នាវាចម្បាំងអ៊ីរ៉ង់ ក្រឡាប់នៅកំពង់ផែឈូងសមុទ្រ បណ្តាលឲ្យមនុស្សស្លាប់និងរងរបួសជាច្រើននាក់

2024/07/08 10:01:19 pm        41

នាវាចម្បាំងអ៊ីរ៉ង់មួយគ្រឿង បានក្រឡាប់ ខណៈពេលកំពុងជួសជុលកំពង់ផែ ដោយបានបណ្តាលឲ្យមន្ត្រីពីរនាក់ស្លាប និងជាច្រើននាក់ផ្សេងទៀតរងរបួស។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា នាវាពិឃាត Sahand របស់កងទ័ពជើងទឹក ស្ថិតនៅក្នុងកំពង់ផែភាគខាងត្បូងនៃទីក្រុង Bandar Abbas ក្បែរច្រកសមុទ្រ Hormuz នៅពេលដែលវា បានលិច។

ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់កងទ័ពជើងទឹក បាននិយាយថា៖ «ខណៈដែលនាវាចម្បាំង Sahand កំពុងត្រូវបានជួសជុលនៅកំពង់ផែ វាបាត់បង់លំនឹង ដោយសារតែទឹកចូល។ សំណាងល្អ នាវានោះ កំពុងត្រូវបានត្រឡប់ទៅមានលំនឹងវិញយ៉ាងឆាប់រហ័ស»។

នាវាចម្បាំង Sahand ដែលត្រូវបានគេដាក់ឈ្មោះតាមភ្នំមួយ នៅភាគខាងជើងប្រទេសអ៊ីរ៉ង់ បានចំណាយពេល ៦ឆ្នាំ ដើម្បីសាងសង់ និងត្រូវបានដាក់ឲ្យដំណើរការ នៅក្នុងសមុទ្រពែរ្ស ក្នុងខែធ្នូ ឆ្នាំ ២០១៨។ នាវានេះមានទម្ងន់ ១.៣០០តោន ត្រូវបានបំពាក់ដោយមីស៊ីលពីដីទៅដី និងពីដីទៅលើអាកាស ប្រព័ន្ធប្រឆាំងយន្តហោះ និងសមត្ថភាពរ៉ាដាទំនើប និងសមត្ថភាពគេចពីប្រព័ន្ធរ៉ាដា។

ការក្រឡាប់របស់នាវានេះ ជាសំណាងអាក្រក់ចុងក្រោយបំផុត ដែលបានកើតឡើងចំពោះកងទ័ពជើងទឹក     អ៊ីរ៉ង់។ កាលពីខែមករា ឆ្នាំ ២០១៨ នាវាពិឃាតកងទ័ពជើងទឹក Damavand បានលិច នៅក្នុងសមុទ្រ   កាព្យែន (Caspian) និងនៅខែមិថុនា ឆ្នាំ ២០២១ នាវាកងទ័ពជើងទឹកដ៏ធំបំផុតរបស់អ៊ីរ៉ង់គឺ នាវា Kharg បានលិច បន្ទាប់ពីអគ្គិភ័យឆេះ នៅឈូងសមុទ្រអូម៉ង់។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        89
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        78
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm