ពិធីប្រកាសទទួលស្គាល់សមាសភាពអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ប្រចាំវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសជា ស៊ីមត្បែងមានជ័យ

2024/07/07 08:46:40 pm        149

សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ បានរៀបចំកម្មវិធីប្រកាសទទួលស្គាល់សមាសភាព អនុសាខា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ប្រចាំវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេក ទេសជា ស៊ីមត្បែងមានជ័យ ក្រោមអធិបតីភាព លោកជំទាវ សុខា គងពិសី ប្រធាន កិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ ។

ពិធីនេះប្រព្រឹត្តទៅនៅអគារសាខាសមាគម នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ស្ថិតក្នុង សង្កាត់កំពង់ប្រណាក ក្រុង ព្រះវិហារខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៦ខែកក្កដា ម្សិលមិញនេះ ដោយមានការចូលរួមពីសំណាក់ លោកជំទាវ លោកស្រី ជា អនុប្រធាន កិត្តិយស ប្រធាន អនុប្រធាន និងសមាជិក សមាគមនារីខេត្ត និង អនុសាខាសមាគម នារី ប្រចាំវិទ្យាល័យ ចំណេះដឹងទូទៅ និង បច្ចេកទេសជាស៊ីមត្បែងមានជ័យ ដែលបានប្រកាសបញ្ចូលថ្មី ជាច្រើនរូប។

ក្នុងឱកាសនោះលោកជំទាវ សុខា គងពិសី បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខនិងការនឹករលឹក ពីសំណាក់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បី សន្តិភាព និងអភិវឌ្ឍន៍ ជូនដល់សមាជិកា ដែលបានចូល រួមនាថ្ងៃនេះ។

លោកជំទាវក៏បានលើកឡើងថា ឆ្លងកាត់តាមការ ស្តាប់នូវ របាយការណ៍ ដែលប្រធានសាខា សមាគមនារីខេត្ត បានលើកឡើង ឃើញថាទាំងសាខា និងអនុសាខា សមាគមនារីតាំងពី ថ្នាក់ខេត្តដល់ថ្នាក់មូលដ្ឋាន បានចូលរួម សកម្មភាពជា ច្រើនក្នុងការ ជួយដល់ស្ត្រី ទាំងវិស័យ​នយោបាយ និងវិស័យសាធារណៈ បានខិតខំអស់ពីកម្លាំងកាយ កម្លាំងចិត្តចូលរួមសកម្មភាព សង្គមនិងការងារមនុស្សធម៌ ។ លោក ជំទាវ គូសបញ្ជាក់ថា សមាគមនារីរបស់យើង ​គឺបានមកពីការចូលរួម ដោយការស្ម័គ្រចិត្ត មានការលះបង់ក្នុង ការអនុវត្តរាល់សកម្មភាព ដែលជួយទៅដល់ស្ត្រី និងក្មេង ស្រីដែលមាន​ជីវភាពខ្វះខាតទី ទាល់ក្រ ស្រី្តមេម៉ាយ និងជនចាស់ជរាគ្មានទីពឹង។

លោកជំទាវបានបន្តទៀតថា គោលដៅ របស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍ គឺកាត់បន្ថយ ភាពងាយរងគ្រោះ របស់ស្ត្រី និងកុមារ ​ដើម្បីលើកកម្ពស់ស្ថានភាព ​ឱ្យបានកាន់​តែប្រសើរឡើង។

ជាមួយគ្នានេះដែរលោកជំទាវ បានផ្តាំផ្ញើជូនដល់បងប្អូនស្ត្រីទាំងអស់ និងបងប្អូន ស្ត្រីនៅអនុសាខា សមាគមនារីប្រចាំវិទ្យាល័យ ដែលទទួលបាន សេចក្តីសម្រេចថ្មីនេះ ត្រូវចូលរួមអនុវត្តឱ្យបាននូវ ទិសដៅការងារជាប្រចាំរបស់សាខា និង អនុសាខាសមាគម នារី ចេះសាមគ្គីភាពគ្នា រក្សាផ្ទៃក្នុង​ឱ្យបានល្អ។ ត្រូវចេះបែងចែកតួនាទីភារកិច្ច និងការ ទទួលខុសត្រូវ។ បន្តខិតខំប្រឹងប្រែង​ពង្រឹង និងបង្កើនប្រសិទ្ធភាពដឹកនាំ កិច្ចសហការល្អ ជាមួយស្ថាប័នគ្រប់លំដាប់ថ្នាក់។ ត្រូវស្មោះត្រង់ និង រក្សាទំនាក់ទំនងជិតស្និតជាមួយប្រជា ពលរដ្ឋតាមរយៈការចុះមូល ដ្ឋានជាប់ជាប្រចាំជួបប្រជុំជាមួយ បងប្អូននារីដើម្បីអប់រំ ផ្សព្វផ្សាយ ពង្រឹងសតិអារម្មណ៍ ក្ដាប់ឱ្យបានជាប់នូវតម្រូវការរបស់​ប្រជាពលរដ្ឋ និងរួមគ្នា ដោះស្រាយឱ្យទាន់ពេលវេលា នូវតម្រូវការចាំបាច់របស់ពួកគាត់។ ពង្រឹងសីលធម៌រស់នៅ ស្អាតស្អំ រក្សាប្រពៃណីល្អ និងសេចក្តីថ្លៃថ្នូររបស់ជាតិយើង ជាពិសេស​តម្លៃស្ត្រី និងការថែ រក្សាការពារកិត្តិយស ស្ត្រីឱ្យបានស៊ីជម្រៅទៅតាមគោលនយោបាយ របស់ប្រមុខរាជរដ្ឋាភិ បាលកម្ពុជា ដែលទទួលស្គាល់ថា ស្ត្រីគឺជាឆ្អឹងខ្នងដ៏រឹងមាំ នៃសេដ្ឋកិច្ច និងសង្គមជាតិ របស់យើងទាំងអស់គ្នា”៕ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        128
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        109
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        138

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm