មេដឹកនាំហុងគ្រី លោក Orban៖ លោកគ្មានតួនាទី ក្នុងកិច្ចចរចា រវាងអ៊ុយក្រែន និងរុស្ស៊ីនោះទេ

2024/07/06 02:05:32 am        61


នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban នៅថ្ងៃសុក្រ (ទី៥ ខែកក្កដា) នេះ បាននិយាយថា លោកមិនមានតួនាទី ក្នុងកិច្ចចរចា រវាងអ៊ុយក្រែន និងរុស្ស៊ីនោះទេ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយថា លោកនឹងធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ ក្នុងថ្ងៃនេះ ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។

លោក Orban ដែលជាអ្នករិះគន់ដល់ការផ្ដល់ជំនួយយោធារបស់លោកខាងលិចដល់អ៊ុយក្រែន និងដែលមានទំនាក់ទំនងយ៉ាងកក់ក្តៅបំផុតជាមួយលោក Putin ជាងមេដឹកនាំសហភាពអឺរ៉ុប (EU) រូបណាទាំងអស់នោះ បាននិយាយថា ទោះជាបច្ចុប្បន្ន ហុងគ្រីកាន់តំណែងជាប្រធានាធិបតីប្តូរវេនរបស់ប្លុកនេះក៏ដោយ ក៏តួនាទីនេះមិនបានផ្តល់ឲ្យរូបលោកនូវសិទ្ធិអំណាច ដើម្បីបើកការចរចា តំណាងឲ្យប្លុកនោះទេ។

ដោយមិនបានប្រាប់ថា តើរូបលោកនឹងធ្វើដំណើរទៅទីក្រុងមូស្គូ នាពេលក្រោយដែរ ឬអត់នោះ ក្នុងបទសម្ភាសន៍ជាប្រចាំតាមវិទ្យុរបស់លោក នាព្រឹកថ្ងៃសុក្រនេះ លោក Orban បាននិយាយថា៖ «ខ្ញុំមិនត្រូវការសិទ្ធិអំណាចនេះទេ ខណៈដែលខ្ញុំមិនបានតំណាងឲ្យអ្វីទាំងអស់»។

លោកបានបន្ថែមថា៖ «គ្រប់យ៉ាងដែលខ្ញុំត្រូវធ្វើ គឺទៅកន្លែងដែលមានសង្រ្គាម ឬហានិភ័យពីសង្រ្គាម ដែលគំរាមកំហែងដល់ EU និងហុងគ្រី ឬដែលមានផលវិបាកអវិជ្ជមានលើទីកន្លែងទាំងនោះ ហើយចោទជាសំណួរឡើង»។

គួរបញ្ជាក់ថា បន្ទាប់ពីមានការរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ (ទី៤ ខែកក្កដា) អំពីដំណើរទស្សនកិច្ចរបស់លោក Orban លោក Charles Michel ប្រធានក្រុមប្រឹក្សានៃមេដឹកនាំ EU បានឲ្យដឹងតាមរយៈបណ្ដាញសង្គមថា «ប្រធានប្ដូរវេន EU មិនមានសិទ្ធិអំណាចពាក់ព័ន្ធជាមួយរុស្ស៊ី តំណាងឲ្យសហភាពអឺរ៉ុបនោះឡើយ»៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        56
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        54
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm