លេចវត្តមាន «រុយ ស» បំផ្លាញស្រូវប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់ តែត្រូវបាន​ទប់ស្កាត់ទាន់ពេល

2024/07/06 09:04:57 pm        203

ថ្មីៗនេះ មានលេចចេញនូវ វត្តមាន សត្វល្អិត «រុយ ស» បំផ្លាញស្រូវប្រជាពលរដ្ឋ នៅ​ក្នុង​ភូមិ​ស្រះរុណ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ តាមការចុះពិនិត្យ​ជាក់ស្តែង​របស់​មន្រ្តី​ជំនាញ​កសិកម្មឃុំ និងរដ្ឋបាលស្រុកបាកាន គឺមានដំណាំស្រូវប្រមាណ៣០អា ត្រូវបានបំផ្លាញ តែ​មិនបណ្តាឱ្យប៉ះពាល់ខូចខាតធ្ងន់ធ្ងរនោះទេ ហើយមន្រ្តីជំនាញកសិកម្មឃុំ និងរដ្ឋបាល​ស្រុក​បាកាន ក៏បានធ្វើការអប់រំផ្សព្វផ្សាយនិងវិធីសាស្រ្តការពារល្អិត «រុយ ស» ជូនប្រជា​កសិករ​ក្នុង​តំបន់​នោះផងដែរ ព្រោះបើមិនមានការទប់ស្កាត់ទាន់ពេលវេលាគឺនឹងរាលដាលខូចខាតដល់ស្រូវ រយ-ពាន់ ហិកតាផ្សេងទៀត នៅជុំវិញនោះ ។

 

បើតាម លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានឱ្យ​ដឹង​ថា​ស្ថានភាពជារួមក្នុងខេត្តពោធិ៍សាត់ ករណី«រុយ ស» បំផ្លាញស្រូវប្រជាពលរដ្ឋ គឺមានតិចតួច ដោយ​សារមានកិច្ចសហការល្អរវាងប្រជាកសិក អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញកសិកម្មឃុំ ធ្វើ​ការ​ទប់ស្កាត់បានទាន់ពេលវេលា តែទោះជាយ៉ាង​ណា​មន្ទីរ​កសិកម្មខេត្ត​នៅ​តែបន្ត​យក​ចិត្ត​ទុក​ដាក់​តាម​ដានករណី«រុយ ស»ជាប្រចាំ ។

 

បើយោងតាមការផ្សព្វផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា «រុយ ស» គឺប្រភេទសត្វល្អិត ដែលកន្លងមកវាចូលចិត្ដបំផ្លាញទៅលើដំណាំបន្លែដូចជា ប៉េងប៉ោះ ត្រប់ ម្ទេស សណ្តែក ត្រសក់ ជាដើម ដែលវាពុំសូវជាមានបញ្ហាខ្លាំងលើដំណាំស្រូវនោះទេ ប៉ុន្តែ​ក្នុង​ឆ្នាំ​នេះ​មានការកកើតខ្លាំង ហើយវាប៉ះពាល់ធ្ងន់ធ្ងរដល់ដំណាំស្រូវ ជាពិសេសគឺនៅខេត្តព្រៃវែង ។ «រុយ ស» មានវត្តមាននៅក្នុងប្រទេសកម្ពុជាជាយូរមកហើយ តែក្នុងកំរិតបរិមាណទាប តែដោយ​សារ​ឆ្នាំ​នេះ មានអាកាសធាតុក្តៅ ហើយភាពរាំងស្ងួតអូសបន្លាយ ធ្វើឱ្យវដ្តជីវិតរបស់«រុយ ស» មានការកើនឡើង ៕

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        3
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        216
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm