ការស្ទង់មតិរបស់ខុមហ្វ្រែលបង្ហាញឱ្យឃើញថា មានជិត ៨០ភាគរយគាំទ្រឱ្យចាប់ខ្លួន រ៉ុង ឈុន

2021/08/25 01:14:13 am        760

ភ្នំពេញ ៖ កម្ពុជាបង្ហាញទៅ UN ថា តាមការស្ទង់មតិរបស់ខុមហ្វ្រែល ដែលជាអង្គការក្រៅរដ្ឋាភិបាលឃើញថា មានអ្នកឆ្លើយតបជិត ៨០ភាគរយ គាំទ្រឱ្យចាប់ខ្លួន រ៉ុង ឈុន។ នេះបើតាមសេចក្ដីថ្លែងការណ៍ព័ត៌ មាន របស់ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា ប្រចាំនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានចេញនៅថ្ងៃ ទី២៤ ខែសីហា ឆ្នាំ២០២១។​

ប្រភពដដែលបញ្ជាក់បន្ថែមថា ការស្ទង់មតិតាមអ៊ីនធឺណិតដែលធ្វើឡើងដោយអង្គការប្រឆាំងរដ្ឋាភិបា លខុមហ្វ្រែល នៅខែសីហា ឆ្នាំ២០២០ បានបង្ហាញថា អ្នកឆ្លើយតបជិត៨០% បានគាំទ្រការចាប់ខ្លួនលោក រ៉ុង ឈុន ដែលលទ្ធផលនេះបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់អំពីបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាចង់បាននូវសន្តិភាព និងស្ថិរភាពសង្គម ព្រមទាំងការគាំទ្រចំពោះចំណាត់ការផ្លូវច្បាប់ចំពោះបុគ្គលរូប នេះ។

ប្រភពដដែលក៏បានបដិសេធចោលទាំងស្រុងនូវទស្សនៈផ្ទាល់ខ្លួនរបស់អ្នករាយការណ៍ពិសេសមួយក្រុមតូច ដែលពុំបានផ្តល់ការយកចិត្តទុកដាក់ចំពោះសារៈសំខាន់នៃការអនុវត្តច្បាប់ និងការប្រព្រឹត្តដោយភាពស្មើគ្នាចំពោះប្រជាពលរដ្ឋទាំងអស់ នៅក្នុងប្រទេសកម្ពុជា។ ដោយការអត្ថាធិប្បាយរបស់អ្ន ករាយការណ៍ពិសេស បានបង្កឱ្យមានការភ័ន្តច្រទ្បំ និងជ្រើសយកតែមួយជ្រុងហួសហេតុ។

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាបញ្ជាក់បន្ថែមថា ដូចសព្វមួយដងដែរ បុគ្គលដែលអះអាងខ្លួនជាអ្នកជំ នាញ ប៉ុន្តែបម្រើការងារក្នុងសមត្ថភាពផ្ទាល់ខ្លួន និងមិនមែនជាមន្រ្តីរបស់អង្គការសហប្រជាជាតិ បានតាំងខ្លួនឯងជាចៅក្រម អារកាត់សេចក្ដីលើកិច្ចការផ្ទៃក្នុងរបស់តុលាការនៃរដ្ឋអធិបតេយ្យមួយ។ ការប្រ ព្រឹត្តខុសវិជ្ជាជីវៈបែបនេះ គឺជាការបំពានលើក្រមសីលធម៌ និងសៀវភៅណែនាំប្រតិបត្តិការរបស់អ្នកកា ន់អាណត្តិនីតិវិធីពិសេស ដែលឯកសារទាំងពីរនេះបានគូសបញ្ជាក់ពីសារៈសំខាន់នៃការគោរពច្បាប់ជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។

ការអះអាងថា ការកាត់ទោសលោក រ៉ុង ឈុន មិនមានភាពត្រឹមត្រូវ និងពុំសមាមាត្រនោះ បង្ហាញថា ក្រុមអ្នកជំនាញទាំងនោះពុំបានយកចិត្តទុកដាក់លើអង្គហេតុ និងអង្គច្បាប់ឡើយ។ ដោយស្រមៃចង់បានជាប់ជានិច្ចនូវរូបភាពសេរីភាពបញ្ចេញមតិជ្រុលហួស។ ក្រុមអ្នកជំនាញបានមើលស្រាលចំពោះផ លវិបាកដ៏មហន្តរាយ និងមិនអាចវិលត្រទ្បប់ទៅរកសភាពដើមបាននៃព័ត៌មានក្លែងក្លាយ នៅពេលត្រូវបានសាយភាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ការអត្ថាធិប្បាយលើបញ្ហាព្រំដែនដោយប្រើប្រាស់ព័ ត៌មានបំភ្លៃការពិត និងបំផ្លើស ពុំមែនជាការអនុវត្តសេរីភាពនៃការបញ្ចេញមតិនោះទេ។ បញ្ហាទឹកដីដែ លមានលក្ខណៈរសើប និងស្មុគស្មាញ ចាំបាច់ត្រូវតែដោះស្រាយ ដោយអ្នកជំនាញដែលមានការទទួ លស្គាល់ ហើយក៏មិនត្រូវប្រើប្រាស់ជាឧបករណ៍សម្រាប់ការកេងចំណេញផ្នែកនយោបាយឡើយ ព្រោះវាអាចដុតបញ្ឆេះឱ្យមានការកើនឡើងនូវទស្សនៈជាតិនិយមជ្រុល ដោយសារបរិបទប្រវត្តិសាស្ត្រ។ មានព្រឹត្តិការណ៍មួយចំនួនបានកើតទ្បើងរួចមកហើយ ដែលបណ្តាលមកពីការអត្ថាធិប្បាយ ក្នុងហេតុផលនយោបាយចំពោះបញ្ហាព្រំដែន រវាងប្រទេសកម្ពុជា និងប្រទេសជិតខាង។

ប្រភពដដែលបញ្ជាក់បន្ថែមថា វាជាការខុសឆ្គងដ៏ធ្ងន់ធ្ងរដែលក្រុមអ្នកជំនាញថ្លែងថា អ្នកការពារសិទ្ធិម នុស្សមិនគួរត្រូវចាប់ខ្លួន ឬផ្តន្ទាទោស។ ការចូលរួមជាមួយអង្គការមិនមែនរដ្ឋាភិបាល ពុំមែនជាអាជ្ញាបណ្ណសម្រាប់បំពានច្បាប់ដោយនិទណ្ឌភាពឡើយ។ ការចោទប្រកាន់ចំពោះបុគ្គលណាម្នាក់ គឺផ្អែកលើប ទល្មើសដែលបានប្រព្រឹត្ត និងមានចែងនៅក្នុងច្បាប់ ពុំមែនផ្អែកលើថា តើពួកគេស្ថិតក្នុងក្រុមណាមួយនោះឡើយ។ រាល់ការចោទប្រកាន់ទាំងអស់នៅក្នុងតុលាការ គឺជាប់ពាក់ព័ន្ធទាំងស្រុងទៅនឹងការប្រព្រឹ ត្តបទល្មើសព្រហ្មទណ្ឌ និងការបំពានទៅនឹងរដ្ឋធម្មនុញ្ញ។ ជនជាប់ចោទមានឱកាសពេញលេញទទួលបាននូវការជំនុំជម្រះ រួមទាំងសិទ្ធិមានមេធាវី ដើម្បីបង្ហាញទទ្ប្ហីករណ៍ និងដាក់ភស្តុតាងដោះបន្ទុក ដែ លជាផ្នែកមួយនៃសិទ្ធិទទួលបានការជំនុំជម្រះត្រឹមត្រូវ និងត្រូវបានធានាដោយរដ្ឋធម្មនុញ្ញរបស់កម្ពុជា ។ ការទាមទាររបស់អ្នករាយការណ៍ពិសេសឱ្យលុបចោលបទប្បញ្ញត្តិមួយចំនួននៃក្រមព្រហ្មទណ្ឌរបស់ កម្ពុជា គឺមានន័យស្មើនឹងការជំរុញឱ្យកម្ពុជាធ្លាក់ទៅក្នុងភាពអនាធិបតេយ្យ និងបំផ្លិចបំផ្លាញដល់នីតិរ ដ្ឋនៅក្នុងប្រទេស។ ការចាត់ទុកការអនុវត្តច្បាប់ថា ជាការគាបសង្កត់សេរីភាព គឺជាការប្រមាថចំពោះនី តិរដ្ឋ និងការអនុវត្តស្មើភាពគ្នាចំពោះប្រជាពលរដ្ឋទាំងអស់ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ។ វាជាករណីយកិច្ចរបស់មនុស្សគ្រប់រូប រួមទាំងបុគ្គលអះអាងខ្លួនឯងថា ជាអ្នកការពារសិទ្ធិមនុស្ស ត្រូវអ នុវត្តសិទ្ធិរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ស្ថិតក្នុងព្រំដែននៃច្បាប់។

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាក៏បានបង្ហាញនូវការសោកស្ដាយយ៉ាងខ្លាំង ចំពោះអ្នករាយការណ៍ពិ សេសទាំងនោះផងដែរ៕ អត្ថបទ ៖ ឌិន

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        245
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm