អង់គ្លេស៖ មេដឹកនាំនៃប្រទេសមានឧស្សាហកម្មជឿនលឿនទាំង៧ ឬ G7 ត្រូវគេរំពឹងថានឹងធានាឲ្យមានឯកភាពថា តើត្រូវទទួលស្គាល់ ឬដាក់ទណ្ឌកម្មជាផ្លូវការលើក្រុមតាលីបង់ នៅពេលដែលពួកគេជួបគ្នាតាមវីដេអូដើម្បីពិភាក្សាពីបញ្ហានៅអាហ្វហ្គានីស្ថាននៅថ្ងៃអង្គារនេះ នេះបើយោងតាមប្រភពការទូតចំនួនពីរ។

សម្ព័ន្ធមិត្តអាមេរិកនៅតែចង់ឲ្យមានការពន្យារពេល ពីក្រុងវ៉ាស៊ីនតោនក្នុងដកកងកម្លាំង បន្ទាប់ពីរដ្ឋធានីកាប៊ុលធ្លាក់ចូលកណ្ដាប់ដៃពួកតាលីបង់កាលពីថ្ងៃទី១៥ ខែសីហា ហើយក្រុមអ្នកការទូតបរទេសនៅក្រុងវ៉ាស៊ីនតោនបាននិយាយថា កិច្ចសហប្រតិបត្តិការនឹងក្លាយជាប្រធានបទសំខាន់នៃការអំពាវនាវនេះ។ អ្នកការទូតអឺរ៉ុបម្នាក់បាននិយាយថា “មេដឹកនាំ G7 នឹងយល់ព្រមសម្របសម្រួលថា តើនៅពេលណាត្រូវទទួលស្គាល់ពួកតាលីបង់”។ "ហើយពួកគេនឹងប្ដេជ្ញាបន្តធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធដែរ ឬយ៉ាងណា។ ការកាន់កាប់យ៉ាងឆាប់រហ័សរបស់តាលីបង់នៅក្នុងប្រទេសនៅខែនេះ បន្ទាប់ពីកងទ័ពអាមេរិកបានចាប់ផ្ដើមដកចេញ ហើយប្រធានាធិបតី Ashraf Ghani បានរត់គេចខ្លួនដោយធ្វើឱ្យរដ្ឋាភិបាលបរទេស ប្រញាប់ប្រញាល់ជម្លៀស និងបង្កការភិតភ័យយ៉ាងខ្លាំងពីការចាកចេញពីប្រទេសនេះ។
ប្រេសិតពិសេសរបស់ចក្រភពអង់គ្លេសប្រចាំនៅសហរដ្ឋអាមេរិកបាននិយាយថា មេដឹកនាំអាមេរិក អង់គ្លេស អ៊ីតាលី បារាំង អាល្លឺម៉ង់ កាណាដា និងជប៉ុនអាចប្រើលទ្ធភាពនៃការទទួលស្គាល់ជាផ្លូវនៃការឯកភាពគ្នា ឬដាក់ទណ្ឌកម្មជាថ្មី ដើម្បីគាបក្រុមតាលីបង់ឱ្យគោរពតាមការសន្យា គោរពសិទ្ធិស្ត្រី និងទំនាក់ទំនងអន្តរជាតិ។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson នឹងសង្កត់ធ្ងន់លើវិធីសាស្ត្រនៃការឯកភាពគ្នាមួយ ក្នុងអំឡុងពេលកិច្ចពិភាក្សា G7 ដែលនឹងរួមទាំងអគ្គលេខាធិការអង្គការណាតូ លោក Jen Stoltenberg និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ផងដែរ៕
អត្ថបទ៖ សុខមាន