WHO៖ បញ្ហា​នៅ​ព្រលានយន្តហោះ​កា​ប៊ុល​ធ្វើ​ឲ្យ​ស្ទះ​ការ​ផ្គត់ផ្គង់​បរិក្ខារ​វេជ្ជសាស្ត្រ​នៅ​ឣា​ហ្វ​ហ្គា​នី​ស្ថាន​

2021/08/24 07:01:15 pm        766

​WHO៖ អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​ ការ​ផ្គត់ផ្គង់​វេជ្ជសាស្ត្រ​ជាង ៥០០តោន​រួម​ទាំង​ឧបករណ៍​វះកាត់ និង​ឧបករណ៍​កង្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ​ដែល​នឹង​ត្រូវ​បញ្ជូន​ទៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​សប្ដាហ៍​នេះ ត្រូវ​បាន​ជាប់​គាំង​ដោយសារតែ​ការ​រឹតត្បិត​នៅ​ព្រលានយន្តហោះ​រដ្ឋធានី​កា​ប៊ុល​។​

​ទីភ្នាក់ងារ​ជំនួយ​និយាយ​ថា ​វា​សំខាន់​ណាស់​ដែល​ការ​ផ្គត់ផ្គង់​ផ្នែក​វេជ្ជសាស្ត្រ​ និង​ស្បៀងអាហារ​ត្រូវ​ទៅដល់​មនុស្ស​ប្រមាណ ៣០០.០០០​នាក់​ដែល​ផ្លាស់​ទីលំនៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្នុង​រយៈពេល ២ខែ​ចុងក្រោយ​នេះ​ ស្រប​ពេល​ដែល​ការ​វាយ​សម្រុក​ទៅមុខ​ពី​សំណាក់​ក្រុម​ឧទ្ទាម​តា​លី​បង់​អ៊ីស្លាម ​ឈាន​ដល់​ការ​ដណ្ដើម​កាន់កាប់​រដ្ឋ​ធានី​កា​ប៊ុល​កាលពី​ថ្ងៃទី១៥ ខែ​សីហា​។ ប្រជាជន​ជិត ១៨​លាន​ ៥​សែន​នាក់ ជា​ចំនួន​ប្រជាជន​ពាក់កណ្ដាល​ក្នុង​ប្រទេស​នេះ​ពឹង​ផ្អែកលើ​ជំនួយ​ ហើយ​តម្រូវការ​មនុស្សធម៌​ត្រូវ​គេ​រំពឹង​ថា នឹង​កើន​ឡើង​ដោយសារ​គ្រោះ​រាំងស្ងួត​។

អ្នកនាំពាក្យ​របស់​អង្គការ​សុខភាព​ពិភពលោក​គឺ​លោកស្រី Inas Hamam បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​តាម​អ៊ីមែល​មួយ​ទៅកាន់​សារព័ត៌មាន Reuters ថា ខណៈ​ដែល​ពិភពលោក​កំពុង​សម្លឹង​មើល​មនុស្ស​ដែល​ត្រូវ​បាន​គេ​ជម្លៀស ​និង​យន្តហោះ​កំពុង​ចាកចេញ​យ៉ាង​ច្របូកច្របល់ យើង​ត្រូវការ​ការ​ផ្គត់ផ្គង់​ដើម្បី​ជួយ​ដល់​អ្នក​ដែល​នៅ​សេសសល់៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1104
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        550
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm