លោក Biden ប្រាប់សមាជិកគណបក្សប្រជាធិបតេយ្យថា លោកនឹងបន្តក្នុងការប្រកួតប្រជែង

2024/07/06 05:00:42 pm        112

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden កាលពីថ្ងៃសុក្រ បានព្យាយាម​ដោះស្រាយ​វិបត្តិ​ផ្នែក​នយោបាយ ជុំវិញការជជែកដេញដោល ដែលធ្វើពុំបានល្អរបស់លោក ដោយប្រើប្រាស់​បទ​សម្ភាសន៍​របស់ ABC News ដើម្បីអះអាងជាថ្មីម្តងទៀតថា លោកមានយប់ដ៏អាក្រក់មួយ ហើយ​ប្រាប់​អ្នក​បោះឆ្នោតថា លោកប្តេជ្ញាបន្តការប្រកួតប្រជែងក្នុងការបោះឆ្នោតឆ្នាំ២០២៤នេះ ទោះ​បី​ជា​មាន​ការអំពាវនាវឱ្យលោកលាចេញពីតំណែងក៏ដោយ។

លោក Biden បានថតទុកក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយABC បន្ទាប់ពីបាន​ប្រាប់​ដល់​មនុស្ស​ជា​ច្រើន​នៅក្នុងសុន្ទរកថាដ៏ក្ដៅគគុក នៅទីក្រុង Madison រដ្ឋ Wisconsin ថា សមាជិក​គណបក្ស​ប្រជាធិបតេយ្យមួយចំនួន កំពុងព្យាយាមជំរុញលោកឲ្យចាកចេញពីការប្រកួតប្រជែង បន្ទាប់​ពី​ការជជែកដេញដោលរបស់លោកទល់នឹងអតីតប្រធានាធិបតី លោក Donald Trump ។

លោក Biden បាននិយាយលើកឡើងពី «ជំងឺផ្តាសាយដ៏អាក្រក់» សម្រាប់​ការ​អនុវត្តន៍​និយាយ​ជាន់​ពាក្យ​របស់លោកនៅក្នុងការជជែកដេញដោល និងភាពហត់នឿយ បន្ទាប់ពីការ​ធ្វើ​ដំណើរ​ពីរ​លើក​ទៅ​កាន់អឺរ៉ុប។

លោក Biden បានធ្វើដំណើរទៅកាន់រដ្ឋ Wisconsin ជារដ្ឋសមរភូមិនយោបាយ ដើម្បីប្រមូល​ផ្តុំ​អ្នក​បោះឆ្នោត និងបានអង្គុយសំភាសន៍តាមទូរទស្សន៍ ដែលត្រូវបានតាមដានយ៉ាងដិតដល់ បន្ទាប់​ពី​ការជជែកដេញដោលជាមួយលោក Trump ជំរុញឱ្យមនុស្សមួយ​ចំនួន​នៅ​ក្នុង​គណបក្ស​របស់​លោក រួមទាំងម្ចាស់ជំនួយធំៗ ចោទសួរថាតើលោកអាចបន្តទៅរួចឬទេរយៈពេលបួនឆ្នាំទៀត សម្រាប់អាណត្តិទីពីរ។

លោក Biden និយាយថា យើងមានការជជែកដេញដោលកាលពីសប្តាហ៍មុន ដែលពុំអាច​និយាយ​ថា​វា​ជា​ការអនុវត្តន៍ល្អបំផុតរបស់លោកនោះទេ។ ប៉ុន្តែចាប់តាំងពីពេលនោះមក មានការ​រំពឹង​ទុក​ជា​ច្រើនថា លោកJoe Biden នឹងធ្វើអ្វី? តើលោក នឹងបន្តការប្រជែងដែរឬទេ ឬបោះបង់ចោល? ជាការពិត ចម្លើយរបស់លោក គឺ លោកនឹងឈរឈ្មោះហើយនឹងទទួលជ័យជម្នះម្តងទៀត។

ទោះ​ជា​យ៉ាងណា លោកប្រធានាធិបតី បានប្រឈមមុខទៅនឹងឧបសគ្គថ្មីៗដ៏មានសក្តានុពល ពីក្នុង​ជួរ​គណបក្សរបស់លោក។ 

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        258
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        300
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        279

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm