មន្ទីរពេទ្យកាល់ម៉ែត បើក «ទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រ និងវិទ្យាសាស្ត្រថែទាំ លើកទី២៦»

2024/07/05 06:57:45 pm        155

ឯកឧត្តមសាស្រ្តាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានអញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក “ទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រ និងវិទ្យាសាស្ត្រថែទាំ លើកទី ២៦ របស់មន្ទីរពេទ្យកាល់ម៉ែត” ក្រោម​ប្រធានបទ "កិច្ចសហការពហុឯកទេស និងនវានុវត្តន៍ ដើម្បី​គុណភាព​នៃ​ការ​ថែទាំ​ព្យាបាល​" ​នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤នេះ។

ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ គង់ សន្យា បង្ហាញ​ការគាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​គណៈ​កម្មការ ដែលបានរៀបចំទិវានេះឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំ​ណង​ជំរុញ​ការ​ធ្វើ​នវានុវត្តន៍​បច្ចេក​ទេស​សេវាព្យាបាល និងថែទាំរបស់មន្ទីរពេទ្យឈានទៅលំដាប់ខ្ពស់ជាបន្តបន្ទាប់។

ទិវា​ឆ្នាំនេះ ធ្វើឡើងកក្រោមប្រធានបទ “កិច្ចសហការពហុឯកទេស និងនវានុវត្តន៍ ដើម្បី​គុណភាព​នៃ​ការ​ថែ​ទាំព្យាបាល” សម្រាប់ឆ្នាំ២០២៤នេះ​គឺ​ពិត​ជាប​ង្ហាញ​ឱ្យឃើញ​ពី​សារៈ​សំខាន់​របស់​គំហើញ​បច្ចេកទេសវេជ្ជសាស្ត្រតាមឯកទេសថ្មីៗ និងសេវាអមគ្លីនិក បូកផ្សំនឹង​កិច្ច​សហការ​ល្អ​រវាង​អ្នក​ជំនាញ​ច្រើនបញ្ចូលគ្នា ដើម្បីបង្កើតជាសេវាព្យាបាល ឆ្លើយតបនឹង​ការ​វិវត្តន៍​នៃ​តម្រូវ​ការ​សេវា​ថែ​ទាំ​សុខភាពរបស់ពលរដ្ឋនាពេលបច្ចុប្បន្ន។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យ គង់ សន្យា បានថ្លែងអរគុណចំពោះវត្ដមាន ឯកឧត្ដម លោក​ជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញចូលរួម ក្នុងទិវា​វេជ្ជ​សាស្ដ្រ-​សល្យសាស្ដ្រ និងវិទ្យាសាស្ត្រថែទាំលើកទី២៦ របស់មន្ទីរពេទ្យកាល់ម៉ែត ជាសក្ខីភាព​បញ្ជាក់​ឱ្យ​ឃើញ​នូវសាមគ្គីភាពយ៉ាងស្អិតរមួតរវាងបណ្ដាអ្នកឯកទេសតាមជំនាញ ក៏ដូចជា​អ្នក​ថែ​ទាំ តាមរយៈការបង្ហាញនូវប្រធានបទជាច្រើន ការជជែកពិភាក្សាគ្នា និងការ​ដក​ស្រង់​យក​បទ​ពិសោធន៍​ពីគ្នាទៅវិញទៅមក លើដំណើរជឿនលឿន ទាន់បច្ចុប្បន្នភាព នៃបច្ចេកទេសវេជ្ជសាស្ដ្រ-សល្យសាស្រ្ត និងការងារថែទាំ ជម្រុញឱ្យមានការធ្វើទំនើបកម្មកាន់តែល្អប្រសើរ៕ អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        176
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        153
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        177

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm