ទូត​ជប៉ុន​ផ្ញើ​សារ​លើកទឹកចិត្ត​ដល់​កីឡាករ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​

2021/08/25 10:36:25 am        99

ប៉ា​រ៉ា​ឡាំ​ពិ​ក​៖ បន្ទាប់ពី​ការប្រកួត​កីឡា​អូឡាំពិក​តូ​ក្យូ​២០២០ បាន​បញ្ចប់​នៅ​ថ្ងៃទី​៨ ខែសីហា​មក ការប្រកួត​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​តូ​ក្យូ​២០២០ សម្រាប់​បងប្អូន​ជនពិការបាន​បើក​ការប្រកួត​ជា​ផ្លូវការ​នៅ​យប់​ថ្ងៃទី​២៤ ខែសីហា​។​

​សម្រាប់​កម្ពុជា លោក វ៉ាន វ៉ុ​ន ជា​កីឡាករ​ប្រណាំង​រទេះចូលរួម​ការប្រកួត​តូ​ក្យូ​២០២០ ​នេះ​។ កីឡាករ​រូបនេះ​ត្រូវបាន​ហ្វឹកហាត់​ជាច្រើន​ឆ្នាំ​ ក្រោម​ការគាំទ្រ​ពី​អង្គការ Hearts of Gold ជា​អង្គកា​ក្រៅ​រដ្ឋាភិបាលរ​ជប៉ុន​មួយ ដែល​បាន​ចូលរួម​ជា​យូរ​មកហើយ​ក្នុង​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​តាមរយៈ​កីឡា និង​ការអប់រំ​នៅ​កម្ពុជា​។​ ​ឯកអគ្គរាជទូត​ មិ​កា​ម‍ិ បាន​សម្តែង​នូវ​ក្តី​រីករាយ​ដែល​បានឃើញ​អត្ត​ព​លិ​ក​ដែលមាន​ទំនាក់ទំនង​ជាមួយ​ជប៉ុន តំណាងឱ្យ​ប្រទេស​កម្ពុជា​នៅក្នុង​ការប្រកួត​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​២០២០​។ លោក​បាន​ជូនពរ​ឱ្យ​កីឡាករ​សម្រេចបាន​ជោគជ័យ ហើយក៏​សង្ឃឹមថា គាត់​នឹង​ផ្តល់​ការលើកទឹកចិត្ត និង​ក្តីសង្ឃឹម​ដល់​ប្រជាជន​ទាំងអស់​នៅក្នុង​ប្រទេស​ជប៉ុន និង​ប្រទេស​កម្ពុជា ក៏ដូចជា​ប្រជាជន​ទូទាំង​ពិភពលោក​ផងដែរ​។​

​ក្នុង​សារ​របស់​ឯកអគ្គរាជទូត​ មិ​កា​ម‍ិ ឱ្យដឹងថា ​ការប្រកួត​ប៉ា​រ៉ា​ឡាំ​ពិ​ក​រដូវក្តៅគឺជា​ការប្រកួតប្រជែង​ លំដាប់ថ្នាក់​ពិភពលោក​របស់​អត្ត​ព​លិ​ក​ជនពិការ​។ ហើយ​ត្រូវបាន​គេ​ប្រារព្ធ​ធ្វើ​រៀងរាល់​ ៤​ឆ្នាំ​ម្តង​នៅ​ទីក្រុង​ដដែល​ដូចនឹង​កីឡា​អូឡាំពិក​។​ ​ឯកឧត្តមជឿជាក់ថា យើង​មិន​ត្រឹមតែ​រំភើបចិត្ត​ដោយ​ការប្រកួតប្រជែង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏បាន​រៀនសូត្រ​ជាច្រើន ឧទាហរណ៍​ដូចជាភាពសម្បូរ​បែប​នៃ​គុណ​តម្លៃ​នៅក្នុង​សង្គម​របស់​យើង និង​សារៈសំខាន់​នៃ​ការបន្ត​ការព្យាយាម​។​ ​សូម​ជម្រាបជូន​ថា ​ការប្រកួត​ប៉ា​រ៉ា​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូដំណើរការ​ប្រកួត​ពីថ្ងៃ​ទី​២៤ ខែសីហារហូតដល់​ថ្ងៃទី​៥ ខែកញ្ញា ដោយមាន​អត្ត​ព​លិ​កជាង ​៤០០០​នាក់​មកពី​ជាង​ ១៦០​ប្រទេស​ចូលរួម​ប្រកួត​លើ​ ២២​ប្រភេទ​កីឡា និង ​៥៣៩​វិញ្ញាសា​៕

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        141
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        152
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm