រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន កោតសសើរដល់ប្រតិបត្តិករជាស្ត្រី​ស៊ីម៉ាក់មានជំនាញ​ខ្លាំងក្នុងការបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ

2024/07/07 02:39:27 am        251

រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន បានថ្លែងកោតសសើរយ៉ាងខ្លាំងដល់​អង្គភាព​ស៊ីម៉ាក់​ដែល​សម្បូរ​ទៅ​ដោយ​ប្រតិបត្តិករមានជំនាញក្នុងប្រតិបត្តិការបោសសម្អាតមីន។ ជាពិសេស​ប្រតិបត្តិក​រ​ជាស្ត្រីៗ​ដែ​លបានពោរ ពេញដោយសមត្ថភាពខ្លាំងក្នុងការបោស សំ អាតគ្រាប់មីននិងគ្រាប់យុទ្ធ ភណ្ឌមិនទាន់ផ្ទុះបន្សល់ពីសង្គ្រាមទាំងនៅក្នុងផ្ទៃដីនិងទាំងក្រោមផ្ទៃបាតទន្លេដើម្បីសុខសុវត្ថិភាពប្រទេស ជាតិ និងកាត់បន្ថយការរងរបួសពិការឬ អាយុ ជីវិតមនុស្សនិងសត្វ ។

ការថ្លែងកោតសសើរនេះក្នុងខណះលោក ជំទាវ កាមិកាវ៉ា យ៉ូកុ រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) ដើម្បីស្វែងយល់ពីវិស័យសកម្មភាពមីននិងទស្សនាពិពរណ៍ការដាក់តាំងបង្ហាញសម្ភារបច្ចេកទេសនិងឩបរករណ៍បោសសម្អាតមីនទាំងនៅផ្នែកក្រោមផ្ទៃដីនិងទាំងផ្នែកក្រោមផ្ទៃទឹកទន្លេនារសៀលថ្ងៃទី៦ខែកក្កដា ឆ្នាំ២០២៤ នេះ។ដោយក្នុងដំណើរទស្សនកិច្ចនេះលោកជំ ទាវ កាមិកាវ៉ា យ៉ូកុ ក៍ជួបប្រជុំពិភាក្សាទ្វេភាគីជាមួយឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិ បាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ដើម្បីពង្រឹងកិច្ចស ហប្រតិបត្តិការក្នុងវិស័យសកម្មភាពមីនទាំងបច្ចុប្បន្ននិងទៅអនាគត។ព្រមទាំងធ្វើសន្និសីទសារព័ត៌មាន ដើម្បីប្រកាសយុទ្ធសាស្ត្រថ្មីនៃកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា លើវិស័យមីនផងដែរ។

នៅក្នុងឱកាសនោះឯកឧត្តម ហេង រតនា ប្រតិ ភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃ​មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានសម្ដែងនូវការអរគុណជាអនេកកប្បការ​ចំពោះលោកជំទាវរដ្ឋមន្រ្តីការបរទេសជប៉ុន ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃបំផុតអញ្ជើញធ្វើ ទស្សនកិច្ចនៅកម្ពុជានិងបានជួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងឯកឧត្តមឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីការបរទេសនៅថ្ងៃល្ងាចនេះ ជាពិសេសការអញ្ជើញមកទស្សនកិច្ចនៅអង្គភាព CMAC ពិតជាមហាកិត្តិយសយ៉ាងខ្លាំងនោះ។

 ឯកឧត្តម ហេង រតនា បានថ្លែងថា ដំណើរទស្សនកិច្ចនេះពិតជាមានសារៈសំខាន់ជាប្រវត្តិសាស្រ្ដសម្រាប់វិស័យមីននៅកម្ពុជានិយាយជារួម និយាយដោយឡែកសម្រាប់អង្គភាព CMAC ក្នុងការលើកទឹកចិត្តនិងជំរុញវិស័យសកម្មភាពមីននៅកម្ពុជាឲ្យកាន់តែសកម្មនិងចូលរួមពង្រឹងសន្ដិភាពនិងសុខសុវត្ថិភាពប្រជា ជនកម្ពុជាឲ្យកាន់​តែល្អប្រសើរថែមទៀត។

ក្នុងខណះនោះលោកជំទាវរដ្ឋមន្ត្រីការបរទេ សជប៉ុនក៏បានលើកឡើងថាផងដែរពីការយក ចិត្តទុកដាក់របស់​ជប៉ុនលើវិស័យបោសសម្អាតមីន។ លោកជំទាវបានបង្ហាញបំណងកិច្ចសហ ប្រតិបត្តិការ​ជាមួយកម្ពុជា ដែលនឹងត្រូវទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួត​ពិនិត្យឡើងវិញ​លើក​ទី៥ នៃអនុសញ្ញាអូតាវ៉ា នៅថ្ងៃ២៥-២៩ ខែវិច្ឆិកា ឆ្នាំ ២០ ២៤ នៅសៀមរាប។ ព្រមទាំងបញ្ជាក់ពីប្រទេសជប៉ុនគ្រោងនឹងរៀបចំសន្និ សីទអន្តរជាតិ​ស្តីពី​សកម្មភាពមីននៅអ៊ុយក្រែន នៅប្រទេសជប៉ុនក្នុងឆ្នាំ២០២៥ និង បានស្នើ សុំការគាំទ្រ​ពីកម្ពុជារួមនិងការប្រកាសអំពីយុទ្ធសាស្រ្ដថ្មីនៃកិច្ចសហប្រតិបត្តិការជប៉ុន -កម្ពុជា និង គំនិតផ្ដួចផ្ដើមលើសកម្ម​ភាពមីនផងដែរ។

 ឯកឧត្តម ហេង រតនា បានថ្លែងតបថា ផ្អែក លើខ្លឹមសារប្រកាសអំពីយុទ្ធសាស្រ្ដថ្មីនៃកិច្ចស ហប្រតិបត្តិការជប៉ុន - កម្ពុជា គំនិតផ្ដួចផ្ដើមលើសកម្ម​ភាពមីន ដែលលោកជំទាវបានលើក ឡើងនេះ ពិតជាមានសារៈសំខាន់មានទស្សន វិស័យវែងឆ្ងាយស៊ីជម្រៅ ក្នុងគោលបំណងជួយដល់ជនរងគ្រោះដោយសារមីននិងយុទ្ធភណ្ឌសំណល់សង្គ្រាម ការបង្ការការពារសុខសុវត្ថិ ភាពប្រជាពលរដ្ឋទូទៅក្នុងសកលលោក ក៏ ដូចជាប្រជាជនកម្ពុជា ជាពិសេសជនរងគ្រោះដោយសារគ្រាប់មីននិងប្រជាជនដែលកំពុងរងការគំរាមកំហែងដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា។ ក្នុងនាមអង្គភាពCMAC​ ក៏ដូចជាមន្ដ្រីជំនាញសកម្មភាពមីននៅកម្ពុជា ឯកឧត្តម ពិតជាមានមោទកភាពចំពោះគំនិតផ្ដួចផ្ដើមនេះ និងសូមគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធសាស្រ្ដថ្មីនៃកិច្ចសហប្រតិបត្តិការ ដែលលោកជំទាវបានប្រកាសជាផ្លូវការនេះ។

ឯកឧត្តម ហេង រតនា បានមានសង្ឃឹមយ៉ាងមុតមាំផងដែរថា ជាមួយការប្រកាសយុទ្ធសាស្រ្ដថ្មីនៃកិច្ចសហប្រតិ បត្តិការជប៉ុន-កម្ពុជាលើវិស័យមីននេះ រាជរដ្ឋាភិបាលនិងប្រជាជនជប៉ុននឹងបន្ដគាំទ្រដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក៏ដូចជាប្រជាជនកម្ពុជា ជាពិសេសអង្គភាព CMACក្នុងការកម្ចាត់ចោលគ្រាប់មីននិងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះធានាសុខសុវត្ថិភាពដល់ប្រជាជនកម្ពុជា និងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់កម្ពុជា ។ ទន្ទឹមនឹងនេះ អង្គភាពស៊ីម៉ាក់ រីករាយក្នុងការចូលរួមចែករំលែកបទពិសោធជាមួយបណ្ដាប្រទេស ដែលមានបញ្ហាគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ក្នុងឱកាសដ៏ប្រពៃនេះ ឯកឧត្តម ហេង រតនា ក៍សូមគោរពជូនពរលោកជំទាវ និងគណៈប្រតិ ភូអមសូមមានសុខភាពល្អ ទទួលជោគជ័យនៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានិងនៅក្នុងតំបន់នេះព្រមទាំងធ្វើដំ ណើរមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាពបរិបូរណ៌៕ អត្ថបទ.ភារម្យ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm