ជនជាតិបូលីវី២៤នាក់ ប្រឈមការជាប់ពន្ធនាគារ២៥ឆ្នាំ សម្រាប់ការជាប់ពាក់ព័ន្ធក្នុងរដ្ឋប្រហារមិនបានសម្រេច

2024/07/08 08:32:44 pm        115

រដ្ឋអាជ្ញា លោក សេសា អាដាលីត ស៊ីល បាហ្សាន(Cesar Adalid Siles Bazan) បាននិយាយ កាលពីថ្ងៃអាទិត្យថា ប្រទេសបូលីវី កំពុងកាត់ទោសជនសង្ស័យចំនួន២៤នាក់ សម្រាប់ការជាប់ពាក់ព័ន្ធក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារមិនបានសម្រេច កាលពីថ្ងៃទី២៦ ខែមិថុនា ដែលអាចជាប់ពន្ធនាគាររហូតដល់២៥ឆ្នាំ។

លោក Siles Bazan បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ Bolivia Tvថា ការស៊ើបអង្កេតត្រូវបានពន្លឿនយ៉ាងឆាប់រហ័ស។ ក្នុងរយៈពេល១១ថ្ងៃមកនេះ បទចោទប្រកាន់ជាផ្លូវការចំនួន៦ ករណី ត្រូវបានកំណត់ ដែលការិយាល័យរដ្ឋអាជ្ញា បានបង្ហាញភស្តុតាងគ្រប់គ្រាន់នៃការទទួលខុសត្រូវព្រហ្មទណ្ឌលើមនុស្ស២៤នាក់។

លោកបាននិយាយថា ក្នុងចំណោមជនសង្ស័យទាំង២៤នាក់ ដែលត្រូវបានចោទប្រកាន់នេះ មាន៣នាក់ កំពុងស្ថិតក្រោមការឃុំខ្លួនក្នុងផ្ទះ ខណៈអ្នកនៅសល់ កំពុងស្ថិតក្នុងការឃុំខ្លួន​បណ្តោះអាសន្ន​នៅពន្ធនាគារប្រទេសបូលីវី។

ដោយកត់សម្គាល់ពីភាពធ្ងន់ធ្ងរនៃបទចោទប្រកាន់ព្រហ្មទណ្ឌនេះ រដ្ឋអាជ្ញានិយាយថា ការចោទប្រកាន់ពីបទភេរវកកម្មតែមួយ អាចកាត់ទោសឲ្យជាប់ពន្ធនាគារ២០ឆ្នាំ ដែលនៅ​ពេលបូកបញ្ចូលរួមជាមួយបទព្រហ្មទណ្ឌផ្សេងៗទៀត អាចនាំឱ្យជាប់ពន្ធនាគារ២៥ឆ្នាំ។ កាលពីថ្ងៃទី២៦ ខែមិថុនា ក្រុមយោធា ដឹកនាំដោយមេបញ្ជាការកងទ័ពដែលបច្ចុប្បន្នត្រូវបាន​បណ្តេញចេញ លោក ជូអាន ចូសេ ហ្ស៊ូនីហ្គា(Juan Jose Zuniga) បានប្រើប្រាស់រថក្រោះមួយគ្រឿង​សម្រុកចូលទៅវិមានរដ្ឋាភិបាល ដែលមានទីតាំងនៅទីលាន Murillo ក្នុងទីក្រុង La Paz ។

ជនសង្ស័យ ត្រូវបានចោទប្រកាន់ពីបទបះបោរប្រដាប់អាវុធ អំពើភេរវកម្ម ការគំរាមកំហែង​ដល់សន្តិសុខរបស់ប្រធានាធិបតី និងមន្ត្រីដទៃទៀត បំផ្លាញឬធ្វើឲ្យខូចខាតទ្រព្យសម្បត្តិសាធារណៈ និងការប្រើប្រាស់សេវាកម្មសាធារណៈមិនត្រឹមត្រូវ។

អាជ្ញាធរ បានធ្វើការវាយឆ្មក់ចូលទៅក្នុងលំនៅឋាន បរិវេណយោធា និងការិយាល័យជាច្រើនកន្លែង ជាផ្នែកមួយនៃការស៊ើបអង្កេត។

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        371
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        370
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        361

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm