បាងកក អ៊ែរវេយ៍ រៀបចំពិព័រណ៍ទេសចរណ៍ និងបង្ហាញជាផ្លូវការនូវបណ្ណ Cambodia Travel Pass នៅភ្នំពេញ

2024/07/06 08:02:14 pm        243

ក្រុមហ៊ុនអាកាសចរណ៍ទី១ របស់ប្រទេសថៃ បាងកក អ៊ែរវេយ៍ (Bangkok Airways) បាន​ប្រកាស​បើកពិព័រណ៍ទេសចរណ៍ “Boutique Journey Travel Fair” និងបង្ហាញបណ្ណ Cambodia Travel Pass រយៈពេល ៣ថ្ងៃ ពីថ្ងៃទី៥ ដល់៧ ខែកក្កដា ឆ្នាំ២០២៤ នៅ​ផ្សារទំនើបអ៊ីនអន ម៉ល សែនសុខ។

នៅក្នុងកម្មវិធីនេះ អ្នកនាង អាម៉នរ៉ាត គង់សាវ៉ាត អនុប្រធានផ្នែកលក់ និងជា​អនុ​ប្រធាន​ស្តីទី​ផ្នែក​ទីផ្សា​រ​របស់ក្រុមហ៊ុន បាងកក អ៊ែរវេយ៍ បានបង្ហាញអារម្មណ៍រីករាយ និងលើកឡើងថា ពិតជា​រំ​ភើប​ចំពោះការរៀបចំកម្មវិធីនេះឡើងនៅក្នុងប្រទេសកម្ពុជា។ អ្នកនាងបានឲ្យដឹងថា បណ្ណ Cambodia Travel Pass នឹងផ្តល់ជូននូវការធ្វើដំណើរប្រកបដោយភាពបត់បែន និង​មាន​ងាយ​ស្រួល​ជូន​ដល់អ្នកប្រើប្រាស់ក្នុងការធ្វើដំណើរកាន់តែប្រសើរជាមួយបទពិសោធន៍ល្អៗ។

លោក Komkrit Ngamwongwirot ប្រធានផ្នែកគណនេយ្យ បានមាន​ប្រសាសន៍ថា គោល​បំណង​សំខាន់​នៃកម្មវិធីនេះ គឺក្រុមហ៊ុនចង់ផ្តល់ជូន​បន្ថែម​នូវ​ជម្រើស​នៃ​ការ​ធ្វើដំណើរ​ប្រកប​ដោយ​ភាព​បត់​បែន ប្រណីតភាព និងងាយស្រួលជូនដល់អតិថិជនដ៏មានតម្លៃនៅកម្ពុជា។ លោក​បន្ថែម​ថា កម្មវិធីនេះដែរ ក៏បានឆ្លុះបញ្ចាំងពីឆន្ទៈរបស់ក្រុមហ៊ុនក្នុងការនាំនូវសេវាកម្មដ៏ល្អឯក រួមជា​មួយ​អត្ថ​ប្រយោជន៍ជាច្រើនដ៏សម្បូរបែបផងដែរជូនដល់អតិថិជន។ ជាពិសេស បណ្ណ Cambodia Travel Pass ដែលអាចធ្វើដំណើរឥតកំណត់រយៈពេល ១ឆ្នាំ សម្រាប់ការហោះហើរ រវាងភ្នំពេញ-បាង​កក និងសៀមរាប-បាងកក ក្នុងតម្លៃសរុប ២,៥៩០ដុល្លារ។

ក្រុមហ៊ុនអាកាសចរណ៍ថៃ បាងកក អ៊ែរវេយ៍ បានបង្កើតឡើងក្នុងឆ្នាំ១៩៦៨ ដែល​ផ្តល់​សេវា​កម្ម​ពេញ​លេញ​ក្នុងការដឹកអ្នកដំណើរ។ តាមរយៈប្រតិបត្តិការប្រមាណ១០០ជើង ជារៀងរាល់ថ្ងៃពី​អាកាស​យាន​ដ្ឋានសុវណ្ណាភូមិនៅបាងកក និងអាកាសយានដ្ឋានសាមុយ។ ក្រុមហ៊ុននេះ ភ្ជាប់អ្នក​ដំណើរ​ទៅ​កាន់ទិសដៅហោះហើរប្រណីតៗប្រមាណជាង២០ នៅទូទាំងប្រទេសពិភពលោក និង​ក្នុង​តំបន់អាស៊ី៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm