ឯកឧត្ដម​បណ្ឌិត ថោង ខុន បន្ដ​តាមដាន​វឌ្ឍនភាព​សាងសង់​ភូមិ​កីឡា​ត្រៀម​ស៊ី​ហ្គេម​-២០២៣

2021/08/24 09:30:28 pm        104

​ស៊ីហ្គេម៖ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) នៅ​ព្រឹក​ថ្ងៃទី​២៤ ខែសីហា​នេះបាន​បន្ដ​ដឹកនាំ​កិច្ចប្រជុំ​ប្រចាំ​សប្ដាហ៍​តាម​ប្រព័ន្ធ Online ដោយ​ផ្ដោតលើ​របៀបវារៈ​សំខាន់ៗ​ចំនួន ៣ ពិសេស​តាមដាន​វឌ្ឍនភាព​សាងសង់​ភូមិ​កីឡា ដែល​កំពុង​សម្រុក​សាង​សង់​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដើម្បី​ត្រៀម​ស៊ី​ហ្គេម​នៅ​កម្ពុជា។​

​ភូមិ​កីឡា ឬ Sport Village គឺជា​ផ្នែក​មួយ​ដ៏​សំខាន់នៃ​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ដែល​គណៈកម្មាធិការ​ជាតិ CAMSOC កំពុង​យកចិត្តទុកដាក់ និង​តាមដាន បន្ទាប់ពី​សមិទ្ធផល​ធំៗ​ជាច្រើននៅក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ បាន​សាងសង់​រួចរាល់​ជា​បន្ដបន្ទាប់ ព្រោះ​ភូមិ​កីឡាត្រូវបំពេញ​តួនាទី​យ៉ាងសំខាន់​ក្នុងការ​ស្វាគមន៍​ប្រតិភូ គ្រូបង្វឹក និង​អត្ត​ព​លិ​ក​ខ្ទង់ ១​ម៉ឺន​នាក់អំឡុង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា។​ ​បន្ទាប់ពី​ស្ដាប់​របាយការណ៍​វឌ្ឍនភាព​សាងសង់​ភូមិ​កីឡា ដែល​បង្ហាញ​ដោយ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន World Bridge Sport Village អង្គប្រជុំ​ក៏បាន​ប្រកាស​ផ្សព្វផ្សាយ​នូវ​លទ្ធផល​សន្និបាត​បូកសរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​ឆមាស​ទី​២ ក្រោម​អធិបតី​ត​ភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧ​បនា​យក​រដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន CAMSOC កាលពី​ថ្មីៗដល់​គណៈកម្មការ​ជំនាញ និង​សហព័ន្ធ​កីឡា​ជាតិដោយ​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC ផងដែរ។​

​សូមបញ្ជាក់ថា ភូមិ​កីឡាកំពុង​សាងសង់​លើ​ផ្ទៃដី​ប្រមាណ ៨​ហិច​តានៅក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​ត្រូវ​សាងសង់​ជា​បន្ទប់ និង​ខុន​ដូ​សរុប​ជាង ១,៧០០​បន្ទប់ បំពាក់​ដោយ​គ្រឿង​បរិក្ខា​ទំនើបៗ ហើយ​ជា​តំបន់​បៃតងដែលមាន​ទីធ្លារ​ធំ​ទូលាយ មាន​ផ្សារ​ទំនើប និង​សាល​ធំៗ​អាច​ប្រើប្រាស់​ជាការ​ប្រកួត​កីឡា​បាន​។ លើសពីនេះក៏មាន​រៀបចំ​សារមន្ទីរ​ស៊ី​ហ្គេមដើម្បី​ផ្ទុក​នូវ​អនុស្សាវរីយ៍ ដែល​កម្ពុជា​ធ្លាប់​ដណ្ដើមបាន​ពី​ស៊ី​ហ្គេម​មុនៗ​ទៀតផង។​ ​ភូមិ​កីឡាគឺជា​កន្លែង​ស្នាក់នៅ និង​ហូបចុក​រួម​ដ៏​ធំ​មួយដើម្បី​ត្រៀម​ស្វាគមន៍​ប្រតិភូ និង​អត្ត​ព​លិ​ក ដែល​នឹង​មក​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមនៅ​កម្ពុជា ដែល​រាជរដ្ឋាភិបាលបាន​ផ្ដល់​សិទ្ធ​ដល់​ក្រុមហ៊ុន World Bridge Sport Village ដើម្បី​សាងសង់​ឲ្យ​រួចរាល់​មុន​ស៊ី​ហ្គេមឆ្នាំ​២០២៣។ តាម​ផែនការ​ក្រុមហ៊ុន​បាន​សន្យា​ថា ការសាងសង់​គម្រោង​នេះ​នៅ​ដំណាច់​ឆ្នាំ​២០២២ ដើម្បី​ប្រគល់​ឲ្យ​គណៈកម្មាធិការ​ជាតិ CAMSOC ប្រើប្រាស់​ឲ្យ​បាន​ទាន់​ពេល​វេលា​នៃ​កាលបរិច្ឆេទ​រៀបចំ​ស៊ី​ហ្គេម​ចាប់ពី​ថ្ងៃ​ទី​៥-១៧ ខែ​ឧសភា ឆ្នាំ​២០២៣ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ចាប់ពី​ថ្ងៃ​ទី​១-១០ ខែ​មិថុនា ឆ្នាំ​២០២៣៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        141
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        152
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm