ក្រុមហាម៉ាសជ្រើសរើសអ្នកប្រយុទ្ធថ្មីរាប់ពាន់នាក់ ត្រៀមចូលរួមក្នុងសង្រ្គាមហ្កាហ្សា

2024/07/08 04:15:20 pm        141

កងពលតូច អាល់-កាសាម (Al-Qassam) ដែលជាស្លាបប្រដាប់អាវុធរបស់ក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃអាទិត្យ (០៧ កក្កដា) ថាពួកគេបានជ្រើសរើសអ្នកប្រយុទ្ធថ្មីរាប់ពាន់នាក់ ក្នុងអំឡុងពេលសង្រ្គាមដែលកំពុងបន្តជាមួយអ៊ីស្រាអែល ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ ដោយមានអ្នកប្រយុទ្ធរាប់ពាន់នាក់ទៀតបានត្រៀមខ្លួនជាស្រេចដើម្បីចូលរួមក្នុងជម្លោះនេះ ប្រសិនបើចាំបាច់។

នៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូមួយ លោក អាប៊ូ អូបៃដា (Abu Obaida) អ្នកនាំពាក្យរបស់ស្លាបប្រយុទ្ធ អាល់កាសាម បាននិយាយថា កងពលតូចបាន «ជ្រើសរើសអ្នកប្រយុទ្ធថ្មីរាប់ពាន់នាក់ពីជួរគាំទ្រក្នុងអំឡុងពេលសង្រ្គាម ហើយសមត្ថភាពកងកម្លាំងរបស់ អាល់កាសាម គឺស្ថិតក្នុងទម្រង់ល្អឥតខ្ចោះ ហើយសមត្ថភាពប្រយុទ្ធ និងការស៊ូទ្រាំរបស់អ្នកប្រយុទ្ធក៏កាន់តែរឹងមាំ និងខ្លាំងក្លាឡើង»។

អ្នកនាំពាក្យរូបនោះបន្តថា កងពលតូចចំនួន ២៤ កងនៃក្រុម អាល់កាសាម បាន «ចូលរួមក្នុងសមរភូមិពីចុងភាគខាងជើង ទៅចុងភាគខាងត្បូងនៃតំបន់ហ្កាហ្សាស្រ្ទីប រួមជាមួយនឹង «បងប្អូននៅក្នុងក្រុមអាវុធ និងក្រុមជីហាត» រួមទាំងក្រុមតស៊ូដទៃទៀត។ លោកបន្ថែមថា ក្រុមតស៊ូប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា បានបង្កើនសមត្ថភាពការពាររបស់ពួកគេ និងកែច្នៃអាវុធយុទ្ធភណ្ឌ និងគ្រាប់រ៉ូកែតរបស់កងទ័ពអ៊ីស្រាអែល ដើម្បីយកទៅប្រើទប់ទល់ក្នុងការប្រយុទ្ធ។

កាលពីថ្ងៃអាទិត្យ កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សកម្មភាពប្រតិបត្តិការនៅតែបន្តនៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប។ អ៊ីស្រាអែល បាននិងកំពុងបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប ដើម្បីសងសឹកប្រឆាំងនឹងការវាយលុកឆ្លងព្រំដែនភាគខាងត្បូងអ៊ីស្រាអែល របស់ក្រុមនេះកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ដែលបង្កឱ្យមានសង្រ្គាមដ៏បង្ហូរឈាមមួយនេះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        65
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        56
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm