បំណាក់ដីសម្លាប់មនុស្ស ១២ នាក់ និង១៨នាក់បាត់ខ្លួន នៅលើកោះ ស៊ូឡាវ៉េស៊ី ប្រទេសឥណ្ឌូនេស៊ី

2024/07/08 06:31:22 pm        173

មនុស្សយ៉ាងហោចណាស់ ១២នាក់បានស្លាប់ និង ១៨ នាក់កំពុងបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងគំហុក បណ្តាលឱ្យមានបំណាក់ដីនៅក្នុងអណ្តូងរ៉ែមាសខុសច្បាប់កាលពីចុងសប្តាហ៍នៅកោះ ស៊ូឡាវ៉េស៊ី (Sulawesi) ប្រទេសឥណ្ឌូនេស៊ី។

លោក ហេរីយ៉ាន់តូ (Heriyanto) ប្រធានទីភ្នាក់ងារជួយសង្គ្រោះក្នុងស្រុក បាសាណាស់ (Basarnas) បាននិយាយថា បំណាក់ដីកាលពីព្រឹកថ្ងៃអាទិត្យ នៅស្រុកស៊ូម៉ាវ៉ា (Sumawa) ខេត្ត ហ្គ័ររ៉ុនតាឡូ (Gorontalo) បានសម្លាប់កម្មករអណ្តូងរ៉ែ និងអ្នកស្រុកដែលរស់នៅក្បែរអណ្តូងរ៉ែខុសច្បាប់នោះ។

លោកបាននិយាយថា អ្នកនៅរស់រានមានជីវិតចំនួន ៥នាក់ត្រូវបានជម្លៀសចេញ ដោយលោកបានបន្ថែមថា ក្រុមជួយសង្គ្រោះកំពុងស្វែងរកអ្នកបាត់ខ្លួនចំនួន ១៨ នាក់នៅថ្ងៃចន្ទនេះ។

លោក បាននិយាយថា ទីភ្នាក់ងារនេះ បានបញ្ជូនបុគ្គលិកចំនួន១៦៤នាក់ រួមមានក្រុមសង្គ្រោះជាតិ នគរបាល និងទាហាន ដើម្បីស្វែងរកអ្នកបាត់ខ្លួន ។

ប្រធានទីភ្នាក់ងាររូបនេះ បាននិយាយថា ទោះបីយ៉ាងណាក៏ដោយ ក្រុមអ្នកជួយសង្គ្រោះត្រូវដើរប្រហែល ២០ គីឡូម៉ែត្រ ដើម្បីទៅដល់កន្លែងបំណាក់ដី ហើយត្រូវបានរារាំងដោយល្បាប់ក្រាស់ពេញផ្លូវ និងភ្លៀងបន្តធ្លាក់ក្នុងតំបន់នោះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        92
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        81
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm