គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជា

2024/07/08 08:50:44 pm        262

គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ជា​ពិសេសពង្រីកការតភ្ជាប់ប្រព័ន្ធ ដឹកជញ្ជូនពហុមធ្យោបាយ ប្រកបដោយភាពប្រកួតប្រជែង បង្កើន​វិសាលភាពនៃប្រព័ន្ធស្រោចស្រព បង្កើនផលិតភាពនៃការដាំដុះនៅ ភាគនិរតី ជា​ពិសេស​ការ​បង្កើត​តំបន់សេដ្ឋកិច្ចពិសេស ឧស្សាហកម្ម និងការកែច្នៃ​នាំ​ចេញ​នៅ​តាម​តំបន់​អម​ព្រែក​ជីក​នោះ​ជាដើម។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល លើកឡើង​នៅ​ក្នុង​ពិធី​ផ្ទេរ​តំណែង ប្រធានគណបក្សខេត្តកណ្តាលខេត្តកណ្តាល នៅចុង សប្តាហ៍កន្លងមកថា គម្រោង​ព្រែក​ជីក​ហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើម ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់​សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន, ប្រធានគណបក្សប្រជាជនកម្ពុជា, ជាប្រធានព្រឹទ្ធសភា, និង​ជា​ប្រធាន​ក្រុម​ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា, ដែលត្រូវបាន​និង​កំពុង​ជំរុញ​អនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា, ក្រោមការដឹកនាំផ្ទាល់ ដ៏ខ្ពង់ខ្ពស់ របស់​សមេ្តចមហាបវរធិបតី ហ៊ុន ម៉ាណែត, នាយករដ្ឋមន្ត្រី និងជាអនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​, ដើម្បីបន្សល់ទុកជា កេរមរតកប្រវត្តិសាស្រ្តដ៏ពិសិដ្ឋ សម្រាប់កូន-ចៅខ្មែរជំនាន់​ក្រោយ​រាប់​ពាន់​ឆ្នាំ​តទៅមុខ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ លើកឡើងបន្ថែមថា គម្រោងព្រែកជីកហ្វូណនតេជោ នឹង​ផ្តល់​ផល​ប្រយោជន៍​ដ៏​មហាសាល ដល់សង្គម-សេដ្ឋកិច្ចកម្ពុជាដូចជា៖ ពង្រីកការតភ្ជាប់​ប្រព័ន្ធ​ដឹក​ជញ្ជូន​ពហុ​មធ្យោបាយ, ចំណេញចម្ងាយផ្លូវ, ចំណេញពេល, និងថ្លៃដឹក ជញ្ជូនប្រកប​ដោយ​ភាព​ប្រកួត​ប្រជែង,​ បង្កើនវិសាលភាពនៃប្រព័ន្ធស្រោចស្រព និងរំដោះទឹកជំនន់, ជួយពង្រីក​និង​បង្កើន​ផលិត​ភាព នៃការដាំដុះនៅភាគនិរតី, ទទួលបានផលពីការនេសាទនិងពីវារីវប្បកម្ម, ព្រមទាំង​ជំរុញ​វិស័យ​ទេសចរណ៍ និងការវិនិយោគ, ជាពិសេស ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស, តំបន់​ឧស្សាហកម្ម, និងការកែច្នៃនាំចេញនៅតាមតំបន់អមព្រែកជីកជាដើម។ ទន្ទឹមនេះ, គម្រោង ព្រែក​ជីហ្វូ​ណន​តេជោ នឹងជួយកម្ពុជាក្នុងការពង្រឹងនូវឯករាជ្យភាពនយោបាយ, ពិសេសលើ​ការ​ដឹក​ជញ្ជូនតាមផ្លូវទឹក ដោយមិនបង្ក ផលប៉ះពាល់ដល់បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និង​រំហូរ​ទឹក​ទន្លេ​មេគង្គ​ឡើយ។ ការគាំទ្រ និងការសាទរយ៉ាងក្លៀវក្លាបំផុត ពីសំណាក់ ប្រជាពលរដ្ឋខ្មែរ​រាប់​លាន​នាក់​នៅ​ទូទាំងប្រទេស និងនៅក្រៅប្រទេស ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដែលជា «គម្រោង​របស់ ខ្មែរទាំងអស់គ្នា ដោយខ្មែរ និងដើម្បីខ្មែរគ្រប់រូប» បានក្លាយជា​ចលនា​ជាតិ​ដ៏​ខ្លាំង​ក្លា ចងបាច់សាមគ្គីភាព និងមនសិការខ្មែរទាំងមូលឲ្យ កាន់តែរឹងមាំ នៅក្រោមម្លប់នៃសុខសន្តិភាព ។

ឧបនាយករដ្ឋមន្រ្តី, អូន ព័ន្ធមុន្នីរ័ត្ន ស្នើឲ្យឯកឧត្តមប្រធានគណៈកម្មាធិការបក្សខេត្ត, ក៏ដូចជា​រដ្ឋបាល​ខេត្ត, និងអង្គភាព ក្រោមឱវាទិ៍ទាំងអស់ ជំរុញលើកកម្ពស់ការ​ចូលរួម​អនុវត្ត​កម្ម​វិធី​នយោបាយ​របស់រាជរដ្ឋាភិបាល ជាពិសេសការចូលរួមសហការជិតស្និទ្ធ និងការផ្តល់ការគាំទ្រ​ចាំបាច់​នានា ដល់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការប្រមូល​ចំណូល​ពន្ធដារ, ពន្ធគយ និង អាករ, និងចំណូលមិនមែនសារពើពន្ធប្រកបដោយប្រសិទ្ធភាព និង​ការ​ទទួល​ខុស​ត្រូវខ្ពស់ ជាពិសេសការរៀបចំផែនការយុទ្ធសាស្រ្ត ថវិកា និងការអនុវត្តថវិកាកម្មវិធី ដើម្បី​ធានាថា កម្មវិធីនិងផែនការសកម្មភាពការងារ ត្រូវបានធ្វើសមាហរណកម្ម ហើយថវិកា​ត្រូវ​បានវិភាជន៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអាទិភាពរបស់រដ្ឋបាលតាមថ្នាក់នីមួយៗ ។ ការ​ពង្រឹង​ការ​គ្រប់​គ្រងទ្រព្យសម្បត្តិរដ្ឋ តាមរយៈការ ជំរុញការធ្វើបញ្ជីសារពើភ័ណ្ឌ ការធ្វើបណ្ណកម្មសិទ្ធ និង​ការ​ពង្រឹង​ប្រសិទ្ធភាព ក្នុងការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ ទាំងនោះឲ្យបានល្អ និង​ការ​លើក​កម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់ ក្នុងការអនុវត្តមុខងារ និងការប្រើ​ប្រាស់​ធន​ធាន​ហិរញ្ញវត្ថុ ដែលត្រូវ បានផ្ទេរជូនដោយក្រសួង-ស្ថាប័នថ្នាក់ជាតិ ឲ្យមានប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        121
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        118
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm