កីឡាករ Mbappe ហៅការឈ្នះឆ្នោតរបស់ក្រុមស្តាំនិយមជ្រុលជាមហន្តរាយ ហើយជំរុញឲ្យមានវិធានការ

2024/07/05 10:06:27 pm        168

ជោគជ័យរបស់គណបក្សស្តាំនិយមជ្រុល គឺគណបក្សរួបរួមជាតិ (NR) នៅក្នុងការបោះឆ្នោតសភាជុំទី១ របស់ប្រទេសបារាំង កាលពីចុងសប្តាហ៍មុន ត្រូវបានខ្សែប្រយុទ្ធឆ្នើម Kylian Mbappe ចាត់ទុកថា ជាមហន្តរាយ ហើយកាលពីថ្ងៃព្រហស្បតិ៍ (ទី៤ ខែកក្កដា) ប្រធានក្រុមបាល់ទាត់ជម្រើសជាតិបារាំងរូបនេះ បានជំរុញឲ្យអ្នកបោះឆ្នោតបារាំងចេញមកប្រឆាំងនឹងពួកគេ។

ខ្សែប្រយុទ្ធ Mbappe ស្ថិតក្នុងចំណោមកីឡាករបារាំងជាច្រើននាក់ នៅឯការប្រកួតជើងឯកអឺរ៉ុប ដែលបាននិយាយប្រឆាំងនឹងសក្ដានុពលនៃគណបក្ស RN របស់លោកស្រី Marine Le Pen ដែលទទួលបានសំឡេងគ្រប់គ្រងសភាជាតិ ដែលមាន ៥៧៧អាសនៈរបស់ប្រទេសបារាំង ដោយពណ៌នាថា នេះជាស្ថានភាពបន្ទាន់។

នៅមុននេះ រូបគេបានអំពាវនាវឲ្យអ្នកបោះឆ្នោតវ័យក្មេងបារាំង បដិសេធភាពជ្រុលនិយម ហើយនៅមុន ការប្រកួតវគ្គ ៨ក្រុមចុងក្រោយ ដែលត្រូវតទល់ជាមួយក្រុមព័រទុយហ្គាល់ សារនោះត្រូវបានរំលឹកឡើងជាថ្មីម្តងទៀត មុនពេលអ្នកបោះឆ្នោតវិលទៅកាន់ការបោះឆ្នោត នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ សម្រាប់ការបោះឆ្នោតសភាជុំទី២។

កីឡាករ Mbappe បានប្រាប់សន្និសីទសារព័ត៌មានថា៖ «ខ្ញុំគិតថា ច្រើនជាងពេលណាៗទាំងអស់ យើងត្រូវទៅបោះឆ្នោត វាពិតជារឿងបន្ទាន់មួយ យើងមិនអាចទុកឲ្យប្រទេសរបស់យើងស្ថិតក្នុងដៃរបស់មនុស្សទាំងនេះបានទេ ហើយវាពិតជារឿងបន្ទាន់ពិតមែន។ យើងបានឃើញលទ្ធផលនៅជុំទី១ ដែលវាជាមហន្តរាយពិតមែន។ យើងពិតជាសង្ឃឹមថា លទ្ធផលនឹងមានការផ្លាស់ប្តូរ ហើយអ្នករាល់គ្នា នឹងនាំគ្នាទៅបោះឆ្នោត ហើយបោះឆ្នោតជ្រើសរើសភាគីត្រឹមត្រូវ»។

គួរបញ្ជាក់ថា ការស្ទង់មតិមួយ បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា គណបក្ស RN ទទួលបានបជ័យជម្នះជាប្រវត្តិសាស្ត្រ នៅជុំទី១ ប៉ុន្តែត្រូវបានកំណត់ថា នឹងមិនទទួលបានសំឡេងភាគច្រើនដាច់ខាត នៅក្នុងការបោះឆ្នោត នៅថ្ងៃអាទិត្យនេះទេ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        65
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        115
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm