តើមេដឹកនាំបក្សការងារ លោក Keir Starmer ដែលជានាយករដ្ឋមន្រ្តីថ្មីរបស់ចក្រភពអង់គ្លេស ជានរណា?

2024/07/05 08:44:02 pm        191

ចក្រភពអង់គ្លេស បានជ្រើសរើសនាយករដ្ឋមន្ត្រីមកពីគណបក្សការងារ កណ្តាលនិយមឆ្វេង ដំបូងគេក្នុងរយៈពេល ១៤ ឆ្នាំ ខណៈមេដឹកនាំបក្សនេះគឺលោក គា ស្តាមើ (Keir Starmer) ទទួលបានតំណែងកំពូលពីលោកនាយករដ្ឋមន្ត្រីផុតអាណត្តិ លោក រីស៊ី ស៊ូណាក់ (Rishi Sunak)។ លោក ស្តាមឺ វ័យ ៦១ ឆ្នាំ មានទទួលបានកេរ្ដិ៍ឈ្មោះក្នុងនយោបាយ បន្ទាប់ពីចូលរួមក្នុងសភា តិចជាងមួយទសវត្សរ៍មុន ប៉ុន្តែជនជាតិអង់គ្លេសជាច្រើននៅតែដឹងតិចតួចណាស់អំពីបុរសដែលបានតាំងខ្លួនថាជាបេក្ខជនផ្លាស់ប្តូរប្រទេស។

លោក ស្តាមើ កើតនៅឆ្នាំ១៩៦២ នៅទីក្រុងឡុងដ៍្រ (London) ដែនដីអង់គ្លេស ដោយមានឪពុកជាអ្នកផលិតឧបករណ៍ប្រើប្រាស់ទូទៅ និងម្តាយការជាគិលានុបដ្ឋាយិកា។ បុរសវ័យ ៦១ ឆ្នាំរូបនេះជាញឹកញាប់បានលើកឡើងអំពីការចាប់ផ្តើមដ៏តូចទាបរបស់ខ្លួនថាជាចំណុចទាក់ទងនឹងអ្នកបោះឆ្នោតអង់គ្លេស។ បន្ទាប់ពីបញ្ចប់ការសិក្សាក្រោយថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ អកស្វតដ៍ (Oxford) លោក ស្តាមើ បានចាប់ផ្តើមធ្វើការជាមេធាវីក្នុងឆ្នាំ១៩៨៧ ដោយទទួលយកសំណុំរឿងល្បីៗជាច្រើន។

ក្នុងឆ្នាំ២០០៨ មួយឆ្នាំបន្ទាប់ពីរៀបការជាមួយភរិយាខ្លួនឈ្មោះលោកស្រី វីកតូរៀ (Victoria) លោក ស្តាមើ បានក្លាយជាប្រធានព្រះរាជអាជ្ញាសាធារណៈ ដែលនោះធ្វើឱ្យលោកក្លាយជាប្រធានសេវាកាត់ទោសរាជវង្សរបស់ចក្រភពអង់គ្លេស។ នៅឆ្នាំ២០២០ លោកត្រូវបានតែងតាំងជាមេដឹកនាំគណបក្សការងារ បន្ទាប់ពីការលាលែងពីតំណែងរបស់អតីតមេដឹកនាំបក្ស លោក ជេរ៉េមី ខូប៊ីន (Jeremy Corbyn)។

នៅក្នុងយុទ្ធនាការបោះឆ្នោតឆ្នាំ២០២៤ របស់ខ្លួន លោក ស្តាមើ បានបង្ហាញពី «ការបន្តរីកលូតលាស់របស់ជាតិរាប់ទសវត្សរ៍ទៅមុខ» សម្រាប់ប្រទេសនេះ បន្ទាប់ពីអ្វីដែលបក្សការងារ បានពិពណ៌នាថាជាការកាត់បន្ថយការចំណាយជាច្រើនឆ្នាំ និងការធ្លាក់ចុះនៃកម្រិតជីវភាពរស់នៅក្រោមការដឹកនាំរបស់ក្រុមអភិរក្សនិយម។ បក្សការងារបានគូសបញ្ជាក់ពីបេសកកម្មចំនួន ៥ ចំណុចដែលមានដូចជា៖ ជំរុញកំណើនសេដ្ឋកិច្ច វិនិយោគលើថាមពលបៃតង ជួសជុលប្រព័ន្ធថែទាំសុខភាព សុវត្ថិភាពផ្លូវថ្នល់ និងផ្តល់ «ឱកាសការងារ» តាមរយៈរបៀបវារៈជំនាញថ្មី។ ដើម្បីជួយដល់គោលដៅទាំងនេះ លោក ស្តាមើ កំពុងរៀបចំផែនការរុះរើក្រសួងរដ្ឋាភិបាល។ ទោះបីជាមានរបៀបវារៈនៃការផ្លាស់ប្តូរដ៏ធំរបស់លោកក៏ដោយ ក៏លោក ស្តាមើ ត្រូវបានមនុស្សជាច្រើនមើលឃើញថាជាបុគ្គលនយោបាយដ៏មានឥទ្ធិពល ដោយមានចរិតលក្ខណៈខុសប្លែកពីអ្នកនយោបាយដទៃ៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        4
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        23
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        27

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក

2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm