ទីក្រុងប៉េកាំងសង្ឃឹមថា ទំនាក់ទំនងចិន-អង់គ្លេស បោះជំហានលើមាគ៌ាត្រូវ ក្រោយគណបក្សការងារឈ្នះការបោះឆ្នោត

2024/07/06 02:31:58 am        49

ក្រសួងការបរទេសចិន និយាយនៅថ្ងៃសុក្រនេះ ទីក្រុងប៉េកាំងសង្ឃឹមថា ទំនាក់ទំនងចិន-អង់គ្លេស នឹងដើរលើមាគ៌ាត្រូវ និងផ្អែកលើការគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ ក្រោយគណបក្សការងារចក្រភពអង់គ្លេស ដណ្តើមបានអំណាច ។ 

អំឡុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង អ្នកស្រី Mao Ning គឺជាអ្នកនាំពាក្យក្រសួងការបរទេសចិន និយាយថា វានឹងអំណោយផលផងដែរដល់កិច្ចខិតខំរួមគ្នា ក្នុងការលើកឡើងការងារប្រឈមសកលលោក និងលើកកម្ពស់សន្តិភាពពិភពលោក ហើយនិងការអភិវឌ្ឍ ។ គួរឲ្យដឹងថា គណបក្សការងារឆ្វេងនិយមកណ្តាលរបស់លោក Keir Starmer បានឈ្នះសំឡេងភាគច្រើននៅក្នុងសភាមាន ៦៥០អាសនៈ ក្នុងនោះគណបក្សអភិរក្សនិយមរបស់លោក Rishi Sunak ទទួលរងបរាជ័យដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់គណបក្សរបស់ខ្លួន ស្របពេលដែលក្រុមអ្នកបោះឆ្នោត បានស្តីបន្ទោសពួកគេរឿងការចំណាយច្រើនលើជីវិតរស់នៅប្រចាំថ្ងៃ ការខកខានសេវាកម្មសាធារណៈ ហើយនិងរឿងអាស្រូវជាច្រើនទៀត ។ 

ការស្ទង់មតិកាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញថា លោក Starmer នឹងក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ចក្រភពអង់គ្លេសដោយគណបក្សការងាររបស់លោកអាចនឹងឈ្នះសំឡេងភាគច្រើននៅក្នុងការបោះឆ្នោតសភា ។ 

គណបក្សការងាររបស់លោក Starmer កំពុងឈានទៅរកការដណ្តើមបានអាសនៈ ៤១០ ក្នុងចំណោមអាសនៈសរុបនៅក្នុងសភាចំនួន៦៥០ ដែលជាលទ្ធផលផ្ទុយគ្នាដ៏គួរឱ្យភ្ញាក់ផ្អើលខុសពីរយៈពេល៥ ឆ្នាំមុន នៅពេលដែលគណបក្សមួយនេះ បានបរាជ័យយ៉ាងធ្ងន់ធ្ងរបំផុតចាប់តាំងពីឆ្នាំ ១៩៣៥ រហូតមក ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        57
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        55
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        52

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm