មេដឹកនាំពិភពលោក បង្ហាញប្រតិកម្មចំពោះជ័យជម្នះរបស់គណបក្សការងារ នៅក្នុងការបោះឆ្នោត នៅអង់គ្លេស

2024/07/05 10:05:37 pm        216

លោក Keir Starmer នឹងក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ចក្រភពអង់គ្លេសជាមួយនឹងគណបក្សការងារឆ្វេងនិយមកណ្តាលរបស់គាត់ដែលរំពឹងថា នឹងឈ្នះសំឡេងភាគច្រើន នៅក្នុងការបោះឆ្នោតសភា ដោយបញ្ចប់រយៈពេល ១៤ឆ្នាំនៃរដ្ឋាភិបាលអភិរក្សនិយម ដែលមានភាពច្របូកច្របល់ ដោយការទម្លាក់គណបក្សរបស់លោក រីស៊ី ស៊ុណាក់ (Rishi Sunak)។

ពាក់ព័ន្ធនឹងការបោះឆ្នោតនៅចក្រភពអង់គ្លេសនេះ មេដឹកនាំខ្លះនៅក្នុងពិភពលោក បានបង្ហាញទស្សនៈដូចខាងក្រោម៖

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ANTHONY ALBANESE ប្រាប់អ្នកសារព័ត៌មាន៖«យើងមានទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសទាំងពីររបស់យើង ហើយលោក Keir Starmer និង លោក ស្រី Angela Rayner និងអ្នកផ្សេងទៀតជាច្រើនដែលខ្ញុំធ្លាប់ស្គាល់ នៅក្នុងគណបក្សការងាររបស់ចក្រភពអង់គ្លេស ខ្ញុំទន្ទឹងរង់ចាំយ៉ាងខ្លាំងក្នុងការធ្វើការជាមួយពួកគេ។ ពួកគេមានទស្សនៈស្រដៀងគ្នាខ្លាំងណាស់។ ចំពោះពួកយើង    លើបញ្ហាជាច្រើន ខ្ញុំប្រាកដថា យើងនឹងធ្វើការយ៉ាងជិតស្និទ្ធលើកិច្ចព្រមព្រៀង AUKUS ដែលជាកន្លែងដែលយើង បានធ្វើការយ៉ាងជិតស្និទ្ធផងដែរជាមួយនឹងរដ្ឋាភិបាលមុន»។

នាយករដ្ឋមន្ត្រីកាណាដា លោក JUSTIN TRUDEAU បាននិយាយនៅលើបណ្តាញសង្គមXថា៖«សូមអបអរសាទរ លោក Keir_Starmer ចំពោះជ័យជម្នះជាប្រវត្តិសាស្ត្រនៃការបោះឆ្នោត នៅចក្រភពអង់គ្លេស។ ការងារជាច្រើននៅខាងមុខ ដើម្បីកសាងអនាគតកាន់តែរីកចម្រើន និងយុត្តិធម៌សម្រាប់ប្រជាជននៅសងខាងនៃមហាសមុទ្រអាត្លង់ទិក។ 

ចំណែកនាយករដ្ឋមន្ត្រីនៃប្រទេសនូវែលសេឡង់ លោក CHRISTOPHER LUXON ក៏បាននិយាយនៅលើបណ្តាញសង្គមX ថា៖«សូមអបអរសាទរ លោកKeir_Starmer ចំពោះជ័យជម្នះក្នុងការបោះឆ្នោតរបស់លោក។ ប្រទេសនូវែលសេឡង់ និងចក្រភពអង់គ្លេស គឺជាមិត្តដ៏អស្ចារ្យ ហើយអាចធ្វើអ្វីៗ បានច្រើនជាមួយគ្នា។ ខ្ញុំទន្ទឹងរង់ចាំធ្វើការគ្រប់ឱកាសជាមួយគ្នាក្នុងនាមជានាយករដ្ឋមន្រ្តី។ សូមអរគុណ លោក Rishi Sunak សម្រាប់សេវាកម្មរបស់អ្នក ដើម្បីជាតិ និងមិត្តភាពរបស់អ្នកចំពោះប្រទេសនូវែលសេឡង់»។

អត្ថបទដែលទាក់ទង

លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        12
អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        18
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា

2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm