អ្នកនយោបាយ៖ ក្រុមសកម្មជនបរិស្ថានដែលត្រូវផ្តន្ទាទោស គឺជាឈ្នាន់របស់ជនក្បត់ជាតិ​នៅក្រៅស្រុក

2024/07/08 10:02:08 pm        104

អ្នកនយោបាយមួយចំនួននៅកម្ពុជា បានចាត់ទុក ការសម្រេចផ្តន្ទាទោសក្រុមសកម្មជនបរិស្ថាន គឺជាការអនុវត្តផ្លូវច្បាប់ត្រឹមត្រូវដោយសារពួកគេនោះជាឈ្នាន់របស់ជនក្បត់ជាតិបង្កើតព្រឹត្តិការណ៍​វិទ្ធង្សនា ដើម្បីវាយប្រហារលើរាជរដ្ឋាភិបាលតែប៉ុណ្ណោះ។

ថ្លែងប្រាប់ BTV នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ស្រប​ពេល​គណបក្ស​នយោបាយ​មួយ​ចំនួន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍គាំទ្រ និងថ្កោលទោសលើ​អំពើ​របស់​ក្រុម​សកម្មភាព​បរិស្ថាន​ដែល​ត្រូវ​សាលា​ដំបូង​រាជ​ធានីភ្នំពេញសម្រេចផ្តន្ទាទោសកាលពីថ្មីៗនេះ លោក អ៊ុន វិសិទ្ធគុន ប្រធាន​គណបក្ស​កម្លាំង​ប្រជាធិបតេយ្យ បានឱ្យដឹងថា ក្នុងនាមអ្នក​នយោបាយ​មួយ​រូប​ដែល​បាន​តាម​ដាន​ជុំវិញ​សំណុំ​រឿងនេះ បានចាត់ទុកសកម្មភាព​របស់​ក្រុម​សកម្មជន​បរិស្ថាន​ជា​ចេតនា​បង្កើត​ព្រឹត្តិការណ៍​វិទ្ធង្សនា ក្នុងការទាញយកមជ្ឈដ្ឋាន​ពី​បរទេស​ឱ្យ​ដាក់​សម្ពាធ​លើ​ការ​អនុវត្ត​របស់​តុលាការ​។

ប្រធានគណបក្ស​រូបនេះ បញ្ជាក់ថា ចេតនានៃការបង្កើតព្រឹត្តិការណ៍ទាំងអស់នេះ គឺសុទ្ធតែឈ្នាន់​របស់​ជន​ក្បត់ជាតិ៣ជំនាន់នៅពីក្រោយ ដើម្បីបោកប្រាស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ។

ជាមួយគ្នា លោក អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរ លើកឡើងថា តាមរយៈ​ការ​ផ្តន្ទា​ទោស​ក្រុម​សកម្មជនបរិស្ថាននេះកំពុងត្រូវបានអ្នក​នយោបាយ​ក្បត់​ជាតិ​យក​ធ្វើ​ជា​ចំណី​នយោបាយ​របស់​ខ្លួន ដើម្បីធ្វើឱ្យប្រជាពលរដ្ឋលែងទុកចិត្តចំពោះអង្គព្រះមហាក្សត្រ និងផ្លូវច្បាប់​របស់​កម្ពុជា​។

សូមជម្រាបថា សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បាន​ប្រកាស​សាល​ក្រមផ្តន្ទាទោសមេក្លោង និងសកម្មជនមាតាធម្មជាតិចំនួន ១០នាក់ ដាក់ពន្ធនាគារពី៦ឆ្នាំ ទៅ​៨ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០លានរៀល ពាក់ព័ន្ធការប្រមាថអង្គព្រះមហាក្សត្រ និង​រួម​គំនិតក្បត់។ ការសម្រេចផ្តន្ទាទោសលើក្រុមសកម្មជនបរិស្ថាននេះ ដោយសារកាលពីឆ្នាំ២០២១ ក្រុម​សកម្មជនមាតាធម្មជាតិ បានជាប់ចោទពីបទប្រមាថព្រះមហាក្សត្រ និងបទរួមគំនិតក្បត់ ក្រោយ​ពី​បែកធ្លាយវីដេអូកិច្ចប្រជុំមួយដែលពួកគេជជែកគ្នានាពេលនោះ៕ អត្ថបទ សេក ឧត្តម 

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        121
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        118
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm