កងទ័ពជើងគោក​ហ្វីលីពីន​ត្រៀមខ្លួន​ជានិច្ច​ ក្នុង​ការ​បង្ក្រាប​ភេរវកម្ម​ជាមួយ​កងទ័ពជើងគោក​កម្ពុជា​

2021/04/27 09:59:58 am        32

​ភ្នំពេញ៖ ​ឧ​ត្ត​ម​សេនីយ៍​ឯក ស៊ី​រី​លី​តូ សូ​ប៊ី​ហា​ណា (CIRILITO E. SOBEJANA) មេបញ្ជាការ​កងទ័ពជើងគោក​ហ្វីលីពីន បាន​អះអាង​ថា កងទ័ព​របស់​លោក បាន​ត្រៀមខ្លួន​ជានិច្ច​ក្នុង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​កងទ័ពជើងគោក​កម្ពុជា ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​អំពើ​ភេរវកម្ម និង​ឧក្រិដ្ឋ​ឆ្លងដែន​ផ្សេងៗ​នោះ​។​

​​ការ​អះអាង​ របស់​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​បី​របស់​ប្រទេស​ហ្វីលីពីន​រូប​នេះ គឺ​បាន​ធ្វើឡើង​នៅ​ក្នុង​កិច្ច​ជំនួប​សន្ទនា​តាមរយៈ​វិ​ដេ​អូ Virtual Conference ជាមួយ​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេ​បញ្ជាការរង នៃ​កង​យោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក កាលពី​ល្ងាច​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២០​ម្សិលមិញ​នេះ​។​

​​នៅ​ក្នុង​កិច្ចសន្ទនា​នោះ ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស៊ី​រី​លី​តូ សូ​ប៊ី​ហា​ណា (CIRILITO E. SOBEJANA) បាន​លើកឡើងថា «​កងទ័ពជើងគោក​ហ្វីលីពីន​ត្រៀមខ្លួន​ជានិច្ច នៅក្នុង​ការបន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​ជាមួយ​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ នៅក្នុង​ផ្នែក​នានា​ជាច្រើន​ដែលជា​ផលប្រយោជន៍​រួម ដែល​អាចមាន​ដូចជា ការប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ភេរវកម្ម​, ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​សកម្មភាព​ផ្លាស់ប្តូរ​ទស្សនកិច្ច​រប​ស់​នាយទាហានរង​ជាដើម​នោះ​»​។​

​ថ្លែង​នៅ​ក្នុង​កិច្ចសន្ទនា​នោះដែរ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​គាំទ្រ​ចំពោះ​ទស្សនវិស័យ​នៃ​ការ​បង្កើន​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ពជើងគោក នៃ​ប្រទេស​ទាំងពីរ និង​បានបញ្ជាក់​បន្ថែមថា ក្នុងចំណោម​អាទិភាព​នានា កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ តែង​បាន​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ក្បែរ​ខាងក្នុង​តំបន់​អាស៊ាន ដោយ​រួមទាំង​កងទ័ពជើងគោក​ហ្វីលីពីន​ផងដែរ​។

ជាក់ស្តែង អនុលោម​តាម​ស្មារតី​នៃ​អនុស្សារណៈ​នៃ​ការយោគយល់ (MOU) រវាង​ក្រសួងការពារជាតិ​កម្ពុ​ជា​-​ហ្វីលីពីន កិច្ចសហប្រតិបត្តិការ​រវាង​កងទ័ពជើងគោក នៃ​ប្រទេស​ទាំងពីរ គឺជា​ទំនាក់ទំនង​ប្រកបដោយ​សក្តានុពល ដែល​អាចមាន​វិសាលភាព​ទូលំទូលាយ ទាំង​សម្រាប់​ពេល​បច្ចុប្បន្ន និង​អនាគត​។​

​ក្នុងឱកាស​នោះ​ផងដែរ ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា​ផ្លាស់ប្តូរ និង​ចែករំលែក​បទពិសោធន៍​លើ​ការងារ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​–១៩ ក៏ដូចជា​អំពី​វិធីសាស្ត្រ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​របៀបរបប​ការងារ​ថ្មី ស្របតាម​បរិបទ​ថ្មី​នៃ​ជំងឺ​នេះ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ការងារ​ហ្វឹកហ្វឺន និង​ប្រតិបត្តិការ​ផ្សេងៗ​ទៀត​អាច​ដំណើរការ​ទៅបាន​ជាធម្មតា ដោយ​ទាំងនេះ សុទ្ធ​សឹង​ជា​មេរៀន​ដ៏​ល្អ​សម្រាប់​ការដកពិសោធន៍​រៀនសូត្រ​ពីគ្នា​ទៅវិញទៅមក​។

​ថ្នាក់ដឹកនាំ​កងទ័ពជើងគោក​ទាំងពី​រ ក៏បាន​កត់សម្គាល់​អំពី​ភាព​សំខាន់​ចាំបាច់​នៃ​និរន្តរភាព​នៃ​សន្តិភាព និង​ស្ថិរភាព ដើម្បី​ភាពសុខសាន្ត​របស់​ជាតិ និង​ប្រជាជន ក៏ដូចជា​សម្រាប់​តំបន់​ទាំងមូល និង​បាន​ឯកភាព​គ្នា​បន្ត​ជំរុញ​ល្បឿន​ នៃ​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​សកម្ម ជាពិសេស​ការខិតខំ​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​សម្រេច​ឱ្យ​បាន​នូវ​ការចុះ​អនុស្សរណៈ ​នៃ​ការយោគយល់ (MOU) រវាង​កងទ័ពជើងគោក​កម្ពុជា​-​ហ្វីលីពីន​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​៕ ​អត្ថបទ​៖ បាន ចក់​

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm