មេដឹកនាំ G7 ចេញ​សេចក្ដីថ្លែងការណ៍​ស្ដីពី​អា​ហ្វ​ហ្គា​នី​ស្ថាន​ដោយ​ជំរុញ​ឲ្យ​បង្កើត​រដ្ឋាភិបាល​តំណាង​

2021/08/25 05:15:05 pm        412

​អង់គ្លេស៖ បណ្ដា​មេដឹកនាំ​ក្រុម​ប្រទេស​មាន​ឧស្សាហកម្ម​លូតលាស់​ទាំង​៧ ឬ G7 បាន​អំពាវ​នាវ​ឱ្យ​មាន​ការ​ប្រកាន់​ខ្ជាប់​នូវ​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។ ពួកគេ​បាន​ជំ​រុញ​ឱ្យ​គ្រប់​ភាគី​ទាំង​អស់​ធ្វើការ​ដោយ​ស្មោះ​ត្រង់ ​ដើម្បី​បង្កើត​រដ្ឋាភិបាល​តំណាង​។​

​មេដឹកនាំ G7 បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ បន្ទាប់ពី​ពួកគេ​បាន​រៀបចំ​កិច្ចប្រជុំ​តាម​អ៊ីន​ធឺ​ណិត​ស្ដីពី​វិបត្តិ​នយោបាយ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ នៅ​ចន្លោះ​យប់​ថ្ងៃ​អង្គារ​ដល់​ព្រឹក​ថ្ងៃ​ពុធ​ម៉ោង​នៅ​ប្រទេស​ជប៉ុន​។ បណ្ដា​មេដឹកនាំ​បាន​សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ​ចំពោះ​ស្ថានការណ៍​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​បាន​អំពាវនាវ​ឱ្យ​មាន​ភាព​ស្ងប់ស្ងាត់​ និង​ការ​អត់ធ្មត់​ដើម្បី​ធានា​សុវត្ថិភាព​ពលរដ្ឋ និង​ទប់ស្កាត់​កុំ​ឲ្យ​កើតមាន​វិបត្តិ​មនុស្សធម៌​។ ​មេដឹកនាំ​ទាំង​៧ អំពាវនាវ​ឱ្យ​ប្រកាន់ខ្ជាប់​កាតព្វកិច្ច​ក្រោម​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​ រួម​ទាំង​សិទ្ធិ​ស្ត្រី ក្មេង​ស្រី​ និង​ក្រុម​អនីតិជន ហើយ​ច្បាប់​មនុស្សធម៌​អន្តរជាតិ​ត្រូវ​បាន​ប្រកាន់ខ្ជាប់ ​គ្រប់​កាលៈទេសៈ​ទាំងអស់។

ក្រុម​មេដឹកនាំ​បាន​និយាយ​ថា​ “អា​ហ្វ​ហ្គា​នី​ស្ថាន​មិន​ត្រូវ​ក្លាយ​ជា​កន្លែង​មាន​សុវត្ថិភាព ​សម្រាប់​ភេរវកម្ម​ម្តង​ទៀត​ឡើយ​” ហើយ​បាន​សង្កត់​ធ្ងន់​ថា ​ប្រទេស G7 នឹង​បន្ត​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​ដោយ​ការ​តាំង​ចិត្ត​ និង​សាមគ្គីភាព​។ ប្រទេស G7 ទាមទារ​ឱ្យ​ក្រុម​តា​លី​បង់​ធានា​ការ​ឆ្លង​កាត់​ដោយ​សុវត្ថិភាព​របស់​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន ​បន្ទាប់ពី​ផុត​កាលកំណត់​ដក​កម្លាំង​របស់​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា​ខាងមុខនេះ​។ ពួកគេ​និយាយ​ថា​ សហគមន៍​អន្តរជាតិ​នឹង ​“វិនិច្ឆ័យ​ភាគី​អា​ហ្វ​ហ្គា​នី​ស្ថាន​ដោយ​សកម្មភាព​របស់​ពួកគេ​ មិនមែន​តាមរយៈ​ពាក្យ​សម្តី​នោះ​ទេ​” ហើយ​បាន​បញ្ជាក់​ជាថ្មី​ថា ​ក្រុម​តា​លី​បង់​នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​សកម្មភាព​របស់​ពួកគេ ​លើ​ការ​ការពារ​អំពើ​ភេរវកម្ម​ និង​សិទ្ធិមនុស្ស​ជាពិសេស​ចំពោះ​ស្ត្រី ក្មេង​ស្រី​ និង​អនីតិជន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        185
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        225
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        204

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm