គណបក្សការងារ ឈ្នះការបោះឆ្នោតសកលនៅចក្រភពអង់គ្លេស ដោយលោក Keir Starmer ជានាយករដ្ឋមន្ត្រីបន្ទាប់

2024/07/05 09:37:08 pm        42

ចក្រភពអង់គ្លេស នៅថ្ងៃសុក្រ (ទី៥ ខែកក្កដា) នេះ ត្រូវជួបនឹងភាពភ្ញាក់ផ្អើលផ្នែកនយោបាយ។ ក្រោយរយៈពេល ១៤ឆ្នាំ មិនមានឥទ្ធិពលផ្នែកនយោបាយនោះ ឥឡូវនេះ គណបក្សប្រឆាំង គឺគណបក្សការងារ (Labour Party) បានផ្ដល់បរាជ័យយ៉ាងធំធេងដល់ក្រុមអភិរក្សនិយមដែលកំពុងកាន់អំណាច។

មេដឹកនាំគណបក្ស លោក Keir Starmer ឥឡូវនេះ មានភាពប្រាកដប្រជា ក្នុងការក្លាយជានាយករដ្ឋមន្ត្រីនៅប៉ុន្មានម៉ោងខាងមុខនេះ ដោយជំនួសសមភាគីរបស់គណបក្សអភិរក្សនិយម គឺលោក Rishi Sunak ដែលបានធ្វើជាប្រធានក្នុងពេលចាញ់ការបោះឆ្នោតដ៏អាក្រក់បំផុតមួយ នៅក្នុងប្រវត្តិសាស្ត្រនយោបាយអង់គ្លេស។

ដោយថ្លែងទៅកាន់ហ្វូងមនុស្សដែលកំពុងធ្វើការអបអរ ក្នុងសុន្ទរកថានាពេលព្រឹកព្រលឹម នៅកណ្តាលទីក្រុងឡុងដ្រ៍ លោក Starmer បានប្រាប់ថា៖ «យើងបានធ្វើហើយ។ អ្នកបានបោះឆ្នោតឲ្យការផ្លាស់ប្ដូរ ហើយឥឡូវនេះ ការផ្លាស់ប្ដូរបានមកដល់ហើយ។ ការផ្លាស់ប្តូរចាប់ផ្តើមឥឡូវនេះហើយ»។ លោកបានអរគុណអ្នកបោះឆ្នោតទាំងអស់ ដោយនិយាយថា ពួកគេបានជួយផ្លាស់ប្តូរប្រទេសអង់គ្លេស។ លោកបាននិយាយថា៖ «នៅទីបំផុត ប្រទេសដ៏អស្ចារ្យនេះ លែងទ្រាំទ្រនឹងបន្ទុកដ៏ធ្ងន់ទៀតហើយ ហើយឥឡូវនេះ យើងអាចសម្លឹងទៅមុខជាថ្មីម្តងទៀត»។

ទំហំនៃជ័យម្នះរបស់គណបក្សការងារបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង។ ការស្ទង់មតិលើអ្នកបោះឆ្នោតដែលអាចទុកចិត្តបាន ចេញផ្សាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ (ទី៤ ខែកក្កដា) បានបង្ហាញថា គណបក្សការងារកំពុងស្ថិតនៅលើផ្លូវ ក្នុងការទទួលបាន ៤១០អាសនៈ ពោលគឺខ្វះតែ ៨កៅអីប៉ុណ្ណោះ នឹងទទួលបានកម្រិតសរុបខ្ពស់បំផុតមិនធ្លាប់មាន។ ចំណែកក្រុមអភិរក្សនិយមត្រូវបានព្យាករថា នឹងឈ្នះត្រឹមតែ ១៣១អាសនៈ ដែលនឹងក្លាយជាលទ្ធផលដ៏អាក្រក់បំផុត នៅក្នុងប្រវត្តិសាស្ត្រជិត ២០០ឆ្នាំ។

ជ័យជម្នះរបស់គណបក្សករងារ ត្រូវបានបញ្ជាក់នៅវេលាម៉ោងប្រហែល ៥ព្រឹក ម៉ោងក្នុងស្រុក នៅពេលដែលគណបក្សនេះទទួលបានកៅអីចំនួន ៣២៦ ដែលជាចំនួនអាសនៈត្រូវការចាំបាច់ ដើម្បីមានសំឡេងភាគច្រើនក្នុងសភា។ ទំហំ ឬកម្រិតច្បាស់លាស់នៃជ័យជម្នះរបស់គណបក្សនេះ នៅតែត្រូវបានដំណើរការគណនា ខណៈដែលការរាប់សន្លឹកឆ្នោត បន្តធ្វើនៅទូទាំងប្រទេស៕

អត្ថបទដែលទាក់ទង

កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm        3
ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        13
ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង

2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm