ក្រសួងការបរទេសចិន៖ ទីក្រុងប៉េកាំងប្រឆាំងអាល្លឺម៉ងជុំវិញការធ្វើឲ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក្លាយជាបញ្ហានយោបាយ

2024/07/05 09:55:38 pm        246

អ្នកនាំពាក្យក្រសួងការបរទេសចិន អ្នកស្រី Mao Ning បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា រដ្ឋាភិបាលក្រុងប៉េកាំង ប្រឆាំងនឹងទីក្រុងប៊ែរឡាំងជុំវិញការធ្វើឲ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្លាយជាបញ្ហានយោបាយ និងការបង្កើតឧបសគ្គសិប្បនិម្មិតចំពោះទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសចិន និង  អាល្លឺម៉ង់។

អ្នកស្រី បាននិយាយថា៖«ប្រទេសចិនប្រឆាំងនឹងការបង្វែរកិច្ចសហប្រតិបត្តិការអាជីវកម្មធម្មតាទៅជាបញ្ហានយោបាយ និងសន្តិសុខ និងបង្កើតឧបសគ្គសម្រាប់កិច្ចសហប្រតិបត្តិការបែបនេះ។ យើងសង្ឃឹមថាប្រទេសអាល្លឺម៉ង់ នឹងផ្តល់នូវបរិយាកាសធុរកិច្ចប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ និងគ្មានការរើសអើងសម្រាប់បណ្តាក្រុមហ៊ុនមកពីប្រទេសចិន និងកន្លែងផ្សេងទៀត ក្នុងពិភពលោក»។

លោក Mao Ning បានសង្កត់ធ្ងន់ថា ប្រទេសចិន និងអាល្លឺម៉ង់ គឺជា «ដៃគូពាណិជ្ជកម្មដ៏សំខាន់របស់   គ្នាទៅវិញទៅមក»។ អ្នកស្រី បានបន្ថែមថា ប្រទេសទាំងពីរ គួរតែ «បង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច ក្នុងស្មារតីនៃផលប្រយោជន៍ទៅវិញទៅមក និងស្របតាមច្បាប់ទីផ្សារ ដែលបម្រើផលប្រយោជន៍របស់ប្រទេសទាំងពីរ»។

មុននេះ ទីភ្នាក់ងារសារព័ត៌មាន DPA បានរាយការណ៍ដោយដកស្រង់សម្តីរបស់អនុប្រធាន និងជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងការការពារអាកាសធាតុនៃប្រទេសអាល្លឺម៉ង់ លោក Robert Habeck ថា ថ្នាក់ដឹកនាំអាល្លឺម៉ង់ បានហាមឃាត់ការលក់ការផលិតទួរប៊ីនឧស្ម័ន ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាល្លឺម៉ង់ MAN Energy Solutions ទៅឲ្យក្រុមហ៊ុនចិន CSIC Longjiang ។ យោងតាមទីភ្នាក់ងារព័ត៌មាននេះ ការផលិតនេះ ទាក់ទងនឹងបច្ចេកវិទ្យាដែលពាក់ព័ន្ធនឹងសុវត្ថិភាពសាធារណៈ ដែលត្រូវតែការពារពីការលេចធ្លាយព័ត៌មានដែលអាចកើតមាន។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        80
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        125
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm