ឱកាសការងារជាច្រើនកន្លែង ត្រូវបាននាំយកទៅផ្សព្វផ្សាយដល់យុវជនតាមសាកលវិទ្យាល័យ

2024/07/05 06:46:38 pm        129

គិតមកដល់ពេលនេះ មានរយៈពេលជាង ៧ខែមកហើយ ដែលមជ្ឈមណ្ឌល​ការងារ​ចល័ត​របស់​ទីភ្នាក់​ងារជាតិមុខរបរ និងការងារ (NEA) បានចុះផ្សព្វផ្សាយ​ឱកាស​ការងារ​នៅ​តាម​សាកល​វិទ្យាល័យ និងគ្រឹះស្ថានសិក្សានានា នៅរាជធានី ខេត្ត ដើម្បីផ្តល់ព័ត៌មានអំពីទីផ្សារការងារ ក៏ដូច​ជា​ការ​នាំ​យកឱកាសការងារឲ្យកាន់តែខិតជិតដល់យុវជន។

លោក ជិន ខិ អនុប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងអំ​ឡុង​ចុះ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ការងារ​នៅ​សាកល​វិទ្យាល័យ បៀលប្រាយ ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៥ ខែកក្កដានេះ បាន​ឲ្យ​ព័ត៌មាន ប៊ីធីវី ដឹងថា ការផ្សព្វផ្សាយរហូតមកដល់ពេលនេះ ឃើញមាន​ការ​ចាប់​អារម្មណ៍​ជា​ច្រើន​ពី​សំណាក់យុវជន សិស្ស និស្សិត ក៏ដូចជាអ្នកកំពុងស្វែងរកការងារល្អធ្វើ។ លើសពីនេះទៀត ក៏​ទទួល​បាន​ការ​ខល​ទូរស័ព្ទ​មក​សួរ​នាំ​អំ​ពី​ឱកាស​ការងារ​ក្នុង​មូល​ដ្ឋាន​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​។

លោកបានឲ្យដឹងថា ចំពោះកិច្ចសហការក្នុងការផ្សព្វផ្សាយនេះដែរ សព្វថ្ងៃ​មាន​កិច្ច​សហការ​ជាមួយ​បណ្តាសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សាចំនួន២០ ហើយក៏​បាន​កត់​សម្គាល់​ឃើញ​ទៀត​ថា មានក្រុមហ៊ុនជាច្រើនផ្សេងៗទៀត បានស្នើសុំកិច្ចសហការជាមួយ NEA ដើម្បី​បង្ហាញ​អំពី​តម្រូវ​ការកម្លាំងពលកម្មគ្រប់វិស័យ និងគ្រប់មុខតំណែងផងដែរ។

ក្រុមនិស្សិតនៃសាកលវិទ្យាល័យ បៀលប្រាយ បានលើកឡើងថា អត្រាការងារសព្វថ្ងៃនេះ ពិត​ជា​មាន​ច្រើន​ណាស់ និងមិនមែនតែមួយផ្នែកទេ។ ប៉ុន្តែអ្វីដែលសំខាន់ចំពោះមុខ គឺការ​ត្រៀម​ខ្លួន​ដើម្បី​ឆ្លើយ​តបទីផ្សារការងារដែលកំពុងមានតម្រូវការ ហើយប្រសិនជាអាច យុវជនគួរ​សាក​ល្បង​ធ្វើ​ការងារសមស្របណាមួយ ដើម្បីទទួលបានបទពិសោធន៍ពីការងារ។ យុវជនទាំងនេះ បាន​និយាយ​ទៀតថា ពាក់ព័ន្ធការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារនេះដែរ ពិតជាមានភាព​ទូលំ​ទូលា​យ​ជាង​មុន ថែមទាំងផ្តល់ឱកាសកាន់តែជាច្រើន ក្នុងការស្វែង​យល់​ពី​តម្រូវ​ការ​ការងារ​ក្នុង​ពេល​បច្ចុប្បន្ន និងអនាគត។

ដើម្បីឆ្លើយតបតម្រូវការការងារ ក៏ដូចជាផ្តល់នូវដំណោះស្រាយបញ្ហាទីផ្សារការងារ រាជ​រដ្ឋាភិបាល​កម្ពុជា​ បានបង្កើតទីភ្នាក់ងារជាតិមុខរបរនិងការងារ(NEA) ដើម្បីផ្តល់សេវាការងារ និងព័ត៌​មាន​ទី​ផ្សារ​ការងារជាសាធារណៈនៅមួយកន្លែង និងងាយស្រួលតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា ដូចជា តាម​រយៈគេហទំព័រ www.nea.gov.kh, ហ្វេសប៊ុក , តេឡេក្រាម និងនៅតាម​មជ្ឈ​មណ្ឌល​ការងារ​នៅរាជធានី-ខេត្ត និងរថយន្តចល័ត។ បន្ថែមពីនេះ មជ្ឈមណ្ឌលការងារចល័ត NEA បាន​បង្កើន​ការ​ចុះផ្សព្វផ្សាយឱកាសការងារនៅតាមសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានា ឲ្យ​កាន់​តែខិ​តជិតដល់យុវជន និងអ្នកស្វែងរកការងារ ដើម្បីបង្កើន​លទ្ធ​ភាព​នៃ​ការ​ទទួល​បាន​ការងារ​កាន់​តែ​ឆាប់រហ័ស៕ អត្ថបទ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        26
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        234
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        218

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា

2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm