អាមេរិក៖ ក្រុមហ៊ុន Boeing នឹងផ្ដល់ចម្លើយពីភាពមានទោស ចំពោះហេតុការណ៍ធ្លាក់យន្តហោះ 737 MAX

2024/07/08 07:57:03 pm        103

មន្ត្រីរដ្ឋាភិបាលមួយរូបបាននិយាយកាលពីថ្ងៃអាទិត្យ (០៧ កក្កដា) ថា ក្រុមហ៊ុន ប៊ូអ៊ីង (Boeing) បានយល់ព្រមផ្ដល់ចម្លើយពីភាពមានទោសចំពោះការចោទប្រកាន់ពីបទព្រហ្មទណ្ឌ សមគំនិតក្លែងបន្លំ ដើម្បីដោះស្រាយការស៊ើបអង្កេតរបស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ដែលពាក់ព័ន្ធនឹងការធ្លាក់យន្តហោះ ៧៣៧មេក (737 MAX) ចំនួនពីរលើក។

សំណើ ដែលទាមទារការយល់ព្រមពីចៅក្រមសហព័ន្ធនេះ នឹងដាក់ឈ្មោះក្រុមហ៊ុនផលិតយន្តហោះមួយនេះថាមានទោសព្រហ្មទណ្ឌ។ មន្ត្រីក្រសួងយុត្តិធម៌ម្នាក់បាននិយាយថា ក្រុមហ៊ុន Boeing ក៏នឹងបង់ពិន័យព្រហ្មទណ្ឌចំនួន ២៤៣,៦ លានដុល្លារផងដែរ។ ការចោទប្រកាន់នេះពាក់ព័ន្ធនឹងការធ្លាក់យន្តហោះ 737 MAX ចំនួនពីរលើកនៅឥណ្ឌូនេស៊ី និងអេត្យូពី ក្នុងរយៈពេល ៥ ខែក្នុងឆ្នាំ២០១៨ និង២០១៩ ដែលបានសម្លាប់មនុស្ស ៣៤៦ នាក់ ហើយបានជំរុញឱ្យក្រុមគ្រួសារជនរងគ្រោះទាមទារឱ្យក្រុមហ៊ុន Boeing ប្រឈមមុខនឹងការកាត់ទោស។

សំណើសារភាពកំហុស អាចគំរាមកំហែងដល់សមត្ថភាពរបស់ក្រុមហ៊ុនក្នុងការទទួលបានកិច្ចសន្យារដ្ឋាភិបាល ជាមួយក្រសួងការពារជាតិអាមេរិក និងអង្គការ ណាសា (NASA) បើទោះជាខ្លួនអាចស្វះស្វែងរកការលើកលែងក៏ដោយ។ ក្រុមហ៊ុន Boeing បានប្រឈមមុខនឹងការកាត់ទោសព្រហ្មទណ្ឌ បន្ទាប់ពីក្រសួងយុត្តិធម៌កាលពីខែឧសភា បានរកឃើញថាក្រុមហ៊ុននេះបានរំលោភលើដំណោះស្រាយឆ្នាំ២០២១ ពាក់ព័ន្ធនឹងការធ្លាក់យន្តហោះដ៏ធ្ងន់ធ្ងរនេះ។

ទោះបីជាយ៉ាងណាក៏ដោយ សំណើសារភាពទោសនេះបានធ្វើឱ្យ Boeing រួចខ្លួនពីសវនាការកាត់ក្ដីដ៏ចម្រូងចម្រាសមួយ ដែលអាចបើកបង្ហាញពីការសម្រេចចិត្តសម្ងាត់ជាច្រើនរបស់ក្រុមហ៊ុន ដែលនាំទៅដល់ការធ្លាក់យន្តហោះ MAX ដ៏គ្រោះថ្នាក់នេះ ហើយអាចនាំទៅដល់ការត្រួតពិនិត្យជាសាធារណៈកាន់តែខ្លាំង៕



អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        243
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        285
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        264

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm