ការដ្ឋានមួយកន្លែងកំពុងវាយកម្ទេច​ខ្វះលក្ខណៈបច្ចេកទេសបានធ្លាក់ដែក និងថ្ម តែសំណាងល្អមិនបណ្ដាលឲ្យមនុស្សរងរបួស

2024/07/08 08:47:44 pm        170

ភ្នំពេញ៖ ការដ្ឋានមួយកន្លែង ដែលកំពុងវៃដើម្បីកម្ទេចអគារ បែជាធ្លាក់ថ្មទាំងដុំ បាក់សំណាញ់ការពារ ធ្លាក់មកខាងក្រោមដោយខ្វះលក្ខណៈបច្ចេកទេសត្រឹមត្រូវ តែសំណាងល្អមិនបណ្ដាលឲ្យមនុស្សរងរបួសឡើយ។

ហេតុការណ៍នេះ បានកើតឡើងនៅល្ងាចថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចអគារចាស់ មួយកន្លែង កំពុងកម្ទេចចោល ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ១២៣ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ទីតាំងការដ្ឋាននេះ បានលើកឡើងថា ទីតាំងនេះ កំពុងវៃកម្ទេចចោល នៅធឹមស៊ីម៉ង និងវៃយកសសៃដែក មិនមានការប្រុងប្រយ័ត្នត្រឹមត្រូវ បណ្ដាលឲ្យធ្លាក់កម្ទេចថ្ម និងដែក ចុះមកក្រោម ដែលអាចបណ្ដាលឲ្យមានមនុស្សរងរបួស ជាយថាហេតុណាមួយគ្រប់ពេលវេលា។

ប្រជាពលរដ្ឋ សំណូមពរអាជ្ញាធរមូលដ្ឋាន គួរចុះត្រួតពិនិត្យមើលលក្ខណៈបច្ចេកទេសផង ឬគួរមានវិធានការផង។

ពាក់ព័ន្ធករណីនេះ ភាក់ងារសារព័ត៌មាន BTV បានទំនាក់ទំនងទៅ លោក កៀង ល័ក្ស អភិបាលគណៈអភិបាលខណ្ឌចំការមន បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មាននេះ លោកបានចុះដល់ទីតាំងកើតហេតុ និងបានធើ្វការណែនាំដល់ម្ចាស់គ្រប់គ្រងការដ្ឋាន ធ្វើយ៉ាងណា​ឲ្យមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ​ដោយមិន​អនុញ្ញាត​ឲ្យ​ហ៊ុមព័ទ្ធ​សំណាញ់ទេ ដោយ​ណែនាំឲ្យយកតង់ ហ៊ុមព័ទ្ធ ដើម្បីការពារ​កម្ទេចថ្ម ​ណែនាំ​ឲ្យ​វាយកម្ទេច​ពីលើចុះមក​ក្រោម ​រួចរុញ​កម្ទេចថ្មទៅក្រោយ ចំពោះ​ធ្នឹមសរស ​ត្រូវកាត់រួច​សន្ដោងចុះក្រោម ​តាមលក្ខណៈបច្ចេកទេស មិន​អនុញ្ញាត​ឲ្យ​បុកនៅខាងលើដូចនេះទេ។

ជាចុងក្រោយលោកអភិបាល បានបញ្ជាក់ថា ម្ចាស់ទីតាំងបាន​ទទួល​យល់​ព្រម​តាម​ការណែនាំ​របស់​លោកអភិបាលខណ្ឌចំការមន ​ក្នុងករណី​ នៅបន្តមានករណីធ្លាក់ដែកធ្លាក់ថ្ម បណ្ដាលឲ្យ​មាន​មនុស្សរងរបួស ឬយ៉ាងណានោះ អាជ្ញាធរ នឹងមានវិធានការច្បាប់៕ អត្ថបទ៖ កុម្ភះ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm       
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        5
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm