បុរសម្នាក់បន្លំធ្វើសមត្ថកិច្ចដាក់កុងត្រូលជជុះ ទារលុយពីអ្នកដឹកបន្លែ ស្ថិត​ក្នុង​​ដំណាក់កាល​ចៅ​ក្រមស៊ើប​​សួរ​បន្ត​តាម​នីតិវិធី

2021/08/25 10:56:53 am        441

ភ្នំពេញ ៖ បន្ទាប់ពីតំណាង​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានបើកការស៊ើបសួរ​ជនត្រូវចោទ ម្នាក់ពាក់ព័ន្ធករណី​បន្លំធ្វើសមត្ថកិច្ច ដាក់កុងត្រូលជជុះ ចាំទារលុយពីអ្នកដឹកបន្លែ ពេលនេះតំណាងអយ្យការចោទប្រកាន់ហើយ។

នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និង ជា​អ្នកនាំពាក្យ​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីតំណាង​អយ្យការ​អម​សាលាដំបូង​រាជធានីភ្នំពេញ ត្រូវបានចោទប្រកាន់​ជនត្រូវចោទពីបទ​គំរាមកំហែង​ដោយ​មាន​បញ្ជា​ឲ្យបំពេញ​លក្ខខណ្ឌ​អ្វីមួយ​ តាម​មាត្រា​ ២៣២​ នៃក្រមព្រហ្មទណ្ឌ​ និង​បញ្ជូនទៅឲ្យចៅ​ក្រមបន្តការ​ស៊ើបសួរបន្តតាមនីតិវិធី។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ចិន គោ ភេទប្រុស អាយុ៣៥ ឆ្នាំ មុខរបរ មិនពិត​ប្រាកដ មានស្រុកកំណើត នៅភូមិកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ។

គួរបញ្ជាក់ផងដែរ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញនៃការិយាល័យ​ប្រឆាំង​បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ​បានបញ្ជូនជនសង្ស័យ០១នាក់ ទៅ​សាលា​ដំបូង​រាជធានីភ្នំពេញ ​ដើម្បីផ្តន្ទាទោស​តាមនីតិវិធីច្បាប់ ​ពាក់ព័ន្ធករណី ក្លែងបន្លំជា​សមត្ថកិច្ច​ដាក់កុងត្រូជជុះឃាត់រថយន្តដឹកបន្លែរបស់ពលរដ្ឋ ​ដើម្បីសំឡុត​គំរាមកំហែង​ទារប្រាក់។ 

បន្ទាប់​ពីទទួល​បានបណ្តឹងពីប្រជាពលរដ្ឋ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ​បានជិះល្បាតក្នុង​ភូមិសាស្រ្ត​របស់ខ្លួនក៏ប្រទះឃើញមានករណីនេះ​កើតមានពិតប្រាកដមែន ភ្លាមនោះកម្លាំង​ល្បាត​ធ្វើការបង្ក្រាបបានជាក់ស្តែង នៅវេលាម៉ោង១២និង៤០នាទីយប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ចំណុចមុខការដ្ឋានផ្ទះល្វែង ផ្លូវជាតិលេខ៣ ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ព្រមទាំង​ដកហូត​វត្ថុតាងរួមមាន រថយន្តម៉ាកford ចង្កូត​ស្តាំ​មួយគ្រឿង ​ពណ៌ទឹកសមុទ្រ​រួម​នឹង​វត្ថុតាង​មួយ​​ចំនួនទៀត។

ជនសង្ស័យបានសារភាពថា ខ្លួននិងបក្ខពួកម្នាក់ទៀត ពិតជា​បានឃាត់រថយន្ត​ហ៊ីយ៉ានដាយ​ដឹក​បន្លែ​មួយគ្រឿង ​ដោយខ្លួនអះអាងប្រាប់តៃកុងឡានថា ខ្លួនជាសមត្ថកិច្ច និង​បាន​គំរាមកំហែង​ទារប្រាក់​ពីតៃកុងឡាន ពិតប្រាកដមែន៕

អត្ថបទ៖ កុម្ភះ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        245
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm