អ៊ីស្រាអែល៖ កិច្ចព្រមព្រៀងហ្កាហ្សា ត្រូវតែអនុញ្ញាតឱ្យយោធាបន្តការប្រយុទ្ធរហូតសម្រេចគោលដៅ

2024/07/08 04:48:13 pm        124

លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយកាលពីថ្ងៃអាទិត្យ (០៧ កក្កដា) ថា កិច្ចព្រមព្រៀងបទឈប់បាញ់ណាមួយនៅតំបន់ហ្កាហ្សា ត្រូវតែអនុញ្ញាតឱ្យយោធាអ៊ីស្រាអែល បន្តការប្រយុទ្ធរហូតដល់គោលដៅរបស់ខ្លួនត្រូវបានសម្រេច ខណៈការពិភាក្សាលើផែនការរបស់សហរដ្ឋអាមេរិក ដែលមានបំណងបញ្ចប់សង្រ្គាមរយៈពេលប្រាំបួនខែនេះ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមឡើងវិញ។

ប្រាំថ្ងៃបន្ទាប់ពីក្រុមហាម៉ាស បានទទួលយកផ្នែកសំខាន់នៃផែនការនេះ មន្ត្រីពីររូបមកពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបាននិយាយថា ក្រុមនេះកំពុងរង់ចាំការឆ្លើយតបរបស់អ៊ីស្រាអែល ចំពោះសំណើចុងក្រោយរបស់ខ្លួន។ លោក ណាតាន់យ៉ាហ៊ូ បានធ្វើកិច្ចពិភាក្សានៅល្ងាចថ្ងៃអាទិត្យ លើជំហានបន្ទាប់ក្នុងការចរចាលើផែនការបីដំណាក់កាល ដែលត្រូវបានបង្ហាញកាលពីខែឧសភា ដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) ហើយកំពុងត្រូវបានសម្របសម្រួលដោយប្រទេសកាតា និងអេហ្ស៊ីប។

ក្រុមហាម៉ាស បានទម្លាក់ចោលការទាមទារដ៏សំខាន់មួយរបស់ខ្លួនដែលថាឱ្យអ៊ីស្រាអែល ត្រូវប្តេជ្ញាចិត្តជាមុនចំពោះបទឈប់បាញ់ជាអចិន្ត្រៃយ៍ មុនពេលខ្លួនចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ។ ជំនួសមកវិញ ក្រុមនេះនិយាយថា ខ្លួននឹងអនុញ្ញាតឱ្យការចរចាសម្រេចបាន ពេញមួយដំណាក់កាលដំបូងរយៈពេលប្រាំមួយសប្តាហ៍នៃកិច្ចព្រមព្រៀង នេះបើតាមប្រភពពីក្រុមហាម៉ាសបានប្រាប់សារព័ត៌មានរ៉យទ័រ កាលពីថ្ងៃសៅរ៍។

ប៉ុន្តែលោក ណាតាន់យ៉ាហ៊ូ បានទទូចថា កិច្ចព្រមព្រៀងនេះមិនត្រូវរារាំងអ៊ីស្រាអែល ពីការបន្តការប្រយុទ្ធគ្នាឡើយរហូតដល់គោលដៅសង្គ្រាមត្រូវបានសម្រេច។ គោលដៅទាំងនោះត្រូវបានកំណត់នៅពេលចាប់ផ្តើមនៃសង្រ្គាម ដែលរួមមានការលុបបំបាត់កម្លាំងយោធា និងការគ្រប់គ្រងរបស់ក្រុមហាម៉ាស ក៏ដូចជាការសង្រ្គោះចំណាប់ខ្មាំងមកវិញ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        63
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        54
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        48

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm