លោក Pezeshkian អ្នកនិយមកណ្តាល ទទួលជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីអ៊ីរ៉ង់

2024/07/06 06:53:48 pm        130

ក្រសួងមហាផ្ទៃ បាននិយាយថា លោកម៉ាស៊ូត ប៉េហ្សេសស្គីអាន( Masoud Pezeshkian) ជា​អ្នក​និយមកណ្តាល ដែលបានសន្យាបើកចំហរប្រទេសអ៊ីរ៉ង់ទៅកាន់ពិភពលោក និងផ្តល់សិទ្ធ​សេរីភាព​ដែល​ប្រជាជនរបស់ខ្លួនប្រាថ្នាចង់បាននោះ បានទទួលជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតីជុំទី២ កាលពីថ្ងៃសុក្រទី ៥ ខែកក្កដា។

ការរាប់សន្លឹកឆ្នោតបានបញ្ចប់ ហើយបេក្ខជនជាគូប្រជែង ត្រូវបានជូនដំណឹងអំពីលទ្ធផល។ លោក Pezeshkian បានទទួលសំឡេងចំនួនប្រហែលបីលានសំឡេង នាំមុខគូប្រជែង​ប្រកាន់​តឹង​របស់​លោក គឺលោក Saeed Jalili។

យោងតាមក្រសួងមហាផ្ទៃបាននិយាយឲ្យដឹងថា ការបោះឆ្នោតំណែងប្រធានាធិបតីជុំទី២ នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ បានបិទកាលពីថ្ងៃសុក្រ បន្ទាប់ពីពេលវេលានៃបោះឆ្នោត ត្រូវបានពន្យារ​ពេល​ពីរ​ដង​។ ទូរទស្សន៍រដ្ឋ បានរាយការណ៍ថា ការិយាល័យបោះឆ្នោតបាន​បើកទ្វារ​ទទួល​អ្នក​បោះឆ្នោត​នៅ​ម៉ោង​៨ ព្រឹកម៉ោងក្នុងស្រុក ហើយការបោះឆ្នោតត្រូវបានបញ្ចប់នៅម៉ោង ៦ ល្ងាច ប៉ុន្តែត្រូវ​បាន​ពន្យារ​ពេល​ដំបូងរហូតដល់ម៉ោង៨យប់ និងបន្ទាប់មកទៀតពន្យាពេលដល់ម៉ោង១០យប់ ម៉ោង​ក្នុង​ស្រុក ដើម្បីឆ្លើយតបទៅនឹង សំណើថ្មី ពីការិយាល័យបោះឆ្នោត។

ការបោះឆ្នោតក្នុងពេលកន្លងទៅ ត្រូវបានពន្យារជាញឹកញាប់រហូតដល់ពាក់កណ្តាលអធ្រាត្រ។

ការ​បោះឆ្នោ​តជុំទី២នេះ ធ្វើឡើងបន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែមិថុនា ដែលមាន​ចំនួន​អ្នក​ទៅ​បោះឆ្នោតទាបជាប្រវត្តិសាស្ត្រ នៅពេលអ្នកបោះឆ្នោតអ៊ីរ៉ង់ជាង៦០% បានបនុបវាទ ពីការ​បោះឆ្នោត​មុនអាណត្តិសម្រាប់អ្នកបន្តតំណែងពីលោក Ebrahim Raisi បន្ទាប់ពីលោកទទួលមរណភាពក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ។ ការចូលរួមមានចំនួនទាប ត្រូវ​បាន​ក្រុម​អ្នករិះគន់មើលឃើញថា ជាការបោះឆ្នោតគ្មានទំនុកចិត្ត ចំពោះសាធារណ​រដ្ឋ​អ៊ីស្លាម​មួយ​នេះ​៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        147
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        188
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm