ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនថ្មី៖ «ខ្ញុំមកដល់ប្រទេសកម្ពុជាខ្ញុំតែងមានអារម្មណ៍ថា​កម្ពុជា​ពោរពេញទៅដោយសក្ដានុពលនៃការអភិវឌ្ឍន៍ និងក្តីរំពឹងទុក និងទំនុកចិត្តរបស់​ប្រជាជន​កម្ពុជា សម្រាប់អនាគតដ៏ត្រចះត្រចង់នេះ»

2024/07/06 08:39:58 pm        243

ភ្នំពេញ៖ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០២៤នេះ បា​ន​បង្ហាញ​ក្ដីរីករាយ​ជា​ខ្លាំងដែលបានមកប្រទេសកម្ពុជាជាថមីម្ដងទៀត។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងថា៖«ខ្ញុំមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានមក​ប្រទេសក​ម្ពុជា​ជាថ្មីម្តងទៀត! ប៉ុន្មានឆ្នាំមកនេះ ខ្ញុំពិតជាមានសំណាង​ដែល​បាន​មក​បំពេញ​ទស្សន​កិច្ច​នៅប្រទេសកម្ពុជាជាច្រើនដងច្រើនសា។ រាល់ពេលដែលខ្ញុំមកដល់ប្រទេសកម្ពុជា ខ្ញុំតែង​មាន​អារម្មណ៍ថាកម្ពុជាពោរពេញទៅដោយសក្ដានុពលនៃការអភិវឌ្ឍន៍ និងក្តី​រំពឹង​ទុក​ និង​ទំនុក​ចិត្តរបស់​ប្រជាជនកម្ពុជា សម្រាប់អនាគតដ៏ត្រចះត្រចង់នេះ»។

សូមជម្រាបថា ឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំកម្ពុជា ឯកឧត្តម Wang Wenbin ដែលកំពុងចាប់ផ្តើម​បេសក​កម្ម​ក្នុងអាណត្តិដំបូងរបស់ខ្លួន បានប្តេជ្ញាចិត្ត​អនុវត្ត​កុង​សង់ស៊ីស​ដែល​មាន​ស្រាប់​រវាង​ថ្នាក់​ដឹកនាំ​ប្រទេស​ទាំងពីរ ដើម្បីជំរុញទំនាក់ទំនងកម្ពុជា-ចិនឱ្យកាន់តែរឹងមាំ។

ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំកម្ពុជា បានអញ្ជើញមកដ​ល់​កម្ពុ​ជា​នាយ​ប់​នាថ្ងៃ​ទី៥ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញនេះ ដើម្បីបំពេញបេសកកម្ម​លើកដំបូង​ក្នុង​អាណ្ណត្តិ​របស់​ខ្លួន បន្ទាប់ពីឯកឧត្តម Wang Wentien អតីតឯកអគ្គរដ្ឋទូត (វ៉ាង វិនធាន) បានបញ្ចប់​អាណត្តិ​បេសកកម្មកាលពីប៉ុន្មានខែមុននេះ។

បន្ទាប់ពីអញ្ជើញដល់ទឹកដីកម្ពុជាភ្លាមកាលពីយប់មិញនេះ ឯកឧត្តម Wang Wenbin បាន​អញ្ជើញ​ថ្លែងសន្ទរកថាខ្លីមួយទៅកាន់អ្នកសារព័ត៌មានអំពីគោលជំហរ និង​ការ​ប្តេជ្ញា​ចិត្ត​របស់​លោក​ក្នុង​ការទទួលភារកិច្ចថ្មីនៅកម្ពុជាផងដែរ។ ឯកឧត្តម បានសម្តែងសេចក្តីរីករាយ​ដែល​បាន​មក​កម្ពុជា ដោយសារប៉ុន្មានឆ្នាំកន្លងមកនេះ ឯកឧត្តមបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយ​មើល​ឃើញ​ថា កម្ពុជាជាប្រទេសពោរពេញទៅដោយសក្កានុពលនៃការអភិវឌ្ឍន៍ និងក្តីរំពឹងទុក​របស់​ប្រជាជនកម្ពុជានឹងទទួលបានការរីកចម្រើនយ៉ាងត្រចះត្រចង់។

ឯកឧត្តមថ្លែងថា ក្នុងនាមឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាជំនាន់ទី១៨នាពេលនេះ គឺជាឱកាស​នៃ​ទំនួល​ខុស​ត្រូវយ៉ាងធំធេង ស្របពេលចំណងមិត្តភាពចិន និងកម្ពុជាមាន​ប្រវត្តិសាស្រ្ត​យ៉ាង​យូរ​អង្វែង​។ ក្នុងនោះ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីប្រទេសចិន តែងតែប្រកាន់​យក​សុភាសិត​របស់​កម្ពុជា ដើម្បីរក្សាទំនាក់ទំនងជាមួយកម្ពុជា ជាពិសេស ព្រះករុណា ព្រះបរមរតនកោដ្ឋ បា​ន​ចាត់ទុ​កចំណងមិត្តភាពកម្ពុជា-ចិន ប្រៀបបាននឹងបុប្ផាដែលមិនចេះរុះរោយ។

ក្នុងសន្ទរកថានោះដែរឯកអគ្គរដ្ឋទូតចិនថ្មីរូបនេះ បានប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​នឹង​សហការ​ជាមួយ​គ្រប់​ក្រសួង​ស្ថាប័នរបស់កម្ពុជា ព្រមទាំងអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមកុងសង់ស៊ីស​សំខាន់ៗដែល​សម្រេច​បាន​ដោយថ្នាក់ដឹកនាំប្រទេសទាំងពីរ ដើម្បីជំរុញការកសាងសហគមន៍វាសនារួមរវាងចិន និង​កម្ពុជាក្នុងយុគសម័យនេះឱ្យទទួលបានផ្លែផ្កា និងផ្តល់​ផល​ប្រយោជន៍​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។

ក្រៅពីនេះ ឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំកម្ពុជារូបនេះ លើកឡើងថា ចំពោះទំនាក់ទំនងចិន-កម្ពុជា​នេះ មិន​ត្រឹមតែត្រូវបានទទួលស្គាល់យ៉ាងជ្រាលជ្រៅពីប្រទេសទាំងពីរ ប៉ុន្តែផ្អែកតាម​ចំណង​មិត្តភាព​ដែក​ថែបរវាងប្រទេសទាំងពីរវិញបានក្លាយជាទំនាក់ទំនងគំរូសម្រាប់អន្តរជាតិ។

សូម​ជម្រាបថា ឯកឧត្តម Wang Wenbin គឺជាមន្ត្រីការទូតដែលមានប្រជាប្រិយភាពមួយរូប ដែល​បំពេញកិច្ចការនយោបាយការបរទេសប្រមាណ៣០ឆ្នាំ។ ឯកឧត្តម Wang Wenbin ដែល​ជា​អ្នក​ការ​ទូតវ័យ៥៣ឆ្នាំរូបនេះ ធ្លាប់កាន់ការងារជាឯកអគ្គរដ្ឋទូតចិននៅប្រទេសទុយនេស៊ី ក្នុងឆ្នាំ​២០១៨ ដល់ឆ្នាំ២០២០។ ក្រៅពីនេះ ឯកឧត្តម ក៏ធ្លាប់បំពេញ​ការងារ​ជា​មន្ត្រី​ការ​ទូតប្រចាំ​ប្រទេស​ម៉ូរីស និងសេណេហ្គាល់ ខណៈមុនពេលម​ក​បំពេញ​តួនាទី​ជា​ឯក​អគ្គ​រដ្ឋទូតចិន​ប្រចាំ​កម្ពុជា ឯកឧត្តមកាន់តួនាទីជាអ្នកនាំពាក្យក្រសួងការបរទេសចិនផងដែរ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm