ក្រុមកសិករខ្មែរប្រកាសរួមគ្នាពង្រឹងគុណភាពទុរេន ដើម្បីពង្រីកទីផ្សារនាំចេញ

2024/07/08 09:13:49 pm        222

ក្រុមផលិតកម្មទុរេនខ្មែរ ហៅកាត់ថា KDPG (Khmer Durian Production Group) មក​ពី​ខេត្ត​ផ្សេង​ៗ​គ្នាក្នុងប្រទេសកម្ពុជាចំនួនជាង១០០នាក់ បានណាត់ជួបប្រជុំគ្នា ដើម្បីរៀប​ចំ​ផែន​ការ​ផលិត​សម្រាប់រដូវកាលថ្មី និងដើម្បីបង្កើតបណ្តាញអ្នកផលិតទុរេនដែលមានគុណភាព មាន​ប្រភព​ច្បាស់​លាស់ សម្រាប់បម្រើតម្រូវការក្នុងស្រុក និងការនាំចេញ។

លោក ប៊ុន នាង គ្រូបច្ចេកទេសដាំដុះដំណាំទុរេន និងជាម្ចាស់ចម្ការទុរេនទំហំប្រមាណ ១០​ហិច​តា ក្នុងខេត្តបាត់ដំបង នៅក្រោយសិក្ខាសាលាស្តីពី ផលិតកម្មទុរេនរដូវកាល ឆ្នាំ២០២៤-២០២៥ និង​ពិធីប្រគល់វិញ្ញាបនបត្របញ្ចប់វគ្គដល់សមាជិកក្រុមផលិតកម្មទុរេនខ្មែរ កាលពីថ្ងៃទី៧ ខែ​កក្កដា​កន្លងទៅ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា ក្រុមផលិតកម្មទុរេនខ្មែរ បាន​បង្កើត​ឡើង​ក្នុងឆ្នាំ២០១៧ រហូតមកដល់ពេលនេះ មានសមាជិក​សរុប​ចំនួន​រាប់​ពាន់​នាក់​នៅ​ទូទាំង​ប្រទេស​។ លោកបានបន្តថា ការរៀបចំសិក្ខាសាលានេះឡើង មានគោលបំណង​ដើម្បី​វាយ​តម្លៃ​នៃ​ការអនុវត្តបច្ចេកទេសដាំដុះទុរេននារដូវកាលកន្លងមក និងស្វែងរកភាព​បត់បែន​បច្ចេក​ដាំដុះ​ជា​ច្រើនឆ្នាំ។

លោកបន្តថា ក្រៅពីសិក្ខាសាលានេះ គឺដើម្បីជួបជុំចែករំលែកបទពិសោធន៍ រវាងកសិករ​ដាំដុះ​ទុរេន​មក​ពីតំបន់ផ្សេងគ្នា និងដើម្បីប្រកាសពីការបង្កើតក្រុមផលិតកម្មទុរេនខ្មែរ ក្នុងការ​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ និងសាមគ្គីភាព រវាងក្រុមផលិតទុរេននៅកម្ពុជាទាំងមូល សម្រាប់បម្រើ​តម្រូវ​ការ​ទាំង​ក្នុង និងក្រៅប្រទេស ខណៈដែលដំណាំហូបផ្លែនេះ ក្លាយជាដំណាំសេដ្ឋកិច្ចដ៏សំខាន់ ដែល​រាជ​រដ្ឋាភិបាលកម្ពុជាកំពុងជំរុញការនាំចេញ ដែលអាច​កើប​ចំណូល​រហូត​រាប់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ​ សម្រាប់ប្រជាកសិករ។

លោក ឆម លីប៊ុនថេង កសិករដាំដុះទុរេន មកពីស្រុកថ្មបាំង ខេត្តកោះកុង បានឲ្យ ប៊ីធីវី ដឹង​ដែរ​ថា បច្ចុប្បន្នលោកមានផ្ទៃដីដាំដុះទុរេនទំហំប្រមាណ ២០ហិចតា ស្មើនឹងប្រមាណជាង ២ពាន់​ដើម​។ លោកឲ្យដឹងទៀតថា ទុរេនជាដំណាំយុទ្ធសាស្រ្តមានតម្លៃណាស់ខាងផ្នែកសេដ្ឋកិច្ច ដែល​អាច​ឲ្យ​កសិកររកប្រាក់ចំណូលបានខ្ពស់ក្នុង១ឆ្នាំៗ ប្រសិន​បើ​គោរព​​ទៅ​តា​ម​បច្ចេក​ទេស​ក្នុង​ការ​ដាំដុះ​ពី​អ្នកជំនាញពិតប្រាកដ។ លោកបន្ថែមថា គិតតែនៅស្រុកថ្មបាំង ក្នុងខេត្តរបស់លោក កសិករ​ជា​ច្រើនគ្រួសារដែលដាំដុះដំណាំទុរេននេះ ហើយរដូវកាលមុនសមាជិកដាំដុះប្រមាណ ៣០គ្រួសារ ពួកគាត់អាចកើបប្រាក់ចំណូលទុរេនចំនួនជាង ១លានដុល្លារ ពីការនាំចេញ​ទុរេន​ទៅ​ក្រៅ​ប្រទេស ដូចជា ថៃ វៀតណាម និងចិន។

ទន្ទឹមនេះ ក្រុមផលិតកម្មទុរេនខ្មែរ បានអំពាវនាវដល់ម្ចាស់ចម្ការទុរេនក្នុងស្រុកទាំងអស់ គួរ​តែ​ចូល​រួម​ទទួលការបណ្តុះបណ្តាលបច្ចេកទេសឲ្យបានគ្រប់ៗគ្នា ដោយកុំរើសអើងក្រុម ដើម្បីបន្ត​ពង្រឹង​សមត្ថភាព និងទទួលបានព័ត៌មានពីស្ថានភាពភាពផលិត និងព័ត៌មានទីផ្សារ ដើម្បីជួយ​លើក​កម្ពស់​​ និងបង្កើនប្រាក់ចំណូលដល់កសិករមួយកម្រិតបន្ថែមទៀត ជាពិសេសជួយ​សេដ្ឋកិច្ច​ជាតិ​កាន់​តែ​រីកចម្រើនទាំងអស់គ្នា ដើម្បីឲ្យទុរេនមានរសជាតិឆ្ងាញ់ល្អ និងពង្រីកទីផ្សារ​នាំ​ចេញ​ផងដែរ​៕ អត្ថបទ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        50
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        152
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        141

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm