មន្ត្រីប៉ាឡេស្ទីនបាននិយាយថា មនុស្សយ៉ាងហោចណាស់មនុស្ស ១៦ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើសាលារៀនមួយនៅតំបន់ហ្កាហ្សាស្ទ្រីប។ មនុស្សរាប់សិបនាក់ទៀតបានរងរបួស។

យោងតាមក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុម ហាម៉ាស អគារនេះកំពុងផ្តល់ជម្រកដល់ជនភៀសខ្លួនរាប់ពាន់នាក់នៅជំរំជនភៀសខ្លួន នូសេរ៉ាត់(Nuseirat) នៅកណ្តាលតំបន់ហ្កាហ្សា។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា ខ្លួនបានវាយប្រហារលើក្រុមភេរវករជាច្រើននាក់ដែលកំពុងប្រតិបត្តិការនៅក្នុងរចនាសម្ព័ន្ធស្ថិតនៅតំបន់នៃសាលារៀនអាល់ចូនី (Al-Jaouni) ។
ជាមួយគ្នានោះដែរ មានសេចក្តីរាយការណ៍ថា មនុស្ស១០នាក់បានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសដាច់ដោយឡែកមួយទៅលើផ្ទះមួយនៅឯជំរំនោះ។
សាក្សីដែលបានឃើញហេតុការណ៍នោះ បានប្រាប់សារព័ត៌មាន BBC ថា ការវាយប្រហារបានដាក់គោលដៅទៅលើជាន់ខាងលើនៃសាលារៀន ដែលស្ថិតនៅជិតផ្សារដ៏មមាញឹកមួយ។
ទូរទស្សន៍ BBC យល់ឃើញថា មនុស្សរហូតដល់ទៅ៧.០០០នាក់បានប្រើអគារនេះជាជម្រក៕