ចិនច្រានចោលការអំពាវនាវរបស់លោកខាងលិចឲ្យមានការកែទម្រង់សិទ្ធិមនុស្ស នៅក្នុងកិច្ចប្រជុំ UN

2024/07/05 10:04:18 pm        180

ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ (ទី៤ ខែកក្កដា) បានច្រានចោលអនុសាសន៍ដែលដឹកនាំដោយលោកខាងលិច ដើម្បីឲ្យមានការកែទម្រង់សិទ្ធិមនុស្ស ក្នុងនោះរួមទាំងការអំពាវនាវឲ្យផ្ដល់សេរីភាពប្រសើរជាងនេះទៀត ក្នុងទីក្រុងហុងកុង និងសម្រាប់ជនជាតិអ៊ុយហ្គ័រ នៅតំបន់ Xinjiang ប៉ុន្តែបានទទួលយកការផ្ដល់មតិយោបល់ផ្សេងទៀតពីសម្ព័ន្ធមិត្ត ខណៈដែលខ្លួនព្យាយាមការពារកំណត់ត្រារបស់ខ្លួន នៅឯកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ (UN)។

សម័យប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ UN នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានបញ្ចប់សព្វគ្រប់នូវដំណើរការពិនិត្យឡើងវិញ ដែលទីក្រុងប៉េកាំង បានព្យាយាមតទល់នឹងការរិះគន់ បន្ទាប់ពីមានរបាយការណ៍របស់ UN ឆ្នាំ២០២២ ដែលបានលើកឡើងថា ការឃុំខ្លួនជនជាតិអ៊ុយហ្គ័រ និងជនមូស្លីមដទៃទៀតនៅតំបន់ Xinjiang របស់ចិនអាចជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ប្រទេសចិនបដិសេធមិនមានការរំលោភបំពានណាមួយឡើយ។

យ៉ាងណាក្ដី ប្រធានក្រុមប្រឹក្សា លោក Omar Zniber បានប្រាប់ឲ្យដឹងថា ប្រទេសចិនបានទទួលយកជិត ៧០ភាគរយនៃអនុសាសន៍កំណែទម្រង់ជាង ៤០០ទំព័រ ដែលខ្លួនបានទទួលជាផ្នែកនៃការត្រួតពិនិត្យរបស់ UN។

ឯកអគ្គរដ្ឋទូតចិន លោក Chen Xu រួមជាមួយនឹងគណៈប្រតិភូធំៗនៃអ្នកការទូត និងមន្ត្រីចិន បានប្រាប់អង្គប្រជុំថា៖ «សិទ្ធិមនុស្ស នៅក្នុងប្រទេសចិន មានភាពល្អប្រសើរជារឿងរាល់ថ្ងៃ»។ លោកបាននិយាយថា ប្រទេសចិនបានច្រានចោលនូវអនុសាសន៍ដែលមានលក្ខណៈនយោបាយ ដោយផ្អែកលើព័ត៌មានមិនពិត លម្អៀងខាងមនោគមវិជ្ជា ឬការជ្រៀតជ្រែក ក្នុងអធិបតេយ្យភាពប្រពៃណីរបស់ប្រទេសចិន ហើយបានថ្កោលទោសនូវអ្វីដែលលោកហៅថា ការប៉ុនប៉ង «បង្ខូចកេរ្តិ៍ឈ្មោះ និងវាយប្រហារ» ប្រទេសរបស់ខ្លួន៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        87
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        76
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        72

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm