងលើនេះ, ឯកឧត្តម ឧត្តមសេនីយ៍ត្រី ដួង សុភឿន មេបញ្ជាការរងវិស្វកម្ម កងទ័ពជើងគោក តំណាង ឯកឧត្ដម ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការវិស្វកម្ម កងទ័ពជើងគោក លើកឡើងថា ដោយទទួលបានគោលការណ៍ឯកភាពពីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, បញ្ជាការវិស្វកម្មកងទ័ពជើងគោក បានអនុវត្តការងារនេះ ក្នុងគោលដៅជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើចរាចរទៅមក ការ ដឹកជញ្ជូនកសិផល ដំណាំបន្ទាប់បន្សំរបស់ប្រជាពលរដ្ឋមកកាន់ទីផ្សារ និងជួយសម្រួលដល់សិស្សានុសិស្សធ្វើដំណើរទៅសាលារៀន ជាដើម, ដោយបញ្ហាផ្លូវ ស្ពាន និងលូខាងលើនេះ បញ្ជាការវិស្វកម្ម បានខិតខំប្រឹងប្រែងអនុវត្តន៍សម្រេចបានតាមផែនការគ្រោងទុក។

ទាក់ទងគម្រោងផ្លូវខាងលើនេះ, ឯកឧត្តម ចាន់ ដារ៉ុង បានឯកភាព និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង អនុវត្តទៅ តាមផែនការ ស្របតាមបទដ្ឋានបច្ចេកទេសបានត្រឹមត្រូវ, ព្រោះផ្លូវមានសារៈសំខាន់ណាស់ មិនថានៅជនបទ ទីប្រជុំជន ឬនៅទីក្រុង ឡើយ ពោលគឺការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតាមមូលដ្ឋាននេះ នៅក្នុងមួយអាណត្តិៗ រាជរដ្ឋាភិបាលបានវិនិយោគលើការស្ថាបនា ផ្លូវ និងស្ពាន ដោយបានចំណាយថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ ព្រោះរាជរដ្ឋាភិបាលបានចាត់ទុកផ្លូវ គឺជាសរសៃរឈាមនៃសេដ្ឋកិច្ចជាតិ។

បន្ទាប់ពីចុះពិនិត្យគម្រោងខាងលើរួច, ឯកឧត្តម ចាន់ ដារ៉ុង និងក្រុមការងារអន្តរក្រសួង បានចុះជួបសំណេះសំណាលជាមួយអាជ្ញាធរ មូលដ្ឋាន និងប្រជាពលរដ្ឋចំនួន ៦៥ នាក់ ដោយក្នុងពិធីនោះ ឯកឧត្តមក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែទាំផ្លូវ ស្ពាន និងលូ នៅក្នុងមូលដ្ឋានរបស់ពួកគាត់ឲ្យបានគង់វង់យូរអង្វែង និងត្រូវចាត់ទុកសមិទ្ធផលទាំងនោះជារបស់ពួកគាត់ ។ បន្ទាប់ពីសំណេះសំណាលរួច ឯកឧត្តម ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ ចែកជូនប្រជាពលរដ្ឋរស់នៅក្នុងឃុំទ្រា ដោយក្នុងម្នាក់ៗទទួលបានក្រម៉ាចំនួន ១ ផងដែរ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm