ក្រុមហាម៉ាសយល់ព្រមលើសំណើពិភាក្សាដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល ១៦ថ្ងៃបន្ទាប់​ពីដំណាក់កាលដំបូង

2024/07/06 08:45:55 pm        147

ក្រុមហាម៉ាសបានទទួលយកសំណើររបស់សហរដ្ឋអាមេរិក ដើម្បីចាប់ផ្តើមកិច្ចពិភាក្សា ពាក់ព័ន្ធ​នឹង​ការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល ក្នុងនោះរួមទាំងទាហាន និងក្រុមបុរសផងដែរ ពោល​គឺ​មាន​រយៈពេល ១៦ថ្ងៃបន្ទាប់ពីដំណាក់កាលដំបូង នៃកិច្ចព្រមព្រៀងដែល​មាន​គោលបំ​ណង​បញ្ចប់​សង្គ្រាម នៅតំបន់ហ្កាហ្សា។ នេះបើតាមប្រភពមន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស ដែល​បាន​ប្រាប់​ឲ្យ​ដឹងនៅថ្ងៃសៅរ៍ (ទី៦ ខែកក្កដា) នេះ។

ដោយកិច្ចពិភាក្សានោះ គឺជាការសម្ងាត់ ប្រភពនោះបានប្រាប់សារព័ត៌មាន Reuters ក្នុងលក្ខ​ខណ្ឌ​អនាមិក​ថា ក្រុមសកម្មប្រយុទ្ធឥស្លាមមួយនេះ បានទម្លាក់ចោល​ការ​ទាមទារ​ដែល​អ៊ីស្រាអែល​ត្រូវ​ប្ដេជ្ញាជាដំបូង ចំពោះបទឈប់បាញ់អចិន្ត្រៃយ៍ មុនពេលចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង ហើយនឹងអនុញ្ញាតឲ្យការចរចានោះសម្រេចបាន ក្នុងដំណាក់កាល ៦សប្តាហ៍ដំបូង។

មន្ត្រី​ប៉ាឡេស្ទីនដែលស្និទ្ធនឹងកិច្ចខិតខំប្រឹងប្រែងសន្តិភាពដែលសម្របសម្រួលដោយអន្តរជាតិនេះ បាន​និយាយថា សំណើនេះអាចនាំទៅរកកិច្ចព្រមព្រៀងគោលមួយ ប្រសិន​បើ​អ៊ីស្រាអែល​ទទួល​យក ហើយនឹងបញ្ចប់សង្គ្រាម ដែលមានរយៈពេល ៩ខែ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅ​តំបន់​ហ្កាហ្សា។

គួរបញ្ជាក់ថា បើយោងតាមមន្ត្រីសុខាភិបាលរបស់តំបន់ហ្កាហ្សា បានឲ្យដឹងថា ជម្លោះនេះបាន​ឆក់​យក​ជីវិត​ប្រជាជនប៉ាឡេស្ទីនជាង ៣៨.០០០នាក់។ សង្រ្គាមនេះ​បាន​ផ្ទុះឡើង​បន្ទាប់​ពី​ក្រុម​ហាម៉ាស​បាន​វាយប្រហារទីក្រុងភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដោយបាន​សម្លាប់​មនុស្ស ១.២០០នាក់ និងចាប់ចំណាប់ថ្នូរប្រហែល ២៥០នាក់។

តែយ៉ាង​ណាក្ដី ប្រភពពីក្រុមហាម៉ាសនោះ បានបន្ថែមថា សំណើនេះប្រាកដថា អ្នកសម្រុះ​សម្រួល​នឹង​ធានា​បាននូវបទឈប់បាញ់បណ្តោះអាសន្ន ការផ្តល់ជំនួយ និងការដកទ័ពអ៊ីស្រាអែល ដរាប​ណា​ការចរចាដោយប្រយោលបន្តអនុវត្តដំណាក់កាលទី២ នៃកិច្ចព្រមព្រៀងនេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        155
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        194
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        173

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm