កីឡាករជាតិ និងអន្តរជាតិប្រមាណ៨០០នាក់ រត់ប្រណាំងអបអរសាទរខួប នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក

2024/07/07 02:33:42 pm        217

ក្រុមកីឡាករជាតិ និងអន្តរជាតិប្រមាណ៨០០នាក់ នៅព្រឹកថ្ងៃទី ៧ខែកក្កដាឆ្នាំ២០២៤ នេះបានរត់ប្រណាំង ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៦នៃការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក២០០៨- ២០២៤។

ព្រឹត្តិការណ៍ “រត់អបអរសាទរប្រាសាទព្រះវិហារ “PREAH VIHEAR TEMPLE RUN” នេះត្រូវ បានរៀបចំឡើងក្នុងគោលបំណងសំខាន់ ដូចជា.អបអរសាទរខួប១៦ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ៧ កក្កដា ២០០៨ ៧ កក្កដា ២០២៤ បង្ហាញ និងផ្សព្វផ្សាយដល់អ្នកចូលរួម និងមហាជន ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឱ្យកាន់តែ ស្គាល់ច្បាស់អំពី សម្រស់ និងសារៈសំខាន់នៃតម្លៃជាសាកល នៃប្រាសាទព្រះវិហារ។អ្នកចូលរួម សិក្សាស្វែងយល់ អំពីភាពអស្ចារ្យ និងតម្លៃជាសារវ័ន្តនៅក្នុងស្ថាបត្យកម្ម នៃប្រាសាទ

ព្រះវិហារ ក៏ដូចជាបានឃើញពីភាពស្រស់ស្អាតនៃបរិស្ថានធម្មជាតិ តាមបណ្តាតម្រាយផ្លូវរត់ ក្នុងវិញ្ញាសា នីមួយៗ ក្នុងន័យលើកតម្លៃប្រាសាទ ដែលជាមរតកបុព្វបុរសខ្មែរ។ បំផុសស្មារតីដល់អ្នកចូលរួមជាជនជាតិខ្មែរ ជាពិសេសយុវជន ចូលរួមថែរក្សា ការពារ អភិរក្ស បេតិកភណ្ឌ ជាតិ។ផ្តល់ឱកាសដល់អត្តពលិក បានបញ្ចេញនូវទេពកោសល្យ បច្ចេកទេស និងសមត្ថភាព។ផ្តល់ឱកាសដល់អត្តពលិក បានបញ្ចេញនូវទេពកោសល្យ បច្ចេកទេស និងសមត្ថភាព ដើម្បីត្រៀមខ្លួន កម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាយុវជនអូឡាំពិក ឆ្នាំ២០២៩។ ចូលរួមចំណែក ក្នុងការជំរុញវិស័យទេសចរណ៍ តាមយៈរៀបចំព្រឹត្តិការណ៍ នៅតំបន់ទេសចរណ៍ (នៅ ប្រាសាទព្រះវិហារនេះ) ដើម្បីបន្តផ្សព្វផ្សាយ ដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ មកទស្សនាប្រាសាទព្រះវិហារព្រមទាំងជំរុញចលនាទេសចរណ៍បែបកីឡា ផ្សារភ្ជាប់នឹងតំបន់បេតិកភណ្ឌ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ “រត់អបអរសាទរប្រាសាទព្រះវិហារ” “PREAH VIHEAR TEMPLE RUN” បានរៀបចំឡើងជាលើកទី២ ដែលលើទី១ បានធ្វើឡើង កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ ១៥ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ៧ កក្កដា ២០០៨ - ៧ កក្កដា ២០២៣ នៅទីតាំងប្រាសាទព្រះវិហារ រៀបចំដោយ ក្រុមការងារ Run With Sai សហការរៀបចំដោយ អាជ្ញាធរជាតិព្រះវិហារ ដែលទទួលបានការគាំទ្រ ពីសហភាពសហព័ន្ធ យុវជនកម្ពុជា និងសហការគាំទ្រដោយ រដ្ឋបាលខេត្តព្រះវិហារ រួមជាមួយដៃគូឧបត្ថម្ភគាំទ្រមួយចំនួនផងដែរ មានកីឡាករ កីឡាការិនីចូលរួមរត់ ចំនួនជាង៨០០នាក់ ព្រមទាំងទទួលបានការស្វាគមន៍ យ៉ាងកក់ក្តៅពីសំណាក់រដ្ឋបាលខេត្ត និងអាជ្ញា ធរគ្រប់លំដាប់ថ្នាក់ រួមជាមួយយុវជនស្ម័គ្រចិត្តសហភាពសហព័ន្ធយុវជនកម្ពុជាឃុំស្រអែម ក្នុងការសម្របសម្រួល ដល់ការ រៀបចំព្រឹត្តិការណ៍ និងការថែរក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនដល់កីឡាករ កីឡាការិនី និងអ្នកចូលរួមផងដែរ។

កាលពីឆ្នាំ២០២៣ ព្រឹត្តិការណ៍ “រត់អបអរសាទរប្រាសាទព្រះវិហារ” “PREAH VIHEAR TEMPLE RUN” បានរៀបចំឡើងរយៈពេល ២ថ្ងៃ គឺថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ ជាថ្ងៃកម្មវិធីអមមុនព្រឹត្តិការណ៍ និងថ្ងៃ ទី៩ ខែកក្កដា ឆ្នាំ២០២៣៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        115
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm