ឯកឧត្តម ចាយ បូរិន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​បុណ្យសិត​ព្រះពុទ្ធបដិមា ដើម្បីយកទៅតំកល់ទុកនៅវត្តសុវណ្ណភូមិ ប្រទេសបារាំង

2024/07/08 07:02:28 pm        135

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធី​បុណ្យ​សិត​ព្រះពុទ្ធបដិមាដើម្បីយកទៅតំកល់ទុកនៅវត្តសុវណ្ណភូមិ ប្រទេសបារាំង នាបរិវេណវត្តនាគវ័ន​រាជ​ធានី​ភ្នំពេញ នារសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤។

ពិធីបុណ្យសិតព្រះពុទ្ធបដិមានេះ និមន្តនិងអញ្ជើញចូលរួមដោយសម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ អនុប្រធានអចិន្រ្តយ៍លេខាធិការដ្ឋានគណៈសង្ឃនាយក, ព្រះមហាសិរីមុនី រឿន ប៊ុនហាយ ព្រះប្រធានសមាគមព្រះពុទ្ធសាសនាសាមគ្គីគ្មានព្រំដែន និងជាព្រះចៅ​អធិការ​វត្ត​សុវណ្ណ​ភូមិ​ប្រទេសបារាំង, ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា​ប្រជាពុទ្ធ​បរិស័ទ​ទាំង​ក្នុង និងក្រៅប្រទេសយ៉ាងច្រើនកុះករ។

បន្ទាប់ពីប្រារព្ធ ពិធីបុណ្យសិតព្រះពុទ្ធបដិមា រួចព្រះពុទ្ធបដិមា និងត្រូវរៀប​ចំ​ដង្ហែទៅ​តម្កល់​ទុក​នៅ​ក្នុង​វត្តសុវណ្ណភូមិ ប្រទេសបារាំង ដើម្បថែរក្សានូវអត្តសញ្ញាណជាតិ សម្រាប់បង​ប្អូន​ប្រជា​ពុទ្ធ​បរិស័ទ​ដែល​រស់​នៅប្រទេសបារាំង និងសហគមន៍អ៊ឺរ៉ុប​គោរព​ប្រតិប​ត្តិ​ទៅ​តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា​។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជណាចក្រកម្ពុជា និង​បន្តដឹកនាំលើមាគ៌ាដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរា​ជា​ណាចក្រកម្ពុជា តែងយកចិត្តទុកដាក់លើវិស័យព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ ដែលប្រជាពលរដ្ឋកម្ពុជា ប្រមាណ៩៥%គោរពប្រតិបត្តិគ្រប់ទីកន្លែង ទាំងក្នុង និង​ក្រៅ​ប្រទេស​។ ក្នុងន័យនេះព្រះពុទ្ធសាសនា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំចិត្ត គំនិត សីលធម៌​រស់នៅក្នុងសង្គម តាមរយះពុទ្ធឱវាទ ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង។

ជាក់ស្តែង ពិធីបុណ្យសិតព្រះពុទ្ធបដិមា ដើម្បីយកទៅតំកល់នៅវត្តសុវណ្ណភូមិ ប្រទេសបារាំង ដែល​បានប្រារព្ធឡើងនៅក្នុងបរិវេណវត្តនាគវ័ន ជាបុណ្យដែលទទួលបានអនិសង្ឃដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ជូននូវមនុញ្ញាផលបុណ្យទាំងឡាយ ដែល​កើតចេញពីសទ្ធាជ្រះថ្លានេះ ជូនដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងបង​ប្អូន​ប្រជា​ពុទ្ធ​បរិស័ទ​ជិត​ឆ្ងាយគ្រប់ទិសទី ជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈពលៈ កុំបីប្រែក្លាយ​ជា​ប្រការ​ដទៃឡើយ៕ អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        91
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        189
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        173

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm