ក្រសួងបរិស្ថាននឹងចែកកូនឈើជាង៤ម៉ឺនដើម ជូនសាធារណជន​ដោយឥតគិតថ្លៃ​ក្នុងពិព័រណ៍កូនឈើ

2024/07/05 09:27:40 pm        163

តាមការគ្រោងទុក ក្រសួងបរិស្ថាននឹងចែកកូនឈើចំនួនជាង ៤ម៉ឺនដើម​ជូន​ដល់​សាធារណ​ជន​ដោយ​ឥតគិតថ្លៃក្នុងពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និង​វេទិកា​កេសរកូលជាតិ លើកទី៤ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ស្ថិត​នៅ​ស្តីការ​ក្រសួងបរិស្ថាន រាជធានីភ្នំពេញ។

មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានស្តីពី «ពន្លកបៃតង» នៅថ្ងៃទី០៥ ខែកក្កដានេះ ឯកឧត្តម​បណ្ឌិត សាម អ៊ីន រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា គិតមកដល់ពេលនេះ ក្រសួង​បរិស្ថានបានត្រៀមលក្ខណៈរួចរាល់ រៀបចំពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោម​មូល​បទ«ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤។ ឯកឧត្តមបន្តថា ក្នុងពិព័រណ៍នេះ នឹង​ចែក​កូន​ឈើដែលបានមកពីបណ្តាមន្ទីររាជធានីខេត្ត និងអង្គការដៃគូ​ពាក់ព័ន្ធ​សរុប​ចំនួន​ជាង​៤ម៉ឺន​ដើម ជូនដល់សាធារណជនដោយឥតថ្លៃ និងមានមន្រ្តីជំនាញប្រាប់ពីរបៀបដាំ និងថែទាំ។ ក្រៅពីនេះ ក៏មានការតាំងបង្ហាញសមិទ្ធផលនានារបស់ក្រសួង មន្ទីរបរិស្ថាន ដៃគូអភិវឌ្ឍន៍ និង​សមាគម​យុវជន ផលិតផលខ្មែរ ផលិតផលជីវៈចម្រុះ ពីសហគមន៍ និងអង្គការដៃគូផងដែរ។

ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ«ពន្លកបៃតង» និងវេទិកាកេសរកូលជាតិ លើក​ទី៤ នឹងប្រារព្ធបើកជាផ្លូវការ នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជា​ប្រធាន​សហ​ភាព​សហព័ន្ធយុវជនកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ​ក្រសួង​បរិស្ថាន តំណាងក្រសួង-ស្ថានប័ន ស្ថានទូត និងដៃគូពាក់ព័ន្ធផ្សេងៗទៀត។

គួរបញ្ជាក់ដែរថា ការៀបចំពិព័រណ៍នេះ គឺជាការ​ឆ្លើយ​តប​ទៅ​នឹង​កម្ម​វិធី​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការ​អនុវត្ត​តាម​យុទ្ធសាស្រ្ត​ចក្រា​វិស័យ​បរិស្ថាន ឆ្នាំ២០២៣-២០២៨ ដែលបានផ្តោតលើមុំបីសំខាន់ គឺស្អាត បៃតង និងចីរភាព។ ម្យ៉ាង​វិញទៀត ក៏​ដើម្បីឆ្លើយតបទៅនឹងតម្រូវការស្ថានភាពជាក់ស្តែងរបស់ប្រទេសកម្ពុជា និងនិន្នាការ​បរិស្ថាន​ពិភពលោក ក្នុងកិច្ចការពារថែរក្សា អភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិ ក្នុងតំបន់​ការពារ​ធម្មជាតិ ឱ្យទទួលបានប្រសិទ្ធភាព និងមានចីរភាព ព្រមទាំងជា​ការ​ជំរុញ​ឱ្យ​ប្រទេស​កម្ពុជា​ឆ្ពោះ​ទៅ​ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើចំនួន៦០% នៅឆ្នាំ២០៥០៕ អត្ថបទ៖ ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        23
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        130
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm