ក្រុមចម្រុះអាមេរិក-អង់គ្លេស បើកការវាយប្រហារតាមអាកាសចំនួនបីលើក ប្រឆាំងនឹងគោលដៅហ៊ួទី នៅយេម៉ែន

2024/07/05 09:48:57 pm        109

យន្តហោះចម្បាំងនៃក្រុមចម្រុះអាមេរិក-អង់គ្លេស បានបើកការវាយប្រហារតាមអាកាសចំនួនបីលើកប្រឆាំងនឹងគោលដៅហ៊ួទី នៅក្នុងខេត្តហូដេដា(Hodeidah) សមុទ្រក្រហមរបស់ប្រទេសយេម៉ែន កាលពីថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមទូរទស្សន៍ al-Masirah គ្រប់គ្រងដោយក្រុមហ៊ួទី និងសាក្សី។

ទូរទស្សន៍ al-Masirah បានរាយការណ៍ថា ការវាយប្រហារទាំងនោះ បានត្រូវចំស្រុក Alluhayah ភាគ     ពាយ័ព្យ និងស្រុក Bayt al-Faqih ភាគខាងត្បូង ក្នុងខេត្តនេះ។ អ្នកស្រុក បាននិយាយថា ការវាយប្រហារនោះ បានត្រូវចំគោលដៅយោធាចល័តរបស់ក្រុមហ៊ួទីផងដែរ។

ក្រុមចម្រុះអាមេរិក-អង់គ្លេស មិនទាន់ធ្វើអត្ថាធិប្បាយជុំវិញការវាយប្រហារនេះនៅឡើយទេ។ កាលពីថ្ងៃពុធ ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បាននិយាយថា កងកម្លាំងរបស់ខ្លួន បានបំផ្លាញទីតាំងរ៉ាដាចំនួនពីរ នៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមហ៊ួទី និងនាវាគ្មានមនុស្សបើកចំនួនពីរគ្រឿងរបស់ក្រុម     ហ៊ួទី នៅក្នុងសមុទ្រក្រហម។

ក្រុមហ៊ួទីដែលគ្រប់គ្រងភាគច្រើននៃភាគខាងជើងប្រទេសយេម៉ែន បានចាប់ផ្តើម នៅក្នុងខែវិច្ឆិកាឆ្នាំមុន ដើម្បីបាញ់មីស៊ីលបាលីស្ទីកប្រឆាំងនាវា និងយានដ្រូនបំពាក់ដោយអាវុធ ទៅលើអ្វីដែលពួកគេ និយាយថាជានាវាដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល ឆ្លងកាត់សមុទ្រក្រហម ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប៉ាឡេស្ទីន ដែលរងការវាយប្រហារដោយអ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        49
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        109
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm