ក្រុមមន្ត្រីបាននិយាយនៅថ្ងៃចន្ទសប្ដាហ៍នេះថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ភ្លៀងរដូវមូសុង និងបំណាក់ដី នៅក្នុងប្រទេសនេប៉ាល់ បានកើនឡើងដល់ ៦៧ នាក់ ខណៈមនុស្ស ៣២ នាក់ត្រូវបានរាយការណ៍ថាកំពុងបាត់ខ្លួន និងជាង៤០ នាក់ផ្សេងទៀតបានរងរបួស។

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ(Xinhua) បានឲ្យដឹងថា នគរបាល នេប៉ាល់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ថា ជនរងគ្រោះមានបុរស៤១ នាក់ និងស្ត្រី ២៦ នាក់ ។

សេចក្តីថ្លែងការណ៍បាននិយាយថា មនុស្សយ៉ាងហោចណាស់ ១.៤៤៥នាក់ នាក់មកពីស្រុកផ្សេងៗគ្នាត្រូវបានជួយសង្គ្រោះដោយជោគជ័យ និងជម្លៀសទៅកាន់គោលដៅមានសុវត្ថិភាព។
យោងតាមក្រសួងមហាផ្ទៃ មនុស្សប្រហែល ៣៥.០០០ នាក់បានរងផលប៉ះពាល់ដោយគ្រោះមហន្តរាយនេះ ជាពិសេសនៅតំបន់ទំនាបដែលគេស្គាល់ថាជាតំបន់ ធើរ៉ៃ (Terai) ។ ស្រុកជាង២០ ក្នុងចំណោមស្រុក៧៧ បស់ប្រទេសនេប៉ាល់ រងគ្រោះខ្លាំងជាងគេ ដោយសារទឹកជំនន់ និងបំណាក់ដី៕